ព័ត៌មានសន្តិសុខ

មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង ពង្រីក​ឥទ្ធិពល​កាន់តែ​ខ្លាំងក្លា​នៅក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញ៖  ប្រភពពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង កំពុង​ពង្រីក​ឥទ្ធិពល​កាន់តែ​ខ្លាំងក្លា​ក្នុង​ការពង្រីក​កូនកញ្ច្រែង​កត់​ឆ្នោត​យួន​ក្រោម​ស្លាក​យីហោ k38 ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​តាម​បណ្ដា​សង្កាត់​និង​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង នោះទេ​ដោយសារ​ដឹងថា មេ​ឆ្នោត​យួន​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​។ លើស​នេះ​ទៅទៀត​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មេ​ឆ្នោត​យួន​ឈ្មោះ ហេង …

Read More »

រដ្ឋមន្ត្រី កសិកម្មអះអាងថា ជំងឺប៉េស្ដជ្រូកអាហ្វ្រីក ធូរស្រាល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ លោក វេង សាខុន នាថ្ងៃទី០៧ សីហា នេះ បានអះអាង​ប្រាប់ក្រុមអ្នក​រាយការណ៍ព័ត៌មានថា បច្ចុប្បន្នជំងឺប៉េស្ដជ្រូកអាហ្វ្រីក បាន​ងាកមក​រកស្ថានភាពធូរស្រាលវិញហើយ ។ ភាព​ប្រសើរនេះ ត្រូវបានលោករដ្ឋមន្ត្រីឲ្យដឹងថា បណ្ដាលមកពីមាន​ការសហការគ្នា រវាងមន្ទីរកសិកម្ម ជាមួយអាជ្ញាធរដែនដី រួមនឹងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ …

Read More »

យុវជនដែលជាប់នៅរូងភ្នំ ត្រូវគេជួយ​បានហើយ

ខេត្តបាត់ដំបង​៖ យោង​តាម​សេចក្តីរាយការណ៍ពីក្រុមអ្នកជួយ​សង្រ្គោះបាន​ឲ្យដឹងថា នៅវេលា​ម៉ោង៦ និង៤០នាទីល្ងាចនេះ យុវជន​ដែល​ជាប់​នៅ​ក្នុង​រូងភ្នំ នៃស្រុកភ្នំព្រឹក ខេត្ត​បាត់ដំបង ត្រូវ​បាន​គេ​ជួយ​ឲ្យ​ផុតពីកន្លែង​គ្រោះថ្នាក់ហើយ។ យ៉ាងណា​ពេលនេះ ក្រុម​ការងារ​ខាងក្នុងកំពុង​រៀបចំ​បញ្ជូន​ចេញ​បន្ត​មក​ក្រៅ​​រូងភ្នំហើយ។ ​គួរ​បញ្ជាក់​ថា​ ​នៅ​ព្រឹកថ្ងៃ​ទី៧ ខែសីហា ឆ្នាំ​២០១៩​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ ​ក្រោយពី​បុរស​ម្នាក់​បាន​ជាប់​កៀប​នៅនឹង​រូងភ្នំ​ហុង​ទឹក​ ​ក្រោយពី​គាត់​បាន​ទៅ​បោស​អា​ចម៌​ប្រជៀវ​នៅ​ ​ក្នុង​នោះ​។​ ​បុរស​រូប​នោះ​ត្រូវ​គេ​បញ្ជាក់​ថា​ ​មានឈ្មោះ​ …

Read More »

អគ្គិភ័យកំពុងឆេះផ្សារសាមគ្គី ត្រពាំងរពៅ ស្រុកទឹកឈូរ ខេត្តកំពត ទ្រង់ទ្រាយធំ!

ខេត្តកំពត៖ មានសេចក្តីរាយការណ៍មកថា អគ្គិភ័យកំពុងឆេះផ្សារសាមគ្គីត្រពាំងរពៅ ក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត វេលាម៉ោង៨យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ។ សមត្ថកិច្ចកំពុងបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយ ក្នុងនោះក្រៅពីសមត្ថកិច្ចខេត្តកំពត សមត្ថកិច្ចខេត្តព្រះសីហនុ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យពីស្រុកព្រៃនប់ ទៅជួយអន្តរាគមន៍ផងដែរ។ សមត្ថកិច្ចមូលដ្ឋាន មិនទាន់សន្និដ្ឋានថា អគ្គីភ័យខាងលើនេះ បណ្តាលមកពីមូលហេតុអ្វីនោះនៅឡើយទេ៕

Read More »

សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កា អញ្ជើញជាអធិបតីវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និង ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា …

Read More »

កូនចៅចរាចរណ៍ចោទប្រកាន់មេថា​យកលុយដាក់ខែពីក្រុមហ៊ុនឡានធំៗ , មន្ត្រីជាន់ខ្ពស់២រូប ចេញមុខបដិសេធ

ភ្នំពេញ៖លោកឧត្តមសេនីត្រី ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញនិងលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែកក្កដា នេះ បានចេញមុខមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលចោទប្រកាន់ថា លោកបានទទួលលុយបង់ប្រចាំខែពីក្រុមហ៊ុនដែលរកស៊ីដឹកជញ្ជូន ពោលគឺឡានធំៗតែម្តង។ លោកវរសេនីយ៍ឯក សែម គន្ធា បានអះអាងថា រឿងដាក់ខែជាមួយក្រុមហ៊ុនរកស៊ីដឹកជញ្ជូនជាច្រើន ដែលមានរថយន្តធំៗ …

Read More »

កម្លាំងកងរាជអាវុធហត្ថ ពិតជាបាន ឃាត់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ៣នាក់ ដែលជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មព្រៃឈើនៅខេត្តមណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថ ពិតជាបាន ឃាត់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ៣នាក់ ដែលជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មព្រៃឈើនៅខេត្តមណ្ឌលគិរី ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា …

Read More »

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមានការរិះគន់ពីប្រជាពលរដ្ឋថា ធ្វើផ្លូវមិនបានល្អយកតែលុយ ខូចលើសដើម

ខេត្តរតនគិរី៖ តាមប្រភពពីប្រជាពលរដ្ឋនៅឃុំប៉ាតេស្រុកអូរយ៉ាដាវបានប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី៤ខែកក្កដានេះថា ផ្លូវក្នុងមូលដ្ឋានឃុំពួកគាត់មានប្រវែង៣គីឡូម៉ែត្រអំណោយរបស់លោកថង សាវុន អភិបាលខេត្តស្ថាបនាដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទើបតែបានរយៈពេល៤ថ្ងៃមកនោះ មិនទាន់បានធ្វើដំណើរផង ឥឡូវខូចខ្ទិចខ្ទីលើសដើម។ លោក ឆាយ ធី មេឃុំប៉ាតេបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី៤កក្កដានេះថា ផ្លូវក្នុងឃុំរបស់គាត់ពិតជាអំណោយរបស់លោកអភិបាលខេត្ត ថង សាវុន ពិតប្រាកដមែន ដោយកន្លងមកផ្លូវមានការលំបាកធ្វើដំណើរចេញ,ចូលក្នុងភូមិទើបពួកគេស្នើសុំមកលោកអភិបាលខេត្ត រួចលោកអភិបាលខេត្តបានប្រគល់ឲ្យខាងមន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកទទួលស្ថាបនាផ្លូវនោះបន្តផងដែរ។ លោកមេឃុំប៉ាតេ បានបន្តថា ផ្លូវមានប្រវែង៣គីឡូម៉ែត្រនេះស្ថាបនាមើលទៅខ្វះបច្ចេកទេស …

Read More »

អាជ្ញាធរស្រុកអណ្តូងមាស មិនបានមើលរថយន្តដឹកដីខ្សាច់ធ្វើអាជីវកម្មផ្ទាល់ខ្លួន បណ្តាលឲ្យខូចផ្លូវរបស់រដ្ឋ

ខេត្តរតនគិរី÷ ផ្លូវលំមួយខ្សែបានរងការខូចខាតយ៉ាងដំណំ ខណ:រថយន្តដឹកដីខ្សាច់មួយគ្រឿងបានបើកបរឆ្លងកាត់បណ្តាលឲ្យផ្លូវមួយខ្សែនេះបានខូច ហើយមានគ្រលុកជ្រៅៗ ទឹកដក់ ថែមទាំងបែកភក់វលតែម្តង។ បើតាមប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា ថ្មីៗនេះ ផ្លូវលំមួយខ្សែបានរងការខូចខាតស្ទើអស់ទាំងស្រុង ស្ថិតនៅត្រង់ចំណុចភូមិលោម ឃុំម៉ាលិក ស្រុកអណ្ដូងមាស ហើយមួយកន្លែងទៀតនៅត្រង់ចំណុចឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ហួសស្នាក់ការPM ស្រុក ប្រហែលជា២០០ម៉ែត្រប៉ុណ្ណោះ។ ដោយរថយន្តដឹកដីខ្សាច់នេះបានដឹកច្រើន ថែមទាំងស្រុតខូចផ្លូវ …

Read More »

ក្រុមហ៊ុន ​សំ​អឿន​ សុវណ្ណ ​នៅតែ​បន្តធ្វើសកម្មភាព​ដឹកជញ្ជូន​ឈើ​​ចេញពីព្រៃ​អភិរក្ស​ និង​ ព្រៃ​សហគមន៍​ ចូល​ការដ្ឋាន​ក្រុមហ៊ុន​ដដែល

ខេត្ត​ព្រះវិហារ ៖ យោងតាមប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា ក្រុមហ៊ុន​ សំ​អឿន​ សុវណ្ណ ​កំពុង​បន្តធ្វើសកម្មភាព​ដឹកជញ្ជូន​ឈើ​​ចេញពីព្រៃ​អភិរក្ស​ និង​ព្រៃ​សហគមន៍​ ចូល​ការដ្ឋាន​ក្រុមហ៊ុន​នេះដដែល ដោយឡែក ឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម នាយឧត្តមសេនីយ៍សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាអ្នកទទួល បន្ទុកបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងប្រទេសកម្ពុជា …

Read More »

តើជាការពិតទេ ដែលអាជ្ញាធរខេត្តបាត់ដំបង ជាអ្នកបើកដៃឲ្យឈ្មោះ “តាល់” បើកលេងល្បែងភ្នាល់ទឹកភ្លៀង ដ៏ធំយ៉ាងគគ្រឹកគគ្រេងបែបនេះ?

ខេត្ត​បាត់ដំបង ៖ ពលរដ្ឋរស់នៅទីរួមខេត្តបាត់ដំបង កំពុងមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរខេត្ត និងសមត្ថកិច្ចមិនពិនិត្យ និងបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងដ៏ធំដុះស្លែ ដែលគេដឹងថា ឈ្មោះ(តាល់) ជាអ្នកកាង។ ក្រោមការដឹកនាំរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក អ៊ុច សុខុន ស្នងការនគរបាលខេត្ត មិនទាន់មានវិធានការបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀង ដែលដំណើរការចាក់ភ្នាល់យ៉ាងភ្លូកទឹក …

Read More »

រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក សុផល នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​លាតត្រដាង​ ​

​ភ្នំពេញ៖ បើតាម​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ឃួ​ង ស្រេង ទទួលបាន​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ប៉ា សុជាតិ​វង្ស រួចមក​គឺ​នៅតែ​បណ្ដោយ​ឲ្យ​លោក អ៊ុក សុផល នាយក​នៃ​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដដែល​។ ដូច្នេះហើយ​ទើប​លោក អ៊ុក សុផល មាន​សិទ្ធិអំណាច​ធំធេង​ក្នុងការ​បំប៉ោង​គម្រោង​លើ​ចំណូល​ចំណាយ​សម្រាប់​សាលា​រាជធានី​ភ្នំពេញ ស្រេចតែ​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ …

Read More »

ឈ្មួញ​ស្តុក​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា យ៉ាង​គឃ្លើន​

ខេត្តមណ្ឌលគិរី៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​តាម​បណ្ដោយ​ផ្លូវ​ទៅ​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ហើយ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះទៅ​ត្រួតពិនិត្យ​ឡើយ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​បទបញ្ជា​របស់លោក សា្វ​យ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្លាយជា​រឿង​ឥតន័យ ព្រោះ​ឈ្មួញ​មួយចំនួន​បន្ត​ប្រមូល​ទិញ​ឈើ​ស្តុក​ទុក​ក្នុងស្រុក​កែវ​សីមា ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ យ៉ាង​រលូន​។ ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី លោក សុង ឃាង ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី …

Read More »

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៤៤៨គ្រួសារ នៅខេត្តកំពង់ស្ពឺ​ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា​

(កំពង់ស្ពឺ)​ ៖​ នៅថ្ងៃចន្ទ ទី​ ២៤ ខែមិថុនា​​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ …

Read More »

វិបត្តិក្នុងគ្រួសារ ធ្វើអត្តឃាតស្លាប់ចោលប្រពន្ធ និងកូន

ខេត្តកំពង់ចាម៖ ជំលោះក្នុងគ្រួសារ ជាវិបត្តិដោះស្រាយមិនរួច បានធ្វើឲ្យបុរសជាប្តីគឹតខ្លី បានសំរេចចិត្តធ្វើអត្តឃាតដោយយកឧបករណ៍ឆក់ត្រី ឆក់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ ២០១៩វេលាម៉ោង ១២ នៅភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ប៉ូលិសបានឲ្យដឹងថា ករណីធ្វើអត្តឃាតនេះ បង្កដោយឈ្មោះ ឃុន សុខកង ភេទប្រុស …

Read More »

សម្តេចតេជោ ឲ្យលោក គួច ចំរើន ធ្វើជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន

ខេត្តព្រះសីហនុ៖ ក្រោយពេលមានករណីរលំអគារគ្មានច្បាប់កម្ពស់៧ជាន់ បណ្តាលឲ្យស្លាប់កម្មករជាង២០នាក់ នោះ ឥឡូវនេះ លោក យន្ត មីន ត្រូវអស់តំណែងជាអភិបាលខេត្តព្រះសីហនុ ហើយ ។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៤ ខែមិថុនា នេះ ថា …

Read More »

បាក់រលំអគារ​កំពុងសង់ថ្មី កម្ពស់​៧ជាន់ នៅក្រុងព្រះសីហនុ សង្កត់កម្មករស្លាប់ និងរបួសជាច្រើននាក់

ព្រះសីហនុ-(ដំណឹងបឋម) អគារកំពុងសង់ថ្មីមួយកន្លែង​ កម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តអារុណរះ ស្ថិតក្នុងវិថី៧មករា ផ្លូវលេខ២០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោង៤និង៣០នាទី ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ។ បើ​តាម​សេចក្តី​រាយការណ៍​ កន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់ និងរងការខូចខាតរថយន្ត​ និងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះផងដែរ។ សមត្ថកិច្ចបានប្រាប់ថា …

Read More »

ការធ្វេសប្រហែសបណ្តាលឲ្យក្មេងតូចៗចំនួន៤នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកបាទី

ខេត្តតាកែវ៖ នេះអាចជាការធ្វេសប្រហែសរបស់អាណាព្យាបាលដែលបណ្តោយឲ្យកូនតូចៗឃ្លាត់ពីភ្នែក ពីដៃ លុះដល់ពេលកើតរឿងចៃដន្យដែលមិននិកស្មានដល់ទើបស្តាយ ក្រោយ ដូចជាក្មេងតូចៗទាំងបួននាក់នៅស្រុកបាទី ត្រូវបាត់បង់ជីវិតត្រឹមមួយប៉ប្រិចភ្នែកក្នុងករណីលង់ទឹកស្រះ។ ហេតុការណ៍ដ៏គួរឲ្យសង្វេគមួយនេះ បានកើតឡើងនៅ ភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ នៅរសៀលម៉ោង១៦និង០០នាទី ថ្ងៃទី២០ ខែមិថុនា ២០១៩ ដោយមានក្មេងប្រុសស្រីចំនួន៤នាក់នាំគ្នាទៅលេងទឹកស្រះក្បែរវាលស្រែចង្ងាយពីផ្ទះជីដូនជាង២០០ម៉ែត្រ បណ្តាលឲ្យលង់ទឹកស្រះស្លាប់ទាំងអស់គ្នាដោយមិនអាចជួយសង្គ្រោះបាន។ ករណីនេះដែរប៉ូលីសស្រុកបាទីបានឲ្យដឹងថា …

Read More »

ខណៈដែលចៅហ្វាយក្រុង ដាក់វិធានការក្ដៅ អាជ្ញាធរខណ្ឌមានជ័យមិនទាន់មានចំណាត់ការលើទីតាំងណេត24ម៉ោងក្បែរផ្សារស្ទឹងមានជ័យថ្មី បើកយ៉ាងសុខសាន្ដ

ភ្នំពេញ​៖ ឯកឧត្ដម ឃួង ស្រេង បានដាក់ ចេញជាវិធានការក្តៅ ក្នុងការបង្ក្រាបបទល្មើសនានា និងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែទីតាំង​​ណេត24ម៉ោង មួយកន្លែងនៅ ជាប់ផ្សារស្ទឹងមានជ័យថ្មី ផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ សង្ស័យបេីកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាលតាមអនឡាញ ) ជាដើម ។ សូមជម្រាបថា …

Read More »

សង្ស័យឥទ្ធិពលដុល្លារទើបសមត្ថកិច្ចមិនបង្រ្កាប ទីតាំងស្តុកឈើប្រណិតជិត២០តោន នៅក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ទីតាំងសិប្បកម្មកែច្នៃស្តុកឈើសាងលើកដាក់រថយន្ត មួយកន្លែង ក្នុងចម្ការស្វាយ របស់លោកស្នងការរងខេត្តស្ទឹងត្រែងម្នាក់ ។ ស្ថិតនៅភូមិ កាំងមេម៉ាយសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គឺជាទីតាំង ស្តុកឈើប្រណីតដ៏ធំជិត២០តោនឯណ្ណោះ សម្រាប់ដឹកចេញចូល ចែកចាយទៅវៀតណាម ដោយឈើមួយផ្នែកតូច សម្រាប់កែច្នៃជាគ្រឿងសង្ហារឹម និងមួយផ្នែកធំសម្រាប់ដោះដូរ លើកដាក់រថយន្ត ដឹកចែកចាយតាមបណ្ដាខេត្តនានា!និងចេញទៅវៀតណាម ។ …

Read More »