Bee Queen Cosmetics កម្ចាត់មុន មុខជាំ អាចម៍រុយ ស្នាមខ្មូត និងមុខប្រហោងតាមបែបធម្មជាតិ

ភ្នំពេញ៖ Bee Queen Cosmetics មានផលិតផលកម្ចាត់មុន មុខជាំ អាចម៌រុយ និងប្រហោងតាមបែបធម្មជាតិ ដោយប្រើរូបមន្តផ្សំតាមថ្នាំបុរាណ តាមបែបធម្មជាតិ ដែលជាមរតកបន្សល់ទុកតាំងពីទសវត្សរ៍ទី៨០រៀងរហូតមក ទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងរយៈពេល១ខែប៉ុណ្ណោះ គឺឃើញលទ្ធផលភ្លាមៗ គួរជាទីពេញចិត្ត ។

ខាងក្រោមនេះជាប្រវត្តិខ្លះៗ និងវិធីព្យាបាលដែល Bee Queen Cosmetics សូមលើកមកបង្ហាញជូនប្រិយមិត្តដែលចង់បានមុខស្អាត គ្មានមុន គ្មានអាចម៍ និងមុខប្រហោង៖

«មានជីតាដែលជាគ្រូផ្សំថ្នាំបុរាណខ្មែរ ដែលធ្លាប់មើលបងប្អូនកូនចៅតាំងពីទសវត្សរ៍ទី៨០ ដែលបានណែនាំកូន ចៅអោយប្រើប្រាស់ និងស្គាល់នូវរុក្ខជាតិផ្សំថ្នាំមួយចំនួន ដែលចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំគ្រួសារ ក្នុងនោះក៏មានថ្នាំព្យាបាល និងថែរក្សាសម្ផស្សផងដែរ ។ អ៊ុំខ្ញុំ ម្តាយខ្ញុំ និងម្តាយមីងខ្ញុំ តែងតែលាបថ្នាំដែលធ្វើពីរុក្ខជាតិទាំងនោះ ក្នងការ ថែរក្សាសម្រស់របស់គាត់តាមបែបធម្មជាតិ និងបានប្រាប់អ្នកជិតខាង និងបងប្អូនស្គាល់គ្នាផងដែរតាំងពីជំនាន់នោះ។

ក្រោយមក ពួកខ្ញុំក៏មិនដែលរវីរវល់ និងនឹកនា វានោះទេ​។ ពួកខ្ញុំ គិតតែតាមមិត្តភក្តិប្រើផលិតផលផ្សេងៗជាដើម ប៉ុន្តែ វាពិតជាមិនបានដោះស្រាយបញ្ហាដែលចង់បាននោះទេ វាថែមទាំងធ្វើអោយមុខ កាន់តែយ៉ាប់ ឡើងៗជាប្រចាំ ។

ថ្ងៃមួយ ខ្ញុំក៏បានទៅលេងស្រុកកំណើត ស្រាប់តែឃើញមីងបងស្រីជីដូនមួយរបស់ខ្ញុំ ប្រើប្រាស់ថ្នាំបុរាណធម្មជាតិដែលបន្សល់ទុកពីជីតានោះ ឃើញមានសម្រស់ ស្រស់សោភា ពេលនោះខ្ញុំក៏បានសួរគាត់អំពីថ្នាំទាំងនោះ ហើយមីងបងស្រីជីដូនមួយ ក៏បានប្រាប់រូបមន្តទាំងឡាយ ដែលជីតារបស់ខ្ញុំបានបន្សល់ទុកអោយគាត់ ។ ខ្ញុំក៏បានព្យាយាមលាបវាយ៉ាងយកចិត្តទុកដាក់ រយៈពេលជិតមួយខែ វាបានព្យាបាលនូវមុខមុន មុខជាំ មុខប្រហោងរបស់ខ្ញុំជាគ្មានសល់តែម្តង ។

បន្ទាប់ខ្ញុំ ក៏បានបន្ថែមនូវរូបមន្តថ្មីៗ ឲ្យកាន់តែមានប្រសិទ្ធលើសមុន ដែលមានចំនួន៦មុខ បញ្ជូលគ្នា ពេលនោះហើយ ទើបខ្ញុំបានចែករំលែកទៅមិត្តភក្តិយុវវ័យ អ្នកជិតខាង បងប្អូនរបស់ខ្ញុំដើម្បីលាបគ្រប់ៗគ្នា ហើយពិតជាទទួលបាននូវលទ្ធផលជាទីគាប់ចិត្តគ្រប់ៗគ្នា ។

វិធីប្រើប្រាស់ផលិតផលប៊ីឃ្វីនកម្ចាត់មុខជាំ មុខអាចម៍រុយ ស្នាមខ្មូត និងមុខប្រហោងតាមបែបធម្មជាតិ៖

ដំណាក់កាលទី១: មុននឹងប្រើប្រាស់ទឹកថ្នាំ ប៊ីឃ្វីន ត្រូវលាងសំអាតមុខជាមួយទឹកស្អាត ឬសាប៊ូលាងមុខជាមុនសិន បន្ទាប់មក បាញ់ទឹកថ្នាំ ប៊ីឃ្វីន ដាក់ជក់ ឬសំឡីហើយលាបលើមុខមួយស្រទាប់អោយសព្វ រួចចូលគេងធម្មតា ។

ដំណាក់កាលទី២:ថ្ងៃបន្តបន្ទាប់ លាបពី៣ទៅ៥ស្រទាប់(លាបកាន់តែច្រើន កាន់តែមានប្រសិទ្ធិភាពខ្ពស់) រហូតដល់ស្បែកចាប់ផ្តើមមានប្រតិកម្ម ។

*អ្វីជាប្រតិកម្មនៃទឹកថ្នាំប៊ីឃ្វីន?

ប្រតិកម្មនៃទឹកថ្នាំប៊ីឃ្វីន គឺជាដំណាក់កាលនៃការកម្ចាត់ជាតិពុល ខ្លាញ់ ជាតិគីមីផ្សេងៗចេញពីស្បែកមុខ និងជំរុះកោសិកាចាស់ៗ ដែលខូច ។

ប្រតិកម្មទឹកថ្នាំប៊ីឃ្វីនមានដូចជា:

– ឡើងកន្ទួលក្រហមឬរោលដូចចែងថ្ងៃ

– ចេញមុនធំៗ

– ចេញមុនខ្ទុះឬខ្លាញ់

– ស្បែកមុខប្រែទៅជាពណ៌ក្រហមឬខ្មៅ

– ចំហាយក្តៅចេញពីមុខរមាស់ឬហើម

– ជំរុះកោសិកាចាស់ៗដែលខូចហើយស្បែកចាប់ផ្តើមស្ងួតឬតឹង

ដំណាក់កាលទី៣:នៅពេលដែលស្បែកមុខចាប់ផ្តើមមានប្រតិកម្ម៖

១. ស្បែកមុខប្រែទៅជាពណ៌ក្រហមក្តៅ និងរន្ធញើសរីកធំ សូមបញ្ឈប់ការប្រើប្រាស់ទឹកថ្នាំ ប៊ីឃ្វីន ។ សូមប្រើម្សៅជំនួយ ប៊ីឃ្វីន លាយជាមួយទឹកសុទ្ធបន្តិច(ខាប់បិៗ) ជំនួសវិញ ចំនួន២ទៅ៣ដងក្នុងមួយថ្ងៃ

២. ចំពោះករណីដែលមុខចេញមុន ឬខ្ទុះ សូមបិតផ្កាស្មៅដើម្បីបឺតយកមុនខ្ទុះ ដែលកប់មុខចេញមកក្រៅកាន់តែឆាប់បើមានមុនទុំ ឬចេញក្បាលខ្មៅលោកអ្នកអាចញិចវាចេញដោយខ្លួន ឬអោយគេយកចេញអោយក៏បាន។ ពេលយកចេញហើយ សូមយកតែបៃតង ប៊ីឃ្វីន២ស្លាបព្រាកាហ្វេ លាយជាមួយទឹករួចកូរអោយសព្វ ហើយលាបអោយពេញផ្ទៃមុខ ។

៣. នៅពេលដែលស្បែកមុខចាប់ផ្តើមរបក សូមលាបប្រេងបន្ទន់ស្បែកប៊ីឃ្វីន មួយថ្ងៃ៣ដង ។ ពេលលាងមុខ ឬងូតទឹក យកដៃត្រដុសស្រាលៗលើស្បែកមុខ ដែលរបក ឬលាងជាមួយទឹកក្តៅឧណ្ហៗ ដើម្បីអោយឆាប់ជ្រុះស្បែកដែលរបកអស់ចាំលាបម្សៅជំនួយប៊ីឃ្វីនសារជាថ្មីហើយលោកអ្នកអាចបន្តប្រើប្រាស់តែបៃតងប៊ីឃ្វីនដើម្បីអោយស្បែកមុខមានសុខភាពល្អនិងបំបាត់ស្នាមនៅផ្ទៃមុខ។សូមធ្វើដដែលៗបែបនេះរហូតដល់របកអស់។រយ:ពេលមួយសប្តាហ៍ទៅ១០ថ្ងៃលាបម្សៅជំនួយប៊ីឃ្វីនបន្តទៀតធ្វើដូចតាមការណែនាំខាងលើ។

៤. បន្ទាប់ពីព្យាបាលទៅតាមការណែនាំខាងលើ អ្នកនឹងទទួលបានផ្ទៃមុខស្រស់ថ្លា តាមបែបធម្មជាតិ សូមលាបឡេការពារកម្តៅថ្ងៃប៊ីឃ្វីន ជំនួយស្បែកស្ងួត ទប់ស្កាត់ភាពជ្រីវជ្រួញអាចម៍រុយ និងជាំ ។

* ចំណាំ

– កំឡុងពេលប្រើប្រាស់ផលិតផលប៊ីឃ្វីនហាមប្រើសាប៊ូលាងមុខនិងប្រើប្រាស់ផលិតផលផ្សេង

– ចំពោះអ្នកស្បែកមុខក្រាស់អាចប្រើរយ:ពេលព្យាបាលយូរជាងអ្នកស្បែកមុខស្តើង

– ប្រតិកម្មអាចមានផ្សេងៗគ្នាទៅតាមប្រភេទស្បែក

– ហាមលាបទឹកថ្នាំប៊ីឃ្វីន ឬម្សៅជំនួយប៊ីឃ្វីននៅជុំវិញរង្វង់ភ្នែកជាដាច់ខាត បើករណីលាបទៅចូលភ្នែក សូមប្រញាប់លាងជាមួយទឹកស្អាត ។

វីដេអូបង្ហាញអំពីផលប្រយោជន៍របស់ផលិតផល⁣ ប៊ីឃ្វីន (Bee Queen Cosmetics)នីមួយៗ

**សម្រាប់ព័ត៌មានបន្ថែម ទាក់ទងការព្យាបាល និងចម្ងល់ផ្សេងៗសូមទូរស័ព្ទមកលេខ៖

086 91 88 66 / 092 46 11 47 / 099 700 007 / 086 908 8090 / 088 55 98 168 / 012 46 29 97

ឬចូលទៅកាន់ Facebook page: Bee Queen Cosmetics ដើម្បីទទួលព័ត៌មាននៃប្រូម៉ូសិននិងដំណឹងផ្សេងៗ ៕

 

Loading...