បរទេស ៖ យន្តហោះឯកជនម៉ូដថ្មីមួយរបស់ក្រុមហ៊ុន Otto Aviation ដែលទើបតែបង្ហាញរូបរាងនោះ បានបង្កើតភាពទាក់ទាញយ៉ាងខ្លាំង ជាមួយនឹងការលាន់មាត់ថាជាយន្តហោះដ៏កម្រជាពិសេសមានរូបរាងស្អាតយ៉ាងទាក់ភ្នែក។ យន្តហោះឯកជនប្រើបច្ចេកវិទ្យាថ្មីដែលត្រូវបានដាក់ឈ្មោះថា Celera 500L មានការរចនាយ៉ាងចម្លែកជាងយន្តហោះឯកជនដទៃទៀត ដោយមានលក្ខណៈស្រដៀងទៅនឹងបាឡុងហោះកាលពីសម័យអតីតកាលដែលត្រូវបានគេហៅឈ្មោះថា Zeppelin។ ក្រៅតែពីរូបរាងដ៏ប្លែក …
Read More »ស្មាតហ្វូន OnePlus 8T សម្ពោធថ្ងៃទី១៤ ខែតុលា
ពាក្យចរចាមអារ៉ាមស្តីអំពីស្មាតហ្វូន OnePlus 8Tនេះបានចែកចាយនៅលើបណ្តាញអ៊ីនធើណេតច្រើនថ្ងៃកន្លងមកហើយ ។ លក្ខណៈពិសេសរបស់ស្មាតហ្វូន OnePlus 8T មួយចំនួន ត្រូវបានបែកធ្លាយផងដែរ ។ បច្ចុប្បន្ននេះ កាលបរិច្ឆេទសម្ពោធអំពីស្មាតហ្វូន ក៏បានបែកធ្លាយនៅលើបណ្តាញព័ត៌មាន Ishan Agarwal។ …
Read More »លេចធ្លាយរូបថតរថយន្តទំនើបស៊េរីឆ្នាំ 2022 Genesis G70
រូបភាពមួយចំនួនបានលេចធ្លាយអំពីរថយន្តស៊េរីទំនើបរបស់Genesis Motor សាខាក្រុមហ៊ុនហ៊ីយ៉ាន់ដាយកូរ៉េខាងត្បូង គឺរថយន្ត 2022 Genesis G70 ។ រូបភាពបានបែកធ្លាយនៅលើបណ្តាញសង្គមអំពីការតុបតែងរូបរាងរបស់រថយន្ត G70 ។ នៅផ្នែកខាងមុខ និងផ្នែកកណ្តាល បំពាក់សំណាញ់រាងអក្សរ V …
Read More »យានអវកាស Unity របស់ក្រុមហ៊ុន Virgin Galactic បញ្ចប់ការធ្វើតេស្តចុងក្រោយ មុនពេលបន្ថែមថាមពលរ៉ុក្កែត
យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ របស់ក្រុមហ៊ុន Virgin Galactic បានឲ្យដឹងថា ការសាកល្បងលើកទី២ របស់ក្រុមហ៊ុនទៅលើយានអវកាស Unity ហាក់ដូចជាទទួលបានជោគជ័យ ។ ឥឡូវនេះ យានអវកាសនឹងបន្ដធ្វើតេស្តម៉ាស៊ីនរ៉ុក្កែត …
Read More »NASA ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជន នាំអវកាសយានិកទៅភពព្រះចន្ទ
ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក ហៅកាត់ថា ណាសា (NASA) បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជនចំនួន៣ឲ្យអភិវឌ្ឍ, ផលិត និងបង្ហោះយាន lunar landers នាំយកអវកាសយានិកទៅកាន់ ភពព្រះចន្ទនៅក្នុងឆ្នាំ២០២៤ ហើយអាចនឹងទៅកាន់ភពព្រះអង្គារផងដែរ ។ ប្រភពព័ត៌មាន AP …
Read More »សាមសុងចេញទូរស័ព្ទស៊េរីថ្មីហ្គាឡាក់ស៊ី អេ៨ និងអេ៨ផ្លាស់
(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុនសាមសុងបានធ្វើការសម្ពោធទូរស័ព្ទសាមសុងA8 និង A8+ ដែលជាទូរស័ព្ទដែលមានរូបរាងស្អាតស្តើងស្លីម ជាមួយលក្ខណៈពិសេសជាច្រើន ហើយមានតម្លៃសមរម្យទៀតផង។ Galaxy A8 និង A8+ គឺជាទូរស័ព្ទដំបូងបំផុតក្នុងត្រកូលទូរស័ព្ទ Galaxy A …
Read More »ទ្រនាប់ជើងច្នៃពីរុក្ខជាតិដំបូងបំផុតលើលោក
ក្រុមហ៊ុនផលិតទ្រនាប់ជើងអាល្លឺម៉ង់ឈ្មោះ nat-2 ថ្មីៗនេះទើបនឹងបង្ហាញទ្រនាប់ជើងមួយផលិតឡើងដោយប្រើសារធាតុឈើនិងរុក្ខជាតិសុទ្ធសាធដើម្បីផលិត។ វាមានសារធាតុធម្មជាតិរហូតដល់ ៩០% ឯណោះនៃសមាសធាតុផ្សំក្នុងទ្រនាប់ជើងនីមួយៗ ។ សារធាតុថ្មីនេះត្រូវបានគេទាញយកមកពីដើមម្នាស់យកមកកែច្នៃប្រើជំនួសស្បែកសត្វបាន ។ នេះជាវិធីកែច្នៃថ្មីមួយបែបនិរន្តភាពនិងមិនប៉ះពាល់ដល់បរិស្ថាន ។ សារធាតុរុក្ខជាតិនិងឈើត្រូវបានគេយកទៅពាសពីលើសំឡីកប្បាសរួចយកទៅវេញបញ្ចូលគ្នារហូតទាល់តែវាមានសភាពទន់និងអាចពត់ពេនបានយ៉ាងងាយដើម្បីយកទៅផលិត ។ សាច់កំណាត់មានសភាពទន់ប្រណីត ហើយមានក្លិនឈើប្រហើរតិចៗ …
Read More »គូស្នេហ៍មួយគូ ថតរូបវិលជុំ៣៦០ មុនដំបូងគេនៅកម្ពុជា
ភ្នំពេញ៖ សព្វថ្ងៃនេះ ការថតរូបមុនរៀបការ ដែលភាសាបរទេសហៅថា Pre-Wedding នោះបាននឹងកំពុងពេញនិយមពីសំណាក់កូនកម្លោះកូនស្រីនាសម័យនេះ ។ តែអ្វីដែលគួរប្លែកចិត្តនិងប្លែកអារម្មណ៍នោះ មានគូស្នេហ៍មួយគូ រួមទាំងមិត្តភក្កិ បានបង្កើតឈុតឆាកនៃការថតរូប ដែលអាចមើលជុំវិញបាន រហូតដល់៣៦០ដឺក្រេ។ គេហទំព័រ www.ukk-news.com …
Read More »ហ្វេសប៊ុក បន្ថែមភាសាខ្មែរប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបន្ថែមភាសាខ្មែរយើងប្រើប្រាស់ជាផ្លូវការនៅក្នុងបណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ ។ ដើម្បីផ្លាស់ប្តូរចំណុចនេះ លោកអ្នកចូលទៅកាន់៖ (នៅខាងឆ្វេងដៃ) ជ្រើសរើសយក Setting រើសរក Language រួច Edit បន្ទាប់មក រកពាក្យថា …
Read More »កប៉ាល់ ទេសចរណ៍ ធុនធំ លំដាប់ អន្តរជាតិ មួយគ្រឿង ចូលចត កំពង់ផែ ក្រុងព្រះសីហនុ
ព្រះសីហនុ: កប៉ាល់ទេសចរណ៍ ធុនធំលំដាប់ អន្តរជាតិមួយគ្រឿង បានចូលចតកំពង់ផែ អន្តរជាតិ ព្រះសីហនុ នាព្រឹកថ្ងៃ ១០ សីហា នេះ ក្នុងដំណើរ ចេញពី ប្រទេស វៀតណាម …
Read More »Apple ត្រូវបានក្រុមហ៊ុន Smartflash ទាមទារសំណងប្រាក់ចំនួន ៥៣០ លានដុល្លារ ក្នុងករណីរំលោភបំពានប៉ាតង់របស់ខ្លួន
ចៅក្រមបានសំរេចឲ្យភាគគី Apple បង់ជាសំណងដល់ Smartflash ជាទឹកប្រាក់ចំនួន ៥៣០ លានដុល្លារ ពីការបំពានប៉ាតង់។ កាលពីឆ្នាំ ២០១៣ Smartflash បានដាក់ពាក្យបណ្តឹងលើ Apple ទាក់ទិននឹង Apple …
Read More »Window 10 នឹងចេញជាផ្លូវការនៅខែកញ្ញា
ក្រុមហ៊ុន Microsoft បានប្រកាសថាWindow 10 នឹងចេញជាផ្លូវការនៅខែកញ្ញាខាងមុខនេះ។ ប៉ុន្តែ វាត្រូវការពេលរហូតដល់ចុងខែធ្នូ ទើបអាចចែកចាយទៅដល់ទូទាំងពិភពលោក។ Window 10 ដែលអាចធ្វើការដំឡើងបានគ្រប់Device ដូចជា កុំព្យូទ័រ ទូរសព្ទ និងTablet។ …
Read More »ក្ដៅៗ! Facebook អត់ដំណើរការមុននេះ ដោយសារការវាយប្រហារពីប្រទេសជាច្រើន
មុននេះបន្តិច តើប្រិយមិត្តមានជួបបញ្ហាបើក Facebook មិនចេញដែរឬទេ? បើមែននោះ មិនមែនតែប្រិយមិត្តនោះទេ ដែលជួបបញ្ហានេះ ពោលគឺអ្នកប្រើប្រាស់រាប់លាននាក់ផ្សេងទៀតក្នុងលោកក៏ជួបរឿងដូចគ្នានេះដែរ។ ការបើកមិនចេញរយៈពេលខ្លីនេះ គឺដោយសារគេហទំព័របណ្ដាញសង្គមយក្សមួយនេះ បានទទួលរងការវាយប្រហារពីសំណាក់ក្រុម hacker។ Facebook បានសរសេរបង្ហោះលើទំព័រ Twitter …
Read More »រថយន្តថ្មីរាងតូចច្រឡឹង ដូចមួកសុវត្ថិភាព
ក្រុមហ៊ុន General Motors សហរដ្ឋអាមេរិក បានរចនារថយន្តដ៏ ទំនើបមួយ រាងតូចច្រឡឹងរូបរាងស្រដៀងនឹងមួកសុវត្ថិភាព ដែលដើរដោយថាមពលអគ្គិសនី និងមិនត្រូវការអ្នកបើកបរ។ ការបង្កើតនេះគឺដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជាកង្វះចំណតរថយន្ត។ រថយន្តអគ្គិសនីនេះ មានឈ្មោះថា EN-V (Electric-Networked …
Read More »អស់ស្ទះ! រថយន្តទើបបង្កើតថ្មី ចំណាយសាំងតែ១លីត្រ អាចជិះបានចម្ងាយ១៦០០គីឡូម៉ែត្រ
ក្រុមនិស្សិតប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ន័រវេ ហៅកាត់ថា NTNU បានបង្ហាញស្នាដៃជាក្រុមតាមរយៈការបង្កើតរថយន្តទំនើប ស៊េរីថ្មី ដែលចាំបាច់ត្រូវការតែសាំងមួយលីត្រប៉ុណ្ណោះ ប៉ុន្តែអាចបើកបរបានចម្ងាយ រហូតដល់ ១៦០០គីឡូម៉ែត្រ។ ក្រុមនិស្សិតជំនាញខាងលើបានពន្យល់ថា រថយន្តប្រើហ្គាសនេះពិតជាអាចទៅរួចមែន ព្រោះឧបករណ៍ដែលយកមកបំពាក់លើរថយន្តនោះមានទម្ងន់ស្រាលត្រឹមតែ៧០គីឡូក្រាម ព្រមទាំងបានបញ្ចូលនូវថាមពលបម្លែងអគ្គិសនីជាមួយទៀតផង។ …
Read More »ប្រទេសចិនបិទការប្រើប្រាស់សារអេឡិចត្រូនិច Gmail ក្នុងប្រទេសទាំងស្រុង
រាប់ពីថ្ងៃចន្ទនេះតទៅមុខ បណ្ដាមហាជនក្នុងប្រទេសចិនទំនងជាប្រើប្រាស់មិនបាន បើកមិនចេញទៀតទេគណនីនៃសារ អេឡិចត្រូនិចGmailដ៏ពេញនិយមរបស់ពួកគេ ដ្បិតអីប្រព័ន្ធសារអេឡិចត្រូនិចដ៏ធំ និងពេញនិយមមួយនេះមិនអាចត្រូវ បានគេចូលទៅបើកបានឡើយនៅពាសពេញប្រទេសចិន។ បណ្ដាអ្នកឃ្លាំមើល និងក្រុមហ៊ុន Googleជាម្ចាស់Gmailផ្ទាល់តែម្ដងផងនោះ សុទ្ធតែបានបញ្ជាក់ព្រមៗគ្នាថា រាល់ទិន្នន័យ ទាក់ទិននឹងអ្នកប្រើប្រាស់ ក៏ដូចជាការចុចប្រើប្រាស់Gmail បានរលត់ឈឹងពីប្រទេសចិនតាំងតែពីថ្ងៃសុក្រ។ …
Read More »Facebook សុំទោសអ្នកប្រើប្រាស់ ចំពោះមុខងារថ្មី “Year in Review”
ថ្មីៗនេះក្រុមហ៊ុន Facebook បញ្ចេញមុខងារ “Year in Review” ដែលបានបង្ហាញរូបភាពផ្សេងៗដែលអ្នកលេងបណ្តាញសង្គមដ៏ធំមួយនេះបានបង្ហោះតាំងពីដើមឆ្នាំ ២០១៤ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ចុងឆ្នាំ។ ប៉ុន្តែក្រោយមកមិនទាន់បានប៉ុន្មានមានមនុស្សមួយចំនួនមិនពេញចិត្ត ចំពោះមុខងារថ្មីនេះ ព្រោះវាបានបង្ហោះរូបភាពទុក្ខសោករបស់ពួកគេរួមនឹងប្រយោគជាភាសាអង់គ្លេស “It’s been a …
Read More »