ACU​ ទម្លាយ​ពាក្យបណ្តឹង​របស់​មន្ត្រី​នគរបាល​ ដែល​ប្តឹង​អំពី​បញ្ហា​ពុក​រលួយ​ នៅ​ស្នងការដ្ឋាន​នគរបាល​ ខេត្តសៀមរាប​

(​សៀមរាប​)៖​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅ​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ បាន​ដាក់​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ពាក្យ​ប្តឹង​ របស់​មន្ត្រី​នគរបាល​ខេត្តសៀមរាប​ ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បី​ជួយ​រក​យុត្តិធម៌​ឲ្យ​មន្ត្រី​នគរបាល​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ពាក់ព័ន្ធ​ជាមួយ​ភាព​ពុក​រលួយ​របស់​លោក​ សត​ ណា​ឌី​ ស្នងការ​នគរបាល​ខេត្ត​ សៀមរាប​ និង​ ស៊ុន​ ចំណាន​ ប្រធាន​ការិយាល័យ​បុគ្គលិក​ និង​ជា​បក្សពួក​របស់​លោកស្នងការ​ខេត្តសៀមរាប​ ។

​ ក្នុង​លិខិត​ដែល​ប្តឹង​ទៅ​ ACU​ បាន​សរសេរ​ថា​ «​លោកស្នងការ​ សត​ ណា​ឌី​ បើកដៃ​ឲ្យ​ លោក​ ស៊ុន​ ចំណាន​ ជា​ប្រធាន​ការិយាល័យ​បុគ្គលិក​ធ្វើ​តាមតែ​អំពើ​ចិត្ត​ គ្មាន​ប្រធាន​អង្គភាព​ណាមួយ​ហ៊ាន​លឺ​មាត់​ ព្រោះ​ខ្លាច​អំណាច​លោក​ ស៊ុន​ ចំណាន​ ដែល​ជា​បក្សពួក​របស់​លោក​ សត​ ណា​ឌី​ ចំ​ណែ​មន្ត្រី​ក្រោម​ឳ​វាទ​មិន​គោរព​មេ​កើយ​ ព្រោះ​គេ​ថា​ ឡើង​សក្តិ​ ឋានៈ​ ឲ្យ​តែ​ត្រូវ​ជាមួយ​លោក​ ស៊ុន​ ចំណាន​ ទៅ​បាន​ហើយ​ មិនបាច់​អង្គភាព​ស្នើ​សុំ​ក៏​បាន​ដែរ​»​។​

 

នៅ​ក្នុង​លិខិត​ពាក្យបណ្តឹង​នោះ​ ក៏​បាន​រៀបរាប់​នូវ​សកម្មភាព​ពុក​រលួយ​ជា​ច្រើន​ករណី​ និង​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត​ ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ មានការ​ឈឺចាប់​ និង​ទ​ង្វើ​បែប​នេះ​យ៉ាង​ខ្លាំង​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *