នាយ តាក់ស៊ី មិន​​​​សូវ​បារម្ភ​​រឿង​​ដេក​​ពេទ្យ​​ដូច​​មុន

សុខភាព​របស់​នាយ តាក់ស៊ី កាន់​តែ​ប្រសើរ​ឡើង​ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​រហូត​តារា​កំប្លែង​រូប​នេះ​លែង​សូវ​ខ្វល់​រឿង​ចូល​ពេទ្យ​ដូច​មុន​ហើយ​ ​ព្រោះ​​អាការៈ​ជំងឺ​ទឹក​នោម​ផ្អែម​ហាក់​មិន​ធ្វើ​ទុក្ខបុកម្នេញ​រូប​រាងកាយ​ដូច​ពី​មុន​ទៀត​ទេ។

នៅ​ក្នុង​ឱកាស​នៃ​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ល្ងាច​មិញ​នេះ នាយ​ប្រាប់​យ៉ាង​ខ្លី​មក​កាន់​Sabay ថា៖ “ឥឡូវ​ជា​ហើយ​ខ្ញុំ លែង​អី​ទៀត​ហើយ សុខភាព​ក៏​ល្អ​ មិន​ដូច​មុន​ទេ”។ ម្យ៉ាង​ទៀត នាយ​ក៏​កំពុង​កាក់កប​សម្រាប់​រដូវ​កាល​ការ​កាត់​សក់​ផង​ដែរ។

នាយ​បន្ត​ថា ពី​មុន​សុខភាព​របស់​នាយ​មិន​សូវ​ល្អ​ទេ និង​រស់​នៅ​ក្នុង​ការ​ប្រុងប្រយ័ត្ន​ជានិច្ច តែ​នៅ​តែ​មាន​បញ្ហា​កើត​ឡើង​ដដែល។ នាយ​ត្រូវ​ចូល​មន្ទីរ​សង្គ្រោះ​បន្ទាន់ ប្រសិន​បើ​មាន​ការ​ធ្វេសប្រហែស​តែ​បន្តិច បើ​ទោះ​បី​ជា​ការ​លេប​ថ្នាំ​ទប់​ទល់​ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​ឡើង​ជា​ប្រចាំ​ថ្ងៃ​យ៉ាង​ណា​ក្ដី។ ចំណែក​គ្រួសារ ត្រូវ​ចំណាយ​លុយ​ស្ទើរ​ខ្សោះ​ខ្លួន ដើម្បី​ព្យាបាល​ទប់ទល់។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​ជំនួប​កាល​ពី​ល្ងាច​មិញ​នេះ នាយ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​ពី​មុន ដោយ​ដឹក​ដៃ​ភរិយា​ឡើង​ទទួល​គ្រឿង​ឥស្សរិយយស​មុន្នីសោភ័ណ្ឌ ថ្នាក់​អស្សឫទ្ធិ ផ្ដល់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជាមួយ​សិល្បករ​ផ្សេង​ទៀត៕ SABAY

corruption-151

Taxi

Loading...

Leave a Reply

Your email address will not be published. Required fields are marked *