“Call Me Bad Girl” ភាពយន្ត​ថៃ​ថ្មី​នៅ​ផ្លាទីនៀម កំប្លែង​សើច​ចុក​ពោះ

ខ្សែ​ភាពយន្ត​មនោសញ្ចេតនា​បែប​កំប្លែង​ថ្មី​​ពី​ប្រទេស​ថៃ រឿង “Call Me Bad Girl” នឹង​មាន​បញ្ចាំង​នៅ​រោងភាពយន្ត​ផ្លាទីនៀម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ។

ក្នុង​ខ្សែ​ភាពយន្ត​នេះ ​តួ​ឯក​ស្រី Bussaba បាន​លង់​ស្នេហ៍​កំឡោះ​សង្ហា​ម្នាក់​តាំង​ពី​ទាក់​ភ្នែក​ជាមួយ​គេ​លើក​ដំបូង​នៅ​ក្នុង​បារ ហើយ​ក៏​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​គេ​លង់​ស្រឡាញ់​នាង។ មិន​យូរ​ប៉ុន្មាន​បុរស​ម្នាក់​នោះ​ក៏​បាន​សុំ​នាង​រៀបការ ប៉ុន្តែ​ដោយ​សារ​ការ​ចំអក​ពី​មិត្តភ័ក្ដិ​ធ្វើ​ឲ្យ​នាង​ព្យាយាម​ដក​ខ្លួន​ពី​បុរស​ម្នាក់​នោះ​វិញ។ ភាពយន្ត​នេះ​សម្ដែង​ដោយMin Peechaya ជា​តួ​ឯក​ស្រី​និង Alek Teeradetch ជា​តួ​ឯក​ប្រុស​។

“Call Me Bad Girl” មាន​បញ្ចាំង​នៅ​រោងភាពយន្ត​ផ្លាទីនៀម​ ផ្សារ​ទំនើប​សូរិយា នឹង​មាន​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ស្អែក​នេះ​ហើយ។ដូច្នេះ​បើ​ចង់​ដឹង​ថា​ស្នេហា​រវាង​បុរស​សង្ហា និង​កញ្ញា​ឡិកឡក់​ក្នុង​រឿង​នេះ គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​គួរ​ឲ្យ​អស់​សំណើច​យ៉ាង​ណា​នោះ សូម​ចូលរួម​ទស្សនា​ទាំង​អស់​គ្នា។

Call me bad girl

Loading...

Leave a Reply

Your email address will not be published. Required fields are marked *