ukk news

ដងផ្លូវជាតិលេខ៩ស្ថិតនៅក្នុងស្ទឹងត្រែងត្រូវផ្អាកចរាចរមួយយប់ខណៈរថយន្តធុនធំ៣គ្រឿងបើកបុកកៀបជាប់គ្នា

ស្ទឹងត្រែងៈគ្រោះថ្នាក់ចរាចរមួយដែលមានសំលេងសូរលាន់ដូចរន្ទះខណៈដែលរថយន្តធុនធំចំនួន៣គ្រឿងបានបើកបុកកៀបជាប់គ្នាបណ្តាលអោយដងផ្លូវជាតិលេខ៩បានផ្អាកធ្វើចរារចររយៈពេលមួយយប់ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវវាងបាន ដោយកម្លាំងនរបាលចរាចរបានឈរយាមកាមដើម្បីផ្តល់ជាសញ្ញាក្នុងការធ្វើដំណើរ។ ករណីគ្រោះថ្នាក់ចរាចរខាងលើបានកើតឡើងកាលពីវេលាម៉ោង១៦និង០០នាទីថ្ងៃទី២៤មករា២០២១ស្ថិតនៅចម្ងាយពីស្ពានមេគង្គចំងាយប្រមាណ៣០០ម៉ែត្រស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាករណីខាងលើ មានរថយន្តយីឌុបដឹកដំឡូងមីមួយគ្រឿងបានខូចនៅចតចោលអែបម្ខាងផ្លូវក្នុងទិសពីលិចទៅកើត។ រីឯរថយន្តយីឌុបមួយគ្រឿងទៀតបានបើកបរចុះពីលើស្ពានមេគង្គក្នុងទិសដៅពីកើតទៅលិច។លុះពេលរថយន្តចុះពីស្ពានមេគង្គមកដល់កន្លែងរថយន្តយីឌុបដឹកដំឡូងមីកំពុងខូច នៅគ្រានោះមានរថយន្តដឹកត្រាក់ទ័រកាយដីក្នុងទិសដៅពីលិចមកកើតក៏បានបុកព្រមគ្នាគៀបជាប់ទាំង៣គ្រឿងតែម្ដងប៉ន្តែមិនមាននរណាម្នាក់រងរបួសទេ។ ក្រោយកើតហេតុកម្លាំងនគរបានចរាចរណ៏បានចុះទៅដល់ទីតាំង និងបានឈរយាមកាមផ្តល់ជាសញ្ញាសម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវវាងខណៈរថយន្តទាំង៣នៅជាប់គាំងកណ្តាលផ្លូវមិនទាន់អូសចេញបាន។ គួរបញ្ចាក់ថាចាប់តាំងពីវេលាកើតហេតុរហូតមកដល់ព្រឹកព្រលឹមថ្ងៃទី២៥មករានេះមានរយៈពេលមួយយប់ហើយរថយន្តទាំង៣នៅមិនទាន់យកចេញពីផ្លូវបានទេ៕

Read More »

រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ២០០គ្រួសារ នៅក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ !

ខេត្តព្រះវិហារ៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា បាននាំយកអំណោយសង្គ្រោះបន្ទាន់ «អំណោយមនុស្សធម៌» របស់រាជរដ្ឋាភិបាល មកឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងគ្រោះ ២០០គ្រួសារ កាលពីថ្ងៃឈប់សម្រាកចុងសប្តាហ៍ …

Read More »

អាជ្ញាធរខេត្តព្រះវិហារ នឹងចំណាយថវិកាជាង ១០ម៉ឺនដុល្លារ ក្នុងការជួសជុលជណ្តើរដែលរងការខូចខាត ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ឡើងទៅទស្សនារមណីដ្ឋានធម្មជាតិ ភ្នំត្បែងមានជ័យ !

ខេត្តព្រះវិហារ៖ ជណ្តើរឡើងទៅកាន់តំបន់រមណីដ្ឋានធម្មជាតិ ដ៏ប្រណិត ដែលស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ មានកម្ពស់ប្រមាណជាង ៤០០ម៉ែត្រ ដែលបានសាងសង់ឡើងមិនតិចជាង ១០កន្លងមកនោះ ខណៈនេះបានរងការខូចខាតដោយអន្លើរ ដោយសារចម្រោះនៃដំណក់ទឹកភ្លៀង ធ្លាក់ចុះមកយ៉ាងជោគជាំ នារដូវវស្សាកន្លងទៅ។ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នាយឧត្តមសេនីយ៍ …

Read More »

ដំណឹងរីករាយ! ព្យាបាលជាសះស្បើយ ០៤នាក់ទៀត និងមិនមានករណីឆ្លងថ្មីទេ

គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ – អ្នកឆ្លងសរុប = ៤៥៨ នាក់ – អ្នកជាសះស្បើយ = ៤០៩ នាក់ – …

Read More »

រថយន្តបើកលឿនបុកម៉ូតូកិនស្លាប់ស្ត្រីជាប្រពន្ធ ប្តីរងរបួសស្រាល

ខេត្តកំពង់ស្ពឺ៖ស្ត្រីម្នាក់បានបែកក្បាលស្លាប់នៅក្នុងថ្លុកឈាម ប្តីរងរបួសស្រាល ខណៈដែលជិះម៉ូតូឌុបគ្នា ឆ្លងផ្លូវ ត្រូវបានរថយន្តបើកលឿនបុកកិន បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៣រសៀល ថ្ងៃទី២៤ ខែ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៨ទៅលេខ៦៩ ស្ថិតនៅក្នុង ភូមិព្រៃផ្តៅ …

Read More »

ក្រុមស្រាវជ្រាវជីវៈចម្រុះចូលរួមវគ្គបណ្ដុះបណ្តាលស្តីពីការសិក្សាវត្តមានសត្វក្រពើភ្នំនៅក្នុងតំបន់ការពារធម្មជាតិ

ខេត្តមណ្ឌលគិរី ៖ រយៈពេញ១សប្ដាហ៍ទី៣ នៃមករា ឆ្នាំ២០២១នេះ មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃនិងជីវៈចម្រុះរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ បានទទួលវគ្គបណ្ដុះបណ្ដាលបំប៉នបន្ថែមទៅលើជំនាញផ្នែកស្រាវជ្រាវសត្វក្រពើភ្នំ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានកញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាននិងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWF ជាគ្រូឧទ្ទេសនាម។ …

Read More »

ប្រជាពុទ្ធបរិស័ទវត្តចំណុះជើងវត្តចំប៉ាលើក្នុងស្រុកត្រាំកក់ខេត្តតាកែវថាគ្រូសូត្រមានក្លិនមិនស្រួល

ខេត្តតាកែវ៖ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តចំប៉ាលើកស្ថិតនៅក្នុងឃុំតាភេមស្រុកត្រាំកក់ខេត្តតាកែវជ្រួលច្របល់ខ្សឹបតៗគ្នានៅគ្រាដែលឃើញគ្រូសូត្រនិមន្តចេញពីវត្តញឹកញាប់ពេលយប់ព្រលប់ចូលផ្ទះនារីម្នាក់ហើយរហូតពេលយប់ជ្រៅទើបត្រឡប់ទៅវត្តវិញ។អ្នកភូមិហៅថាវាជាទំនាក់ទំនងដែលប្រាសចាកពីធម្មវិន័យក្នុងនាមខ្លួនជាសង្ឃដែលទំនងជាមានស្នេហាជាមួយកូនចៅប្រជាពលរដ្ឋ។ បើតាមសេចក្តីរាយការណ៍បន្តថាលំនៅឋាននាងនោះគឺស្ថិតនៅក្នុងឃុំតាភេមស្រុកត្រាំកក់នោះដែរគ្រាន់តែខុសភូមិគ្នាតែប៉ុណ្ណោះ។នាងជាកម្មកររោងចក្រឈ្មោះនិច្ច។អ្នកភូមិនិយាយថាគេឃើញឃើញព្រះតេជគុណព្រះនាមនាងសិលាបាននិមន្តចេញ-ចូលផ្ទះនាងក្រមុំជានារីកម្មកររោងចក្រនោះញឹកញាប់រហូតដល់កាលពីប៉ុន្មានខែមុនព្រះអង្គក៏បានសំរេចព្រះទ័យលាចាសិក្ខាបទហើយមកស្នាក់នៅផ្ទះនាងជាកម្មកររោងចក្រដែលគេអះអាងថាជាគូកំណាន់នោះបានពេលរយៈពេល២-៣ថ្ងៃក៏ត្រឡប់ទៅបួសវិញ។ ទោះបីទៅបួសវិញក៏នៅតែបន្តមានទំនាក់ទំនងរឿងស្នេហាជាមួយនារីជាកម្មកររោងចក្រនៅដដែល។ប្រការនេះធ្វើឲ្យមានការរិះគន់ពីឧបាសកឧបាសិកាចំណុះជើងវត្តចំប៉ាលើកពីព្រោះថាប្រសិនបើព្រះអង្គក្នុងនាមជាព្រះគ្រូសូត្រក្នុងវត្តចំប៉ាលើកមានស្នេហាហើយគួរតែលាចាកសិក្ខាបទរៀបការតាមប្រពៃណីជាមួយនាងនោះទៅ។ យ៉ាងណាក៏ដោយការរិះគន់របស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តហាក់ដូចជាមិនបានធ្វើឲ្យព្រះគ្រូសូត្រវត្តចំប៉ាលើកភ័យខ្លាចរហូតដល់ត្រូវសឹកនោះឡើយ។ទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋចំណុះជើងវត្តយ៉ាងណាក៏ដោយព្រះគ្រូសូត្រព្រះនាមនាងសិលានៅតែបន្តមានវត្តមានក្នុងវត្តចំប៉ាលើកដដែល។ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទទួចឲ្យមន្ទីរធម្មការនិងសាសនាខេត្តតាកែវមេត្តាជួយពិនិត្យមើលករណីដែលប្រជាពលរដ្ឋខ្សឹបខ្សៀវគ្នាពេញស្រុកពេញភូមិនេះផង។ ព្រះតេជគុណនាងសិលាមិនអាចទាក់ទងដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់ខាងលើនេះបានទេ។ការពិតឬមិនពិតយ៉ាងណានោះគេហទំព័រយើងយើងរង់ចាំការបំភ្លឺជានិច្ចពីតេជគុណ៕

Read More »

ស្វាព្រាម១ក្បាលជាប់អន្ទាក់ត្រូវបានមន្រ្តីអភិរក្សជួយសង្រ្គោះរួចលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

ខេត្តមណ្ឌលគិរី ៖ សត្វស្វាព្រាមចំនួន១ក្បាល បានជាប់អន្ទាក់របស់ព្រាន ហើយត្រូវបានមន្រ្តីឧទ្យានុរក្ស ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងបុគ្គលិកល្បាតរបស់អង្គការ WWF ដែលចុះល្បាតរួមគ្នាពើបប្រទះនៅចំណុចដៃអូរមួយកន្លែង ស្ថិតក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំព្រេច រួចបានជួយសង្រ្គោះឲ្យបានរួចផុតពីគ្រោះថ្នាក់ និងបានលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។ ការចុះល្បាត និងដោះអន្ទាក់ខាងលើនេះធ្វើឡើងក្នុងប្រតិបត្តិការចុះល្បាតរបស់ក្រុមការងារ នៅក្នុងសប្ដាហ៍ទី២ …

Read More »

ខ្លាឃ្មុំឈ្មោលមួយក្បាលជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញ ត្រូវបានជួយសង្គ្រោះ

កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី ២២ ខែមករាឆ្នាំ ២០២១ មន្ត្រីឧទ្យានុរក្សនៃស្នាក់ការល្បាតឆាយអារ៉ែងរបស់យើងបានប្រទះឃើញខ្លាឃ្មុំឈ្មោលមួយក្បាលបានជាប់ អន្ទាក់របស់ព្រានព្រៃនៅក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។ ក្រុមល្បាតបានទូរស័ព្ទមកកាន់ការិយាល័យនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃភ្លាមៗដើម្បីបញ្ជូនក្រុមជួយសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ពីភ្នំពេញដើម្បីទៅជួយសង្គ្រោះសត្វខ្លាឃ្មុំ។ ក្រុមជួយសង្គ្រោះដឹកនាំដោយប្រធានគម្រោងសង្គ្រោះ និងថែរក្សាសត្វព្រៃរបស់យើងគឺលោក Nick Marx …

Read More »

សហគមន៍អណ្ដូងក្រឡឹងនៅតែបន្តទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរលើផ្នែកទស្សនាសត្វព្រៃនៅជំរំសត្វទោច

ខេត្តមណ្ឌលគិរី ៖ Jahoo Gibbon Camp ឬហៅថាសហគមន៍ទេសចរណ៍ធម្មជាតិអណ្ដូងក្រឡឹង នៅតែបន្តទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរដែលចូលមកកម្សាន្តក្នុងបំណងចង់ឃើញវត្តមានសត្វទោច, សត្វស្វាកន្ទុយស ឬស្វាក្រវ៉ាត់ និងសត្វព្រៃដទៃទៀតនៅជំរំសត្វទោច ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចូលទៅកម្សាន្តនៅជំរំសត្វទោច …

Read More »

រកឃើញអ្នកឆ្លងថ្មី ០២នាក់ទៀត (ជាពលករខ្មែរមកពីថៃ ០១នាក់ និងអ្នកដំណើរមកពីបរទេស ០១នាក់) និងព្យាបាលជាសះស្បើយ ០២នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ – អ្នកឆ្លងសរុប = ៤៥៨ នាក់ – អ្នកជាសះស្បើយ = ៤០៥ នាក់ – …

Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្នើដល់សិក្ខាកាមជំនាន់ទី២៥និង ជំនាន់ទី២៦ ត្រូវពង្រឹងភារកិច្ចស្នូលក្នុងការការ ពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ

(កំាពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានថ្លែងណែនាំ ដល់សិក្ខាកាម ដែលបញ្ជាក់វគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៥ និងសិក្ខាកាម ដែលត្រូវចូលវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ត្រូវពង្រឹងភារកិច្ចស្នូលក្នុងការការ ពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល …

Read More »

ចែពៅនិងចែភាស់ដឹកឈើតាមរថយន្តសាំយ៉ុងរាល់ថ្ងៃឆ្លងកាត់ស្រុកស្នួល

ខេត្តក្រចេះ៖ គេរាយការណ៍ថារថយន្តសាំយ៉ុងយ៉ាងហោចណាស់ 10 គ្រឿងរបស់ឈ្មួញល្បីឈ្មោះពីរនាក់គឺចែពៅនិងចៅភាស់ដឹកឈើចេញពីតំបន់នានាក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរីមួយផ្នែកនិងមួយផ្នែកទៀតក្នុងស្រុកស្នួលខេត្តក្រចេះឆ្ពោះតាមផ្លូវជាតិលេខ 7សម្ដៅខេត្តត្បូងឃ្មុំកំពង់ចាមព្រៃវែងនិងមួយផ្នែកឆ្ពោះទៅប្រទេសវៀតណាម។ ឈ្មួញល្បីឈ្មោះទាំងពីរនាក់គឺចែពៅនិងចែភាស់ដឹកឈើប្រភេទលេខ 2 ជារៀងរាល់ថ្ងៃតាមរថយន្តសាំយ៉ុងយ៉ាប់ណាស់១០គ្រឿងដោយមិនខ្លាចញញើតសមត្ថកិច្ចដ៏ច្រើនស្អេកស្កះនៅតាមផ្លូវនោះឡើយ។ឈើភាគច្រើនត្រូវបានដឹកចេញពីឃុំក្រញូងសែនជ័យដែលពួកឈ្មួញនៅតាមព្រៃដឹកមកទម្លាក់អោយឱ្យមេឈ្មួញទាំងពីរនាក់នេះបន្តដឹកដាក់តាមដេប៉ូឈើសំខាន់ៗនៅខេត្តត្បូងឃ្មុំកំពង់ចាមនិងខេត្តព្រៃវែង។ សកម្មភាពដឹកឈើរបស់ពួកគេជួនកាលបន្លំភ្នែកសមត្ថកិច្ចទាំងថ្ងៃនិងជួនកាលរថយន្តច្រើនគ្រឿងចេញដំណើរបន្តកន្ទុយគ្នានៅពេលយប់។ប្រភពបានអះអាងថាពួកឈ្មួញធ្វើសកម្មភាពហាក់ដូចជាបានត្រូវរ៉ូវជាមួយសមត្ថកិច្ចដ៏ច្រើនស្អេកស្កះនៅតាមផ្លូវរួចទៅហើយ។គេអះអាងថាចែពៅនឹងភាស់រកស៊ីដឹកឈឺយូរហើយប៉ុន្តែមិនដែលប្រឈមនឹងការបង្ក្រាបពីសំណាក់សមត្ថកិច្ចម្តងណាឡើយ។ ចែពៅនិងចែភាស់មិនអាចទាក់ទងសុំការបំភ្លឺបានទេក្នុងករណីនេះប៉ុន្តែសមត្ថកិច្ចមួយរូបដែលឈរជើងនៅតាមដងផ្លូវក្នុងស្រុកស្នួលទទួលស្គាល់ថាបុគ្គលទាំងពីរនាក់នេះមានពាក់ព័ន្ធនឹងរបររកស៊ីដឹកឈើនេះមែន៕

Read More »

អាជ្ញាធរក្រុងតាខ្មៅ ព្រមានបិទអាជីវកម្មដេប៉ូខ្សាច់ ថ្មី បើមិនគោរពតាមការណ៍ណែនាំ របស់មន្ត្រីជំនាញ

(កណ្តាល)៖ ក្រោយពីមានការព្រមានដកប្រធានគណៈកម្មការគ្រប់គ្រងការដឹកជញ្ជូនរ៉ែសំណង់អាជ្ញាធរក្រុងតាខ្មៅឃាត់រថយន្តល្មើសផាកពិន័យនិងព្រមានបិទអាជីវកម្មប្រសិនបើម្ចាស់អាជីវកម្មមិនគោរពច្បាប់។ ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់ មួយ បានធ្វើឡើងជាមួយ ម្ចាស់ដេប៉ូខ្សាច់ និងក្រុមអ្នកបើកបររថយន្តដឹកដី ខ្សាច់ ថ្ម ដែលឆ្លងកាត់ក្រុងតាខ្មៅទាំងអស់ កាលពីថ្ងៃទី២១ខែមករា២០២១កន្លងទៅ។ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ …

Read More »

អតីតតារាវាយតឺន្នីសលេខ១ពិភពលោក Andy Murray ខកខានការប្រកួតកម្មវិធី Australian Open ដោយសារឆ្លងជំងឺកូវីដ-១៩

ម្ចាស់ពានរង្វាន់ Grand Slam ៣សម័យកាល Andy Murray បានដកខ្លួនចេញពីកម្មវិធី Australian Open ឆ្នាំនេះបន្ទាប់ពីធ្វើតេស្តវិជ្ជមានសម្រាប់ការប្រលង COVID-19 កាលពីដើមខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃទី២៣ មករានេះ។ …

Read More »

លោក Zinedine Zidane ឆ្លង Covid-19 ខកខានដឹកនាំ Real Madrid នៅរាត្រីនេះ

តាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២៣ មករានេះថា គ្រូបង្វឹករបស់ក្រុម Real Madrid លោក Zinedine Zidane បានធ្វើតេស្តរកឃើញជំងឺ Covid-19 អាចនឹងខកខានការបង្ហាញខ្លួនក្នុងការដឹកនាំក្រុមពេលប៉ះជាមួយក្រុម Alaves …

Read More »

លោកស្រីម៉ែន សំអន ៖ ការសម្របសម្រួលបញ្ចប់វិវាទសំណង់ផ្សារទំនើបសេនជូរីផ្លាហ្សា តាមវិធីសាស្រ្តឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ សម្រប សម្រួលបញ្ចប់ករណីវិវាទរវាង ក្រុមហ៊ុន CCCC Third …

Read More »

ដំណឹងល្អ! ព្យាបាលជាសះស្បើយ ០៤នាក់ទៀត និងមិនមានករណីឆ្លងថ្មីទេ

គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ – អ្នកឆ្លងសរុប = ៤៥៦ នាក់ – អ្នកជាសះស្បើយ = ៤០៣ នាក់ – …

Read More »

ក្រសួងយុត្តិធម៌ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការការងារ

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ មករា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងយុវត្តិធម៌បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយស្តីពីការបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការការងារដែលមានសមាសភាពប្រធាន១រូប អនុប្រធាន២រូប និងសមាជិកមួយចំនួន។ សេចក្តីសម្រេចនេះមានខ្លឹមសារដូចខាងក្រោម៖

Read More »

នគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួន២នាក់សង្ស័យពាក់ ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន

កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធី ពី លោក អ៊ុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង …

Read More »