ព័ត៌មានកសិកម្ម

សូមចូលរួមត្រេកអរ កសិករ ឃុំទន្លេបិទ ដាំពោតសាឡីសាកល្បង ចាប់ផ្តើមប្រមូលផល

ខេត្តត្បូងឃ្មុំ៖ ប្រជាកសិករប្រមាណជា ១០ គ្រួសារកំពុងតែសាកល្បងដាំដំណាំពោតសាឡី ដែលក្រុមហ៊ុនចិនបានផ្ដល់ពូជអោយដាំសាកល្បង នៅភូមិទួលខ្សាច់ ឃំុទន្លេបិត ស្រុក-ខេត្តត្បូងឃ្មុំ សម្រាប់បង្កបង្កើនផល ដើម្បីជួយជំរុញឱ្យជីវភាពអោយមានជីវភាពប្រសើរឡើងមួយកម្រិតថែមទៀតនោះគឺចាប់ផ្តើមប្រមូលផលហើយ ។ បើតាមការរៀបរាប់របស់លោក ថៀវ សំអាន ជាអនុភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលជាម្ចាស់ចម្ការពោតសាឡី បានឱ្យដឹងថា លោកបានទទួលពូជពោតនេះ មកពីក្រុមហ៊ុនចិនដែលគេបានផ្ដល់ឱ្យតាមរយ:លោកមេឃុំទន្លេបិទដើម្បីចែកជូនប្រជាកសិករ …

Read More »

ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកត្បូងឃ្មុំនៅតែបន្តដាំថ្នាំជកបើទោះបីឆ្នាំខ្លះមិនមានទីក៏ដោយ

ខេត្តត្បូងឃ្មុំៈ ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកត្បូងឃ្មុំនៅតែបន្តដាំថ្នាំជកបើទោះបីឆ្នាំខ្លះមិនមានទីក៏ដោយ ខណៈថ្នាំជកជាដំណាំដែលត្រូវចំណាយដើមច្រើនជាដំណាំផ្សេងដូចជាពោត សណ្តែក ប៉េងប៉ោះ ត្រសក់ ជាដើម។ បើតាមការរៀបរាប់របស់បងប្អូបប្រជាកសិករដែដាំថ្នាំជករស់នៅភូមិបាតដីក្រោម ឃុំបឹងព្រួលបានអោយដឹងថា គាត់នៅតែចាប់យករបរដាំថ្នាំជកជារៀងរ៉ាល់ឆ្នាំ ខណៈការដាំសព្វថ្ងៃគឺត្រូវចំណាយដើមច្រើន និងធ្វើតាមបទដ្ឋានបច្ចេកទេស រួមទាំងជ្រើសរើសពូជតាមការកំណត់របស់ក្រុមហ៊ុន។ ពួកគាត់បន្តថា បើយើងធ្វើតាមការនែនាំរបស់ក្រុមហ៊ុនគឺមិនពិបាកលក់នោះទេព្រោះក្រុមហ៊ុនចាំទទួលទេញនៅពេលចំហុយស្ងួត។ តែយ៉ាងណាមិនទាន់ដឹងពីតម្លៃពិតប្រាកដនៅឡើយទេលុះត្រាពេលប្រមូលផលទើបដឹងច្បាស់ថាមួយគីឡូមានតម្លៃប៉ន្មាន។ ជាមួយនឹងការដាំថ្នាំជក់នេះប្រជាកសិករមួយចំនួនក៏បានចាប់យកការដាំពោត សណ្តែក ត្រសក់ ប៉េងពោះ …

Read More »

ឆ្នាំ​២០២០ ត្រៀម​លុបបំបាត់​ឲ្យ​អស់​នូវ​ជំងឺ​អុតក្តាម តាម​បណ្តា​ប្រទេស​ក្នុង​តំបន់ រួមទាំង​កម្ពុជា

ភ្នំពេញ: នាយកដ្ឋាន​ផលិតកម្ម​និង​ព​សុ​ព្យាបាល រាជធានី​-​ខេត្ត នៃ​ក្រសួងកសិកម្ម សហការ​ជាមួយ​អង្គការ​ស្បៀង​កសិកម្ម នៃ​សហប្រជាជាតិ បានរៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​ពិភាក្សា និង​ផ្សព្វផ្សាយ​គម្រោង ការពង្រឹង ការទប់ស្កាត់ និង​ជំងឺ​អុតក្តាមនៅ​កម្ពុជាត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ នៅ​សណ្ឋាគា​ហ៊ី​ម៉ា​វា​រីរាជធានី​ភ្នំពេញ​។​ ​លោក ស៊ន សាន អនុប្រធាននាយកដ្ឋាន​ផលិតកម្ម និង​ព​សុ​ព្យាបាល​នៃ​ក្រសួងកសិកម្ម …

Read More »