heng akphyvath

នគរបាលសេដ្ឋកិច្ចក្រុងភ្នំពេញ ចែកបក្ខចែកពួក ដើរប្រព្រឹត្តបទល្មើស

បើទោះបីជាអង្គភាព ប្រឆាំងអំពើពុករលួយ ចាប់មន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចរាជធានីភ្នំពេញ ២នាក់ដាក់គុក ជាការព្រមានរួចហើយក៏ដោយ ក៏ពួកមន្ត្រីនគរបាលនៅក្នុងអង្គភាពមួយនេះ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយនោះដែរ ។ ជំនាន់លោកស្នងការ, ប្រធានការិយាល័យគ្រប់ជំនាន់ មិនមានភាពអនាធិបតេយ្យខ្លាំងដូចបច្ចុប្បន្ននេះទេ ។ សព្វថ្ងៃនេះ ពួកមន្ត្រីនគរបាលសេដ្ឋកិច្ចក្រុង បាននិងកំពុងប្រជែងគ្នាតាមខ្សែ តាមបក្ខពួកគាបសង្កត់លើ អ្នករកស៊ីគ្រប់ប្រភេទ ។ ថ្មីៗនេះ …

Read More »

ចាប់ខ្លួនជនជាតិយួន២៧នាក់សង្ស័យរស់នៅ និងធ្វើការគ្មានច្បាប់នៅលើទឹកដីខ្មែរ

ភ្នំពេញ៖ ជនជាតិយួនប្រុសស្រី២៧នាក់ ត្រូវនគរបាល អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបន្តនីតិវិធី បញ្ជូនទៅកាន់ប្រទេសរបស់ពួកគេវិញ ។ លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី …

Read More »

លោក អ៊ុំ មុនី ចាត់តាំងឲ្យលោក សាន សាធុការ ប្រមូលលុយពី បទល្មើសសេដ្ឋកិច្ច យកទៅបង់ជូនថ្នាក់លើ តាមរបៀបពុករលួយ

ភ្នំពេញ ៖ តាំងពីពេលដែល លោកផ្កាយ៣ ចាន់ វ៉ាន់ធឿន បានឡើងធ្វើ ប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មានការរឹតបន្តឹងការងារ នាំឲ្យនាយ នាយរងនគរបាល ក្នុងអង្គភាព តាមការិយាល័យ នីមួយៗ ចំណុះឲ្យនាយកដ្ឋាន មានការងារធ្វើ រួមទាំងតម្រូវឲ្យចុះហត្ថលេខា …

Read More »

ស្ត្រីខ្មែរលក់ភេសជ្ជៈម្នាក់ត្រូវជនសង្ស័យ២នាក់ ចាប់ដាក់លើឡាន ជិះចេញទៅបាត់នៅផ្សាររុងក្លឿ ប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីខ្មែរលក់ភេសជ្ជៈនៅផ្លូវចូលទៅផ្សាររុងក្លឿ ប្រទេសថៃ ម្នាក់ ត្រូវជនមិនស្គាល់មុខចាប់ចូលរថយន្ត រួចជិះចេញទៅបាត់ដោយមិនដឹងពីមូលហេតុ ។ ករណីនេះបានភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក កាលពី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ។ ស្រ្តីរងគ្រោះត្រូវបានស្គាល់ឈ្មោះ ជ័យ សុភ័ណ អាយុ២៧ឆ្នាំ មានប្តីឈ្មោះ សាន់ …

Read More »

អគ្គិភ័យឆេះផ្ទះលក់ហ្គាសនៅក្រុងតាខ្មៅ ផ្អើលរត់ជើនគ្នា

ខេត្តកណ្តាល៖ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល និងនាំគ្នាជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ស្របពេល ដែលអាកាសធាតុបាន និងកំពុងក្តៅហួតហែងស្រាប់ផងនោះ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ផ្ទះលក់ហ្គាសមួយយកន្លែងស្ថិតនៅជិតផ្សារក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវភ្លើងឆាបឆេះ ហើយដែលគេដឹងថា ផ្ទើមចេញពីការផ្ទុះហ្គាសស្ថិតនៅក្នុងលំនៅឋានកើតហេតុនេះតែម្តង ។ ករណីអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៥និង៥នាទីល្ងាច ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ …

Read More »

អ្នកស្រុកយកគោទៅចងនៅក្នុងរូងភ្នំ ដោយសារអាកាសធាតុក្តៅពេក

ខេត្តកំពត៖ សត្វគោច្រើនក្បាល ត្រូវប្រជាពលរដ្ឋយកទៅចង នៅក្រោមរូងភ្នំដើម្បីបញ្ចៀសពីកម្តៅហួតហែងខ្លាំងពេក ។ ករណីនេះ ស្ថិតនៅជិតតំបន់រមណីយដ្ឋានភ្នំកំពង់ត្រាច ខេត្តកំពត ។ អាកាសធាតុនៅទីតំបន់រមណីយដ្ឋានកំពង់ត្រាច ប៉ុន្មានថ្ងៃនេះ មានការក្តៅខ្លាំង ជាហេតុនាំឲ្យភ្ញៀវទេសចរណ៍ទៅកម្សាន្តតំបន់រមណីយដ្ឋាន ក៏មានការថយចុះផងដែរ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុល បាននបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា ភ្ញៀវជាតិ …

Read More »

អាជ្ញាធរខេត្តស្ទឹងត្រែងនាំយកអំណោយទៅឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

ខេត្តស្ទឹងត្រែង ៖ប្រជាពលរដ្ឋនៅក្នុងភូមិចំនួនពីរ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឥសាន្តប្រទេស និងមាន ព្រំប្រទល់ជាប់ជាមួយប្រទេសឡាវ បានទទួលរងនូវឥទ្ធិពលខ្យល់លន្ត្រាក់ ធ្វើឲ្យផ្ទះរបស់ពួកគាត់២២ខ្នង បានរងនូវការខូចខាត របើកដំបូល និងទ្រេតសសរ។ កាលពីង្ងៃ២១មេសាម្សិលមិញនេះ អភិបាលរងខេត្ត លោកជា ថាវរិទ្ធ និងក្រុមការងារសាខាកាកបាទក្រ ហមខេត្ត បាននាំយកអំណោយទៅ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង …

Read More »

អាកាសធាតុក្តៅពេក ចុះហែលទឹកព្រែកជីក លង់ស្លាប់

ខេត្ត កំពង់ធំ៖ ដោយសារតែអាកាសធាតុ ក្តៅខ្លាំងពេក បុរសម្នាក់ បានចុះហែលទឹក ព្រែកជីក ប៉ុន្តែជាអកុសល បែរជាត្រូវលង់ទឹក ស្លាប់យ៉ាងអាណោចអាធ័ម ទៅវិញ ។ ករណីនេះ គេ សង្ស័យថា ជានរងគ្រោះ អាចបណ្តាល មកពីមូលក្រពើ ហែលទឹកមិនរួច ។ …

Read More »

សមត្ថកិច្ចខេត្តក្រចេះបញ្ជូនជនសង្ស័យបាញ់ប្លន់ពលរដ្ឋនៅស្រុកស្នួលទៅតុលាការ

ខេត្តក្រចេះ៖ កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចខេត្តក្រចេះ បានបញ្ជូនមនុស្ស៤នាក់ ទៅកាន់តុលាការដើម្បីវិនិច្ឆ័យទោស តាមច្បាប់ បន្ទាប់ពីសង្ស័យថា បានធ្វើសកម្មភាព បាញ់ប្លន់លុយជាង២ពាន់លានរៀល ពីប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់នោះ ។ សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ៤នាក់ (២នាក់ធ្វើសកម្មភាព ម្នាក់ទៀតដឹកមកទម្លាក់និងម្នាក់ទៀត ផ្ដល់មធ្យោបាយឲ្យជនដៃដល់) ត្រូវបានចាប់ខ្លួនទាំងអស់ …

Read More »

រថយន្តបែនដឹកដីបុកអូសម៉ូតូជាប់ក្រោមកង់ កិនស្លាប់ឪពុកនិងកូនស្រីតូច របួសធ្ងន់

ភ្នំពេញ ៖ បុរសជាកម្មករសំណង់និងជាមា្ចស់ម៉ូតូមា្នក់ បានសា្លប់បាត់បង់ជីវិតយ៉ាងអាណោចអធម្មភា្លមៗ និងក្មេងស្រីជាកូនអាយុ៣ឆ្នាំរបស់ខ្លួនមា្នក់របួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២ ក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោរាជធានីភ្នំពេញ ។ ដោយសារថយន្តដឹកដីមួយគ្រឿង បើកលឿនដូចហោះបត់ចូលក្នុងការដ្ឋាន បុកពីក្រោយម៉ូតូពេញទំហឹង អូសទាំងម៉ូតូនិងមនុស្សជិត៥០ម៉ែត្រ បង្កករភា្ញក់ផ្អើលកាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី០៥ខែមេសា២០១៦នេះ ។ តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា បុរសជនរងគ្រោះដែលសា្លប់នោះ …

Read More »

នាយរងប៉ុស្តិ៍ ច្រកទ្វារអន្តរជាតិផឹកស៊ីស្រវឹងបើករថយន្តបុកមនុស្សស្លាប់

ខេត្តតាកែវ ៖ លោកប៉ូលិសស័ក្តិ៤ ដែលជានាយរងប៉ុស្តិ៍ ច្រកទ្វារអន្តរជាតិភ្នំដិន បានផឹកស៊ីស្រវឹង បើកឡានបោះពួយ បុកអ្នកដំណើរស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០១និងលេខ១០២ ក្នុងភូមិព្រៃធំ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ម៉ាកហាយប្រ៊ិត ពណ៌ទឹកមាស …

Read More »

ទំនាស់ផលប្រយោជន៍នៃការផ្សាយប៉ាណូពាណិជ្ជនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ គេខ្សឹបថា លោក ប៊ុន សេរី អភិបាលរង រាជធានីភ្នំពេញ ទទួលបន្ទុកការងារអន្តរវិស័យ មានទំនាស់ស្រួចស្រាវជាមួយ លោកស្រី ចាន់ សុគន្ធា ដែលទទួលបន្ទុក ការងារផ្សាយពាណិជ្ជកម្ម តាមប៉ាណូ ។ នោះគឺដោយសារតែផលប្រយោជន៍ ទើបបុគ្គលទាំងពីរនាក់នេះ មើលមុខគ្នាលែងចំ រហូតក្លាយទៅជាផ្សែង …

Read More »

វិភាគ៖ អាជ្ញាធរក្រុងភ្នំពេញកំពុងធ្វើអ្វីខ្លះ?

រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកប៉ា សុជាតិវង្ស ត្រូវគេមើលឃើញថា កំពុងដើរថយក្រោយទាំងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ។ ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញមើលមិនឃើញអំពីចំណុចខ្សោយរបស់ខ្លួននោះទេ ។ អ្វីដែលជាកត្តាសំខាន់ គឺបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលថ្នាក់ដឹកនាំត្រូវប្រើទស្សនៈវែងឆ្ងាយដោះស្រាយបញ្ហាប្រឈមទាំងនេះ ។ សម្រាប់លោកប៉ា សុជាតិវង្ស ក្រៅពីគ្មានទស្សនៈវែងឆ្ងាយ គឺទុកឲ្យបញ្ហាកើតឡើងតាមដំណើរ ទើបដោះស្រាយ ។ …

Read More »

រថយន្តកុងតឺន័រដឹកធ្ងន់ នៅស្ពានអ្នកលឿងត្រូវ កម្លាំងនគរបាលចាប់វាយខ្នោះ

ខេត្តព្រៃវែង៖ មិនទាន់បាត់ស្នាមការជួសជុល នៃការខូចខាតនៅឡើយផង ស្រាប់តែនៅពេលនេះមានរថយន្តកុងតឺន័រ ដឹកធ្ងន់មួយគ្រឿងទៀតហើយ បានខូចនៅលើស្ពាន និងបំផ្លាញស្ពានតឹ្សបាស្សា ហៅស្ពានអ្នកលឿងនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ក្រោយរថយន្តធន់យក្សមួយនេះ បានខូចខណៈបើកឆ្លងកាត់។ សម្រាប់ករណីនេះ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ ព្រមទាំងបានចាប់វាយខ្នោះ អ្នកបើកបររថយន្តយកទៅសួរនាំ និងចាត់ការតាមច្បាប់ទៀតផង។ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី …

Read More »

នាយករដ្ឋមន្ត្រីស្នើរដ្ឋសភាតែងតាំងរដ្ឋលេខាធិការ៤រូបបន្ថែម

ភ្នំពេញ៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យរដ្ឋសភា តែងតាំងរដ្ឋលេខាធិការ ៤រូបបន្ថែមទៀតក្នុងក្រសួងចំនួន៣។ ការស្នើនេះ បន្ទាប់ពីមានការរុះរើគណៈរដ្ឋមន្ត្រីពាក់កណ្ដាលអាណត្តិនៅឆ្នាំ ២០១៦ នេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់សំណើទៅប្រធានរដ្ឋសភា លោក ហេង សំរិន នៅថ្ងៃទី២៥ មីនា ដើម្បីឲ្យរដ្ឋសភា …

Read More »

ចាប់រថយន្ត ដឹកសត្វព្រៃនៅតាមផ្លូវជាតិលេខ១

ខេត្តកណ្តាល៖រថយន្ត យីឌុបមួយគ្រឿងដែលដឹកទំនិញស្របច្បាប់ តែបង្កប់សត្វព្រៃជាច្រើននៅបាតរថយន្ត ត្រូវសមត្ថកិច្ចបង្ក្រាប់បានកាលពីរសៀលថ្ងៃទី២៨ មីនា ម្សិលមិញ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសំរោងធំ ស្រុកកឿនស្វាយ ខេត្តកណ្តាល។ ការបង្ក្រាបនេះដឹកនាំដោយលោក អ៊ី សុភី នាយសង្កាត់រដ្ឋបាលព្រៃឈើកៀនស្វាយ។ជាលទ្ធផលក្នុងការបង្ក្រាបនោះ សមត្ថកិច្ចចាប់បានរថយន្ត១គ្រឿងប្រភេទយីឌុបដឹកទំនិញ បង្កប់សត្វព្រៃ សត្វនៅខាងក្រោម ដែលសុទ្ធតែជាប្រភេទសត្វស្ទើផុតពូជ រួមមានពស់ថ្លាន់ សត្វអណ្តើកយក្ស …

Read More »

ដេប៉ូខ្សាច់នៅជាប់គល់ស្ពានព្រែកសំរោង ប៉ែកខាងលិច បង្កផលប៉ះពាល់ដល់អ្នកដំណើរ

ខេត្តកណ្ដាល៖ ពីខេត្តកណ្ដាលនាព្រឹកមិញនេះមានមិត្តអ្នកអានមួយក្រុម បានទូរស័ព្ទមកសុំឲ្យ ជួយផ្សាយជំរាបជូនទៅអភិបាលក្រុងតាខ្មៅ និងអភិបាលខេត្តកណ្ដាល សូមជួយចុះទៅមើលដេប៉ូខ្សាច់ដែលគេបូមពីទន្លេ យកមកចាក់គរនៅគល់ស្ពានព្រែកសំរោង ប៉ែកខាងលិច ដើម្បីដឹកតាមរថយន្តយកទៅលក់បន្ត ធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់អ្នកជិតខាង និងអ្នកធ្វើដំណើរឆ្លងកាត់មុខដេប៉ូខ្សាច់នេះយ៉ាងខ្លាំង។ មិត្តអ្នកអានបានអះអាងថា រាល់ថ្ងៃដេប៉ូខ្សាច់ខាងលើក្រៅពីបូមខ្សាច់យកមកគរទុក ពេលស្ងួតហុយផ្អោងទៅលើផ្ទះអ្នកជិតខាង និងហុយកំពប់ហៀរហូរពេញផ្លូវនោះ គឺក្រុមអ្នកបើករថយន្តដឹកខ្សាច់មានចរិតជម្លើយទៀត។ រាល់រថយន្តដឹកខ្សាច់របស់ពួកគេបើកបរចេញចូល និងបើកនៅលើដងផ្លូវមិនដែលគោរពសិទ្ធិអ្នកធ្វើដំណើរម្ដងណាឡើយ។ ពេលខ្លះត្រូវបត់គឺបត់យកតែម្ដង ពេលខ្លះរថយន្ត …

Read More »

មេគោឃើញសពហើមអណ្តែតនៅក្នុងទឹកស្រះ ផ្អើលដួលបាក់ជើងងាប់កូនក្នុងពោះ

ភ្នំពេញ ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់លង់ទឹកស្រះស្លាប់៣ថ្ងៃហើមអណ្តែត មេគោចុះទៅរកផឹកទឹកឃើញសពផ្អើលរត់ដួលងាប់កូនក្នុងពោះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤០នាទីទៀបភ្លឺថ្ងៃទី២៧ខែ មិនា២០១៦ នៅចំនុចស្រះទឹកនៅខាងជើងវត្តជុំ ស្ថិតក្នុងភូមិគោករកាសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ សពកុមារាលង់ទឹកស្លាប់មានឈ្មោះឃឹន ប្រុសណុច អាយុ១២ឆ្នំ ជាសិស្សថ្នាក់ទី៥នៃបឋមសិក្សាគោករកា ស្ថិតនៅក្នុងវត្តជុំ មានទីលំនៅភូមិអណ្តូង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ មានឪពុកឈ្មោះសយ …

Read More »

អ្នករាយការណ៍អ.ស.បសន្យាតាមដានស្ថានភាពពលរដ្ឋរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនី

ខេត្តស្ទឹងត្រែង ៖អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សន្យា ថា នឹងបន្តតាមដានស្ថានភាពជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ និងសរសេររបាយការណ៍អំពីផលប៉ះពាល់នេះ។ ការសន្យានេះ ខណៈអ្នកស្រីបានជួបសំណេះសំណាលជាមួយសហគមន៍ក្បាលរមាស និងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ …

Read More »

លែងលះប្រពន្ធបាន២ខែទៅសុំរួមរស់នៅជាមួយគា្នវិញ ត្រូវបងប្អូនថ្លៃកាប់រយះក្បាល២ពូថៅ

ភ្នំពេញ ៖ បុរសអះអាងថារងអំពើហឹង្សាមា្នក់ ត្រូវបានប្រជាពលរដ្ឋអ្នកភូមិប្រទះឃើញ រយះក្បាលរបួសធ្ងន់ដេកដួលសន្លប់ស្តូកស្តឹង នៅទីវាលស្រែ ក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។ រាយការណ៏ប្រាប់ប៉ូលិសមូលដា្ឋន ហៅរយន្តសាមុយជួយដឹកបញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាព(ពងទឹក) និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមះ បង្កការភ្ញក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែមិនា២០១៦ ។ ស្ថិតក្នុងសភាពរបួស ធ្ងន់ធ្ងរបុរសជនរងគ្រោះឱ្យដឹងថា …

Read More »