ព័ត៌មានសង្គម

មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ឃុបឃិត​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​កំពុង​សម្រុក​កាប់​ឈើ អារច្រៀក​ឈើ​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា យ៉ាង​ពេញបន្ទុក​ហើយ​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ដឹក​ចេញ​តាម​ម៉ូតូ​យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ​ជួល​ប្រជាពលរដ្ឋ​ដឹកឈើ​តាម​ម៉ូតូ​ពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ឆ្លងកាត់​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ហើយ​ចេញទៅ​ស្រុក​យួន​តាម​ចំការកៅស៊ូ​ក្រោយ​តំបន់​កា​៣ យ៉ាង​រលូន​តែម្តង​។ មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ ដឹកជញ្ជូន​ចេញពី​តំបន់​នេះ​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ពីអាជ្ញាធរខេត្ត ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មាន​ម៉ូតូ​ប្រមាណ​៣០​គ្រឿង​ដឹកឈើ​ចេញពី​តំបន់​ដែលមាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ ហើយ​អ្នកដឹកឈើ​បាន​បង់លុយ​ឲ្យ​មន្ត្រី​នៅ​ស្នាក់ការ​ពូ​គង់ …

Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបិទមហាសន្និបាតលើកទី៤ របស់ សហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៥ រោច ខែកត្តិក ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន …

Read More »

មន្ត្រី​ធំៗ​ក្នុង​ខេត្តក្រចេះ ឃុបឃិត​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន យ៉ាង​រលូន​

ខេត្តក្រចេះ ៖ ក្នុងចំណោម​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ គឺ​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលមាន​ងារ​ជា​ឧកញ៉ា និង​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា ផង​នោះ​កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ គង់ ក្រឹ​ង បាន​ឲ្យ​ដឹងថា លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ក៏ដូចជា​លោក …

Read More »

មេ​ព្រៃឈើ​ខេត្តរតនគិរី ​គឺជាមនុស្ស​គ្មាន​ក្រមសិលធម៌ក្នុងខ្លួន នឹងជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​​កាប់​បំផ្លាញព្រៃឈើ​ដឹកចេញទៅ​ ​វៀតណាម​

រតនគិរី ៖ ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ​​គឺជា​​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង​ ឆ្លងកាត់​ខេត្តរតនគិរី ចេញទៅ​ស្រុក​យួន​ តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ សូម​បញ្ជាក់ថា ​លោក កែប កត់ មេព្រៃ​ខេត្តរតនគិរី ​គឺ​ជា​មនុស្ស​ គ្មាន​ក្រមសីលធម៌​ក្នុង​ខ្លួន​​​​ ពេល​សុំ​ធ្វើ​បទ​សម្ភាសន៍​​ជាមួយ​អ្នកសារព័ត៌មាន ​និយាយ​ក្រឡោត​ខឹង​សម្បារ​​មិន​ដឹង​ក្បាល​កន្ទុយ​ ​សង្ស័យ​រូប​គាត់​​ខ្លាច​អ្នកសារព័ត៌មាន​សួរដេញដោល​រឿង​អំពើពុករលួយ​​​ដែល​កំពុង​ប្រព្រឹត្ត​​តាម​ជំនាញ​របស់​ខ្លួន។​ …

Read More »

មេ​ប៉ុស្ដិ៍​ច្រក​ខ្លាធំ លោក មិន ផុន និង​ប្រពន្ធ​ឈ្មោះ វ៉ាន់ ចា​ន្នី ហៅ​ច្រឹប កំពុង​សម្រុក​កាប់​ឈើ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​

ខេត្តរតនគិរី៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក មិន ផុន ជា​មេ​ប៉ុស្ដិ៍​ច្រក​ខ្លាធំ និង​ប្រពន្ធ​ឈ្មោះ វ៉ាន់ ចា​ន្នី ហៅ​ច្រឹប កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក មិន ផុន មិន​ត្រឹមតែ​ធ្វើ​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ឃុបឃិត​ជាមួយ​លោក …

Read More »

ប្រពន្ធ​លោក​មេ​ប៉ុស្តិ៍​ខ្លាធំ​ ជា​មេខ្លោង​កាប់​បំផ្លាញ​ព្រៃឈើ​ ដឹកជញ្ជូន​ទៅ​វៀតណាម កំពុង​ល្បីឈ្មោះ​ពេញ​ខេត្ត​រតនគិរី

ខេត្តរតនគិរី​៖ ​ ប្រជាពលរដ្ឋ​ បាន​ឲ្យដឹង​ថា ​​​អ្នកស្រី វ៉ាន់ ច​ន្នី (ហៅ ចែ​ច្រឹប) ​គាត់​គឺជា​ប្រពន្ធ​ របស់​លោក មិន ផុន ជា​មេ​ប៉ុស្ដិ៍​ច្រករបៀង ​ខ្លាធំ ​​មាន​អំណាច​ធំ​ជាង​ប្តី​ ​រក​ស៊ី​បទល្មើស​ឈើ​ផង ​ឲ្យ​ប្តី​ចេញមុខ​ការពារ​ផង។ សកម្មភាព​ដឹកជញ្ជូន​ ឈើ​ចេញ​តាម​ …

Read More »

រលាយហិនហោចអស់ហើយ ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ស្ថិត​ក្រោម​ការ​គ្រប់គ្រង របស់​លោក ព្រំ វ​ណ្ណា

ខេត្តមណ្ឌលគិរី ៖ ​ឈើ​ជាច្រើនម៉ូតូដូចហែកឋិន ត្រូវគេ​ដឹក​ចេញពី​ម្រេច​ដូង​រ៉ាង ក្នុង​ការ​គ្រប់គ្រង​របស់​ស្នាក់​ការ​ពូ​គង់ ត្រូវបានគេ​ជួបប្រទះ​​ម៉ូតូ​កែ​ច្នៃ​ដឹកឈើទាំងនេះ​នៅ​ក្នុង​ចម្ការ​កៅស៊ូ​ក្រោយ​តំបន់ កា​បី​ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ប្រភពរាយការណ៍ថា «​ឈើ​ទាំងអស់​កាត់​រំលំ​នៅ​ចំណុច ដែល​គេ​មាន​ផែនការ​ទន្ទ្រាន​យក​ដី ហើយ​មាន​ម៉ូតូ​ចូល​មិន​តិច​ជាង​៣០​គ្រឿង​ទេ …​ដោយ​បង់ប្រាក់​ឲ្យ​មន្ត្រី​នៅ​ស្នាក់​ការ​ពូ​គង់ មានឈ្មោះ​ដូច​ជា ឆៃ ឈឿ​ន និង​ប៉េ​អឹ​ម​នៅ​ស្នាក់​ការ …

Read More »

រថយន្តក្រុង ផ្ដាច់ជីវិតក្មេងស្រី៣នាក់ នៅក្រុងសៀមរាប

សៀមរាបៈ ពិតជាសោកនាដកម្មមែន ដែលក្មេងស្រី៣នាក់ ត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ព្រោះតែរថយន្តក្រុងមួយគ្រឿង បើកបុកម៉ូតូរបស់ពួកគេ កាលពីវេលាម៉ោង៣៖៤០នាទី រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ នគរបាលក្រុងសៀមរាប ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តក្រុងម៉ាក ហ៊ីយ៉ាន់ដាយ …

Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតឡាវថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ រួមមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបលោក Amphay Kindavong ឯអង្គរដ្ឋទូតថ្មី នៃ សារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជួបសម្តែងការគួរសម។ …

Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប ឯអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាឲ្យ លោក William …

Read More »

នគរបាលតាមបង្ក្រាបបាន និងបង្ហាញមុខជនដៃដល់ដែលសម្លាប់នារីរកស៊ីផ្លូវភេទ រួចយកសពទៅទម្លាក់នៅវត្តទឹកថ្លា

ភ្នំពេញ​៖​ នៅរសៀលថ្ងៃទី២០​ ខែវិច្ឆិកា ​ ឆ្នាំ២០១៨នេះ​ លោកវរសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ​ បានធ្វើការបង្ហាញមុខជន​សង្ស័យជាឃាតកប្រុសស្រី​២នាក់​ ដែលធ្វើទារុណកម្មនារីរកស៊ីផ្លូវភេទម្នាក់ រហូតដល់ស្លាប់ រួចពួកគេទាំង​២នាក់នេះ​ ក៏បានដឹកសពជនរងគ្រោះ យកទៅបោះចោលនៅឈានបដ្ឋានវត្តទឹកថ្លា​ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកនេះ។ លោក​ …

Read More »

គ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតឡើងនៅក្នុងខេត្តរតនគិរី គឺបណ្តាលមកពីកត្តាមនុស្ស យានយន្ត និងផ្លូវថ្នល់

ខេត្តរតនគិរី÷ លោក យឹម ផែន អភិបាលរងខេត្តរតនគិរី និងជាប្រធានអនុគណ:កម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរី បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅក្នុងខេត្តរតនគិរី គឺបណ្តាលមកពីកត្តាសំខាន់ៗចំនួនបី ដែលបានសម្លាប់ជនរងគ្រោះអស់ចំនួន ៤០ នាក់ និងបង្កឲ្យជនរងគ្រោះរងរបួសធ្ងន់ស្រាលចំនួន ១៥០ នាក់ ក្នុងរយ:ពេល ១១ ខែ ឆ្នាំ២០១៨នេះ ។ …

Read More »

ឃាត់ខ្លួនជនសង្ស័យដែលបានជិះម៉ូតូបុកប៉ូលិសបង្កឲ្យស្លាប់

ខេត្តកំពង់ចាម៖ កម្លាំងអធិការដ្ឋាននគរបាល ស្រុកចំការលើ ខេត្តកំពង់ចាមនិងកម្លាំងអធិការ ដ្ឋាននគរបាលស្រុកបារាយណ៍ ខេត្តកំពង់ធំបានសហការតាម ស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យម្នាក់បន្ទាប់ពីរត់គេចខ្លួន ក្រោយពីបើកម៉ូតូបុករនាំងផ្លូវ ហើយបុកប៉ូលិសដែលមកត្រួតពិនិត្យអាវុធជាតិផ្ទុះ ។ បូលិសបានឲ្យដឹងថា យោងផែនការណ៍លេខ៥៨/២០១៨ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ហត្ថលេខា ដោយលោកវរះសេនីហ៍ឯក ខេង ស្រេង …

Read More »

រាយខ្សែភ្លើងពទ្ធ័ជុំវិញអណ្តូង ឆក់ស្លាប់មនុស្សម្នាក់

ខេត្តកំពង់ចាម៖ សពបុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់កាលពីនៅថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2018 វេលាម៉ោង05 និង20នាទីនៅក្បែរ អណ្តូងទឹកមួួយដែលគេហ៑ុំរបងពទ័្ធទុកចោល ស្ថិតនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ សពជនរងគ្រោះឈ្មោះ ថន ធី ភេទប្រុស អាយុ50ឆ្នាំ មានទីលំនៅ ភូមិ ក្រឡា …

Read More »

សហគមន៍តំបន់ការពារធម្មជាតិណាមលៀរ ទទួលបានពូជជ្រូក មាន់ និងសម្ភារកសិកម្មពីក្រសួងបរិស្ថាន

ខេត្តមណ្ឌលគិរី ៖ សហគមន៍តំបន់ការពារធម្មជាតិ (CPA) នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានទទួលពូជជ្រូកជនជាតិ ឬជ្រូកកណ្ដុរ ចំនួន៥៤ក្បាល និងផ្ដល់ជូនសត្វមាន់ដល់ប្រជាសហគមន៍១១គ្រួសារ ចំនួន១១០ក្បាល ព្រមទាំងសម្ភារកសិកម្មពីគម្រោងរបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ដើម្បីជួយលើកស្ទួយប្រាក់ចំណូលប្រចាំថ្ងៃ និងកម្រិតជីវភាពរស់នៅរបស់ប្រជាសហគមន៍។ លោក រ័ត្ន វិរៈ …

Read More »

កគ្រឹកទៀតហើយៗ! ឈ្មួញត្រៀមសម្រុកដឹកជញ្ជូនឈើប្រណិតទៅវៀតណាមតាមច្រកដាក់ដាំ ក្រោយពីបានរត់ការស្ងៀមស្ងាត់ រួចរាល់ជាមួយអាជ្ញាធរ

មណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍ដ៏ច្បាស់ការមកថា នៅក្នុងខែតុលាឆ្នាំ២០១៨នេះ មានឈ្មួញឈើជាច្រើននាក់បានទៅយកប្រាក់ពីថៅកែវៀតណាម ដើម្បីបែងចែករត់ការទៅកាន់អាជ្ញាធរ មានសមត្ថកិច្ច និងស្ថាប័នជំនាញពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ ក្រុមសមត្ថកិច្ចដែលមានតួនាទីបង្ក្រាប និងមានឥទ្ធិពលផងដែរ បានទទួលកញ្ចប់នេះមុនគេ ដូច្នេះ គេសន្និដ្ឋានបានថា ក្នុងអំឡុងពេលនេះ ពួកឈ្មួញបានត្រៀមរៀបចំ ដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ដោយប្រើប្រាស់រថយន្តសាំយ៉ុងជាច្រើនគ្រឿងសម្រាប់មធ្យោបាយដឹកជញ្ជូនឈើប្រណិតទាំងនោះ ។ …

Read More »

ប៉ូលិស​សេដ្ឋកិច្ច​ ម៉េង ភក្តី ​ត្រូវជា​ប្អូនថ្លៃ​ស្នងការ​ខេត្តព្រះវិហារ ​កំពុង​ជោគ​ជ័យ​លើ​ជំនួយ​យក​លុយ​ពី​រថយន្ដ​ដឹក​សិប្បកម្ម ​និង​ឈើប្រណិត

ខេត្តព្រះវិហារ ៖ ប៉ូលិស​សេដ្ឋកិច្ច​ប្រចាំការ​ព្រំប្រទល់​ខេត្តព្រះវិហារ​ និង​សៀមរាប​ម្នាក់ ​កំពុង​ជោគជ័យ​លើ​មុខ​ជំនួញ​រថយន្ដ​ដឹក​សិប្បកម្ម ​និង​រថយន្ដ​ដឹក​បទ​ល្មើស​ព្រៃឈើ​ឆ្លងកាត់​ខេត្ដ​ព្រះវិហារ ​និង​សៀមរាប ។ ប្រភព​ច្បាស់ការ បាន​ឲ្យ​ដឹងថា ​ ប៉ូលិស​សេដ្ឋកិច្ច ម៉េង ភក្តី​ ត្រូវជា​ប្អូនថ្លៃ​ស្នងការ​ខេត្តព្រះវិហារ ​មាន​ស្នាក់​ការ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៤ ​នៅ​ភូមិ​អូរ​ប្រាំ​ព្យាម ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ​មាន​ព្រំប្រទល់​ជាប់​ជាមួយ …

Read More »

ចាប់ខ្លួនចៅតិរិច្ឆាន ដាក់គុក ព្រោះវាយសម្លាប់ជីតានឹងចបជីក

បាត់ដំបង៖ នគរបាលខេត្តបាត់ដំបងបានចាប់ខ្លួនដាក់ខ្នោះជនសង្ស័យម្នាក់ភ្លាមៗ ក្រោយពីយកចបជីកវាយសម្លាប់ជីតា ខ្លួនឯងឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០១៨ នៅស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ លោក ស៊ុន សុវណ្ណ អធិការ​នគរបាលស្រុកសង្កែបានឲ្យដឹងថា ចៅតិរិច្ឆាននេះឈ្មោះ ភឹម …

Read More »

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខ និងរៀបចំអាហារជូនកុមារ ពិការ គ-ថ្លង់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ១១ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសួរសុខទុក្ខព្រមទាំងរៀបចំអាហារជូន …

Read More »

ខឹងម៉ែតាមដល់បន្ទប់ខារ៉ាអូខេ នគរបាលស័ក្តិ៥ម្នាក់ អាម៉េកាំភ្លើងបាញ់១១គ្រាប់ ផ្អើលខារ៉ាអូខេ “ពិភពរាត្រី”

ភ្នំពេញៈ បុរសម្នាក់ បានបាញ់ទម្លុះរថយន្តរបស់ខ្លួន អស់១១គ្រាប់ ដោយសារខឹងម្ដាយទៅរករឿង ខណៈពេលខ្លួនកំពុងច្រៀងលេងកម្សាន្តសប្បាយនៅក្នុងហាងខារ៉ាអូខេយីហោ “ពិភពរាត្រី” ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ មន្ត្រីអាវុធហត្ថម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ថា មន្ត្រីនគរបាលបង្កការបាញ់បោះខាងលើ ត្រូវបានកម្លាំងអាវុធហត្ថស្គាល់អត្តសញ្ញាណហើយ ឈ្មោះ …

Read More »