ព័ត៌មានសង្គម

អាជ្ញាធររាជធានីភ្នំពេញនិងជាប្រជាពលរដ្ឋទូទាំងប្រទេស បានបា្ររពពិធីអបអរសាទរ ខួប១០ឆ្នាំនៃ ប្រាសាទព្រះវិហារនិងខួប១ឆ្នាំនៃប្រាសាទសម្បូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍អបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (កាលពីថ្ងៃទី៧កក្កដា២០០៨-៧កក្កដា២០១៨) និងខួប១ឆ្នាំនៃការដាក់ប្រាសាទសម្បូរព្រៃគុក ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។ ពិធីនេះមានការចូលរួមពីមន្រ្តីរាជការ ចំណុះឲ្យសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯ ឧ.ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ …

Read More »

លោក ហ៊ុន ម៉ាណែត អំពាវនាវឲ្យប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំទៅបោះឆ្នោតនិង បោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន “អំពាវនាវឲ្យប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំទៅបោះឆ្នោតនិង បោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស” ការថ្លែងអំពាវនាវនេះ ធ្វើឡើងក្នុងពិធី ហែរក្បួនឃោសនាស្វែងការគាំទ្របន្ថែមពីប្រជាពលរដ្ឋ របស់យុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ, កាលពីថ្ងៃអាទិត្យ ទី ១៥ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ …

Read More »

ខណៈសមត្ថកិច្ចរវល់ជាប់ដៃរឿងឃោសនាបោះឆ្នោត ឈ្មួញទុច្ចរឹតសម្រុកប្រព្រឹត្តបទល្មើសព្រៃឈើរាលដាលពេញបន្ទុក

ភ្នំពេញ៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា ចេញពី​ព្រៃ​ឡង់ កំពុងតែ​កើតឡើង​ច្រើនជាង​មុន​ព្រោះ​សមត្ថកិច្ច​ជាប់រវល់​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត យ៉ាង​សស្រាក់សស្រាំ​ហើយ​ទុកចោល​តួនាទី​របស់ខ្លួន​។ ប្រភពពី​សកម្មជន​ព្រៃឈើ តំណាង​សហគមន៍​ការពារ​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា ឈ្មួញ​ជាច្រើន​នាក់​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តព្រះវិហារ ចូលទៅ​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ព្រះ​រកា ក៏ដូចជា​នៅក្នុង​តំបន់​ព្រៃ​ឡង់​នៃ​ខេត្តព្រះវិហារ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​សមត្ថកិច្ច​ជាប់រវល់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​យុទ្ធ​ការឃោសនាបោះឆ្នោត …

Read More »

អឺរ៉ុបព្រមានដកគម្រោងអនុគ្រោះពន្ធពាណិជ្ជកម្ម «អនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ»ពីកម្ពុជា

គណៈកម្មាធិការអឺរ៉ុប ព្រមានដកគម្រោងអនុគ្រោះពន្ធពាណិជ្ជកម្មអឺរ៉ុប «អនុគ្រោះពន្ធគ្រប់យ៉ាង លើកលែងតែអាវុធ» ពីកម្ពុជា បើសិនជារាល់កិច្ចប្រឹងប្រែងរបស់សហគមន៍នេះ បរាជ័យមិនអាចដោះស្រាយកង្វល់ជាច្រើន ដូចជា ឱនភាព​សិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោត ការរារាំងសកម្មភាពសង្គមស៊ិវីល កង្វះយន្តការដោះស្រាយជម្លោះដីធី និងការគំរាមកំហែងធ្ងន់ធ្ងរ លើសេរីភាពសមាគម និងសហជីព នៅក្នុងប្រទេសកម្ពុជា។ គណៈប្រតិភូ នៃគណៈកម្មាធិការ និងសេវាកម្មវិធានការផ្ទៃក្នុងអឺរ៉ុប (EEAS) …

Read More »

ការចាប់​ខ្លូន​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា សង្ស័យថា ជា​រឿងប្រឌិត របស់ព្រះ​រា​ជ្ញា​ខេត្ត ព្រះវិហារ ?

ខេត្តសៀមរាប៖ ហេតុការណ៍​គួរអោយ​ហួសចិត្ត មួយ​នេះ បានធ្វើអោយ​មហាជន​រិះគន់​យ៉ាងខ្លាំង​ថា ! មន្ត្រី​យោធា​នោះ​បាញ់ គម្រាម មកលើ​អ្នកកាសែត ទើប​សម​ជាង ព្រោះ គេ​មិនដែល​ឃើញ​អ្នកកាសែត ណា​ម្នាក់ មាន​កាំភ្លើង​នោះទេ គឺ​មានតែ​ទូរស័ព្ទដៃ កាមេរ៉ា ហើយ​ចំពោះ​ការ​ចោទ ប្រកាន់​នេះ សមត្ថកិច្ច​មិនបាន​បង្ហាញ អាវុធ​នោះ ដែរ …

Read More »

ថ្នាក់ត្រឹមអាជ្ញាធរខណ្ឌដង្កោមិនហ៊ានក្អកនោះទេជាមួយម្ចាស់ទីតាំងកត់កន្ទុយលេខ នៅក្នុងបុរី “ពិភពថ្មីចំការដូង”

ភ្នំពេញៈ ល្បែងកត់ឆ្នោតកន្ទុយលេខ បានកំពុងរីកដុះដាលដូចផ្សិតឡើងវិញ ដោយគេប្រើល្បិចកលជ្រកក្រោមស្លាកឆ្នោតខ្មែរស្របច្បាប់។ ស្ទើរតែពេញក្នុងខណ្ឌនីមួយៗក្នុងរាជធានី ជាពិសេស គេសង្កេតឃើញមានយ៉ាងខ្លាំងនៅក្នុងមូលដ្ឋានខណ្ឌដង្កោ ។ ជាក់ស្តែងទីតាំងកត់កន្ទុយលេខ នៅផ្ទះលេខ៣២០ ផ្លូវលេខ៧ ស្ថិតនៅក្នុងបុរីពិភពថ្មីចំការដូង ខណ្ឌដង្កោ ដែលជ្រកក្រោមស្លាកឆ្នោតខ្មែរនោះ មានប្រភពពីអ្នកដែលមានរបរកត់កន្ទុយលេខដូចគ្នា បានបង្ហើបឲ្យដឹងថា ម្ចាស់ទីតាំងនេះអាងខ្នងបង្អែកក្រាស់ណាស់ អាជ្ញាធរខណ្ឌដង្កោមិនហ៊ានក្អកជាមួយទេ ។ នៅពេលដែលទីតាំងផ្សេងត្រូវបានគេឲ្យផ្អាក់នោះ …

Read More »

ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសផ្ទេរចេញ ដាក់ជំនួសមកវិញដោយអតីតប្រធានពន្ធនាគារខេត្តរតនគិរី

ខេត្តកំពង់ស្ពឺ លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ កាក់ សាវ៉ុន ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានថ្នាក់លើរៀបចំប្រកាសផ្ទេរមុខតំណែងចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ឲ្យទៅកាន់តំណែងជាអនុប្រធា​ន​នា​យកដ្ឋានសន្តិសុខ នៃអគ្គនាយកដ្ឋានពន្ធ​នា​គារ ក្រសួងមហាផ្ទៃ ដាក់ជំនួសមកវិញដោយឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ទី​ន សុវណ្ណ​នី ជាអតីតប្រធាន​ព​ន្ឋ​នាគារ​ខេត្តរតនគិរី។ ពិធីប្រកាសផ្ទេរ និងចូលកាន់តំណែងប្រធានពន្ធនាគារខេត្តកំពង់ស្ពឺនេះ ធ្វើឡើង នៅព្រឹក​ថ្ងៃ​ព្រហ​ស្ប​តិ៍ ១៥​រោច …

Read More »

លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ច្រក​ត្រពាំង​ផ្លុ​ង កំពុង​ល្បី​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ប្រហែល​លោក អ៊ួ​ន សុវណ្ណារ៉ា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ទើប​កំពុង​ប្រឹងប្រែង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដេ​ល​ជា​អគ្គនាយក​គយ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ លើស​នេះ​ទៅទៀត​លោក …

Read More »

ទៀតហើយ..!! ប៉េអឹមខេត្តរតនគិរី បង្ក្រាបទីតាំងលាក់ស្តុកឈើជាច្រើនកំណាត់ ដែលឈ្មួញយកមកលាក់ទុក នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគីរីៈ ឈើជាច្រើនកំណាត់ ដែលឈ្មួញយកមកលាក់ទុក នៅក្នុងភូមិប៉កធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដែលអ្នកសារព័ត៌មានបានជួបប្រទះ ហើយក៏បានរាយការណ៍ជូនលោកមេបញ្ចាការកងរាជអវុតហត្ថខេត្ត ។ ហើយលោកបានបញ្ជាឲ្យកម្លាំងអាវុហត្ថខេត្ត សហការណ៍ជាមួយអាវុតហត្ថស្រុកអូរយ៉ាដាវ ចុះទៅដល់ទីតាំងលាក់ស្តុកឈើនៅវេលាម៉ោង១១នឹង៤០នាទីព្រឹក ថ្ងៃពុធ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ …

Read More »

ក្រុមសង្គមស៊ីវិលនាំគ្នារំំលឹកខួប២ឆ្នាំជូនសពលោកបណ្ឌិត កែម ឡី

ភ្នំពញ៖ នៅព្រឹកថ្ងៃទី១០កក្កដាក្រុមសង្គមស៊ីវិលដឹកនាំដោយលោករុងឈុននាំគ្នារំំលឹកខួប២ឆ្នាំជូនលោកបណ្ឌិត កែម ឡីនៅហ្គារ៉ាស់សាំង Caltex បូកគោដោយមានដាក់កម្រងផ្កាជានិមិត្តរូប។ លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កណ្តាលថ្ងៃ នៅក្នុងផ្សារ StarMate នៃហ្គារ៉ាស់សាំង Caltex នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦កន្លងមក ៕

Read More »

មេឈ្មួញដុះស្លែ ឈ្មោះ ម៉ៅ ដែលមិនសូវមានអ្នកស្គាល់

ខេត្តសៀមរាប៖ លោកម៉ៅ ដែលជាមេឈ្មួញដុះស្លែ ដែលមិនចេញមុខ និងសឹងគ្មានអ្នកស្គាល់ និងគ្មានជំនាញណា បង្ក្រាបបទល្មើសព្រៃឈើ របស់លោកម៉ៅ ដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក ។ តាមប្រភពបានឲ្យដឹងថា នាយប់ថ្ងៃទី០៧.០៧.២០១៨ វេលាម៉ោង ០៣:១២នាទីយប់មានក្បួនរថយន្តរបស់លោក ម៉ៅ ជិត ៣០គ្រឿង រួមមាន (តាកូម៉ា-សាំយ៉ុង-ហាយឡែនឌឺ-នឹងបាឡែន មិនក្រោម៣០គ្រឿងនោះទេ …

Read More »

ប្រជាពលរដ្ឋជាង៣០០គ្រួសារប្តូទំលាប់ពីការប្រើប្រាស់ ទឹកត្រពាំង បឹងងាកមកប្រើប្រាស់ ទឹកអណ្តូង ស្នប់វិញ

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រូសារ ស្ថិតនៅក្នុង ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានផ្លាស់ប្តូរពីការប្រើប្រាស់ ទឹកតាមត្រពាំង បឹង ប្រឡាយតៗគ្នាអស់រយៈពេលជាយូឆ្នាំមកហើយនោះ ឥឡូវពួកគាត់ទាំងអស់គ្នាបានប្តូរទំលាបទាំងនេះងាកមក ប្រើប្រាស់ទឹកអណ្តូងស្នបជំនួយវិញ ដែលជាអំណោយរបស់ លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ឪពុកម្តាយសម្តេចតេជោ ហ៊ុន …

Read More »

ថ្នាក់លើ​មើលរំលង​អំពើពុករលួយ​របស់ លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង

ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​តូចតាច​ដែល​រកស៊ី​នាំចូល​ទំនិញ​ប​និ្ត​ច​បន្តួច​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​លោក អ៊ុំ ចាន់​រតនា ដែលជា​ប្រធានការិយាល័យ​គយ​ច្រក​នេះ គាប​យកលុយ​ពី​ពួកគាត់​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ចេញ​វិក្កយបត្រ​ឬ​បង្កាន់ដៃ​បង់លុយ​ត្រឹមត្រូវ​ឡើយ​។ ប្រភព​បានបញ្ជាក់​ថាស​ម្រា​ប់​រថយន្ត​ដឹក​ផ្លែឈើ​ចំ​ណុំ​១​តោន​កន្លះ​ទៅ​២​តោន​កន្លះ​ត្រូវគេ​កំណត់​ឲ្យ​បង់លុយ​២៥​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​ដោយ​គ្មាន​បង្កាន់ដៃ​បង់លុយ​នោះទេ គឺ​មន្ត្រី​គយ​ប្រមូល​តាមរបៀប​ពុករលួយ​តែម្តង​។ ចំណែក​អ្នក​ដឹកជញ្ជូន​ផ្លែឈើ​និង​ទំនិញ​ផ្សេងៗ​តាម​រថយន្ត​ធុន​ធំ​ចំណុះ​ចាប់ពី​៥​តោន​ឡើងទៅ​ត្រូវ​បង់​ពី​៥០​ម៉ឺន​ទៅ​១​លាន​រៀល​ក្នុង​មួយ​ជើង ចំណែក​រថយន្ត​សាំ​យ៉ុង​ត្រូវ​បង់​១០​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​ដោយ​មិន​ទទួលបាន​វិក្កយបត្រ​នោះទេ​។ ការដែល​លោក អ៊ុំ ចាន់​រតនា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ខាងលើ​ចាំ​ជួយ​ការពារ​និង​ដោះស្រាយ​គ្រប់ពេលវេលា ហើយ​សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ …

Read More »

​អ្នក​នាង​ ​អាន សុធី​តា ឈ្នះពានរង្វាន់ដល់ទៅ៣ ក្នុងវិស័យអចលនទ្រព្យ

ស្ត្រី​ខ្មែរ​មួយ​រូប ​អ្នក​នាង​ ​អាន សុធី​តា ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ CBRE Cambodia​ ​បាន​ឈ្នះ​ពាន​រង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​ឆ្នើម​​ចំនួន​​៣​ ក្នុង​កម្មវិធី​ម្ចាស់​ពាន​រង្វាន់​ភា្នក់ងារ​​អចលន​ទ្រព្យ​កម្ពុជា​លើក​ទី១​​ ឆ្នាំ​២០១៨។ ​ស្ត្រី​វ័យក្មេង​រូប​នេះ ​បញ្ចប់​ការ​សិក្សា​​ផ្នែក​គណនេយ្យ​ តែ​មក​ចាប់​​ជំនាញ​លក់ក្នុងក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ ឲ្យដឹងថា ពានរង្វាន់ចំនួន ៣ រួមមាន ពានរង្វាន់ក្រុមហ៊ុន​ភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ ពានរង្វាន់ក្រុមហ៊ុន​ភ្នាក់ងារអចលនទ្រព្យអាជីវកម្មឆ្នើមប្រចាំឆ្នាំ និងពានរង្វាន់ភ្នាក់ងារឆ្នើម។ …

Read More »

ហេតុអ្វីពួកសមត្ថកិច្ចដែលស៊ីប្រាក់ខែរាស្ត្រគ្មានសមត្ថភាពបង្ក្រាបបនល្បែងស៊ីសងបម្រើរាស្ត្រ?

ខេត្តព្រះវិហារ៖ បនល្បែងសុីសងដុះស្លែមួយកន្លែង ដែលស្ថិតនៅភូមិរុងរឿង៥ ឃុំមរកតស្រុកជាំក្សាន្ត នៃខ្សែបន្ទាត់ព្រំដែនសមរភូមិមុខទិសទី១ ខេត្តព្រះវិហារ កំពុងតែមានភាពគគ្រឹកកគ្រេង និងមានពលរដ្ឋចូលលែងភ្នាល់យ៉ាងអនាធិតេយ្យ។ បើតាមសេចក្តីរាយការណ៍កាលពីថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨នេះថា អោយតែដល់ថ្ងៃសុក្រដែលជាថ្ងៃក្រុមអ្នកញៀនល្បែងមកពីគ្រប់ទិសទីមិនថាទីឆ្ងាយរឺជិតនោះទេ តែងតែមកប្រមូលផ្តុំគ្នានៅក្រោយផ្ទះលោកឧត្តសេនី ឌួង ពេជ្យ ដែលជាកន្លែងសុវត្ថភាពបំផុតដើម្បីលេងល្បែងភ្នាល់ ប្រជល់មាន់ អាប៉ោង និងល្បែងយូគី។ …

Read More »

កម្ពុជាជំពាក់បំណុលគេប៉ុន្មានពាន់លានដុល្លារហើយ មានពលរដ្ឋណាខ្លះបានដឹងឬ?

ភ្នំពេញ៖ ពីមួយឆ្នាំ ទៅ មួយឆ្នាំ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើនក្នុងអត្រា ជាង៧ ភាគរយក្នុងមួយឆ្នាំៗបានធ្វើឱ្យប្រទេសកម្ពុជាកំពុងតែក្លាយខ្លួនទៅជាប្រទេសកំពុងអភិវឌ្ឍ ។ កន្លងមក អ្នកសេដ្ឋកិច្ចមួយចំនួន បានលើកឡើងថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍគឺត្រូវការលុយកម្ចីពីបរទេសជាចាំបាច់ ដើម្បីយកមកធ្វើការអភិវឌ្ឍប្រទេស ។ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា បានជំពាក់បំណុលបរទេសជាង ៧ពាន់លានដុល្លារហើយ …

Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់លួចដែកហើយព្យាយាមរត់គេចខ្លួន

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់លួចដែកហើយព្យាយាមរត់គេចខ្លួនរួចមកនោះ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៣និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ១១​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ ឃាត់ខ្លួនបាននៅម្ដុំ ស្ពានបាឡេ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ …

Read More »

ការ​ឈួ​ស​ឆាយដី​ព្រៃ​ព្រះរាជ​ក្រិ​ត្យ​ដោយពួក​មន្ត្រី​អាជ្ញាធរ​ឃុបឃិត​គ្នា​លាក់បាំង តើគួរ​មាន​ចំណាត់ការ​ដែរ​ទេ?

ខេត្តកំពង់ឆ្នាំង៖ គ្រឿងចក្រ​ដែល​ត្រូវ​កម្លាំង​មន្ត្រី​ការ​រិ​យា​ល័យ​ដែន​ជ​ម្រាក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​នៅ​ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០១៨ បានចេញ​ល្បាត ប្រទះឃើញ​សកម្មភាព​គ្រឿងចក្រ​ប្រភេទ អា​ប៊ុលD60 ចំនួន០៤គ្រឿង​ឈូសឆាយ​ដីព្រៃ ដែលជា​ដី​ស្ថិតក្នុង​ដែន​ព្រះរាជ​ក្រិ​ត្យ​នៅ​ចំណុច(អូរ​ក្របី​ងាប់ ) ចំណុច​UTM ( 426193;)( 1335595)ក្នុងភូមិ​សាស្ត្រ ភូមិ​កោះ​ខ្ទម ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមាន​ការធ្វើសកម្មភាព​ឈូសឆាយ​ដីព្រៃ​នោះ​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​អ្វី​នោះឡើយ …

Read More »

ចេញពីស្រុកមកលេងបងស្រីធ្វើការរោងចក្រ មិនទាន់បានជួបផង ត្រូវរថយន្តបុកស្លាប់ម្នាក់ របួសធ្ងន់២នាក់

ភ្នំពេញ​​៖ អាសូរណាស់ចេញពីស្រុកមកលេងបងស្រីធ្វើការរោងចក្រ មិនទាន់បានជួបផង ត្រូវរថយន្តបុកស្លាប់បាត់ ហេតុការណ៍​នេះ​បានកើតឡើងនាម៉ោងជាង៩យប់ ថ្ងៃ​ទី​០៧ ខែ​កក្កដា​ ឆ្នាំ​២០១៨ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ​ ​តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​គេ​ឃើញបុរស៣នាក់ ជិៈម៉ូតូមួយគ្រឿង តាមផ្លូវជាតិលេខ៤ លុះជិៈមកដល់កន្លែងកើតហេតុក៏ត្រូវរថយន្តបុកពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ និង២នាក់រងរបួសធ្ងន់ (ជនរងគ្រោះនៅខេត្តកំពង់ឆ្នាំង)។ …

Read More »

ស្រវឹងស្រាបើកម៉ូតូលឿនបុកបង្គោលរបងស្លាប់ខ្លួនឯង

ខេត្តកណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរ ម៉ូតូបើកបុកបង្គោលរបងឈើលួសសំណាញ់ បណ្ដាលឲ្យស្លាប់ដោយខ្លួនឯង។ កើតហេតុនៅថ្ងៃសៅរ៍ ថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០១៨ វេលាម៉ោង ១០:៤៥នាទី នៅចំណុចដីឡូដីឈ្មោះសំ.ហឿន លើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល។ អធិការដ្ឋាននគរបាលស្រុកល្វាឯម បានឲ្យដឹងថា មុនពេលកើតមានម៉ូតូមួយគ្រឿង ម៉ាកHonda …

Read More »