ព័ត៌មានសន្តិសុខ

ក្រឡាប់រថយន្តនៅចំណោទតាតៃស្លាប់៣នាក់

ខេត្តកោះកុង ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១១ និង៣០នាទីថ្ងៃទី៩ វិច្ឆិកា នេះ មានរថយន្តស្ទូចមួយគ្រឿងបានក្រឡាប់ធ្លាក់ចំណោទតាតៃ បណ្តាលឲ្យមនុស្សស្លាប់ប្រមាណ៣នាក់នៅហ្នឹងកន្លែង។ យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តនោះជាប្រភេទ៥តោន បានដឹកកម្មករសំណង់ចំនួន១៨នាក់ ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកោះកុង លុះមកដល់ចំណុចចំណោទតាតៃ ក៏ដាច់ហ្វ្រាំងបណ្តាលឲ្យរថយន្តក្រឡាប់កិនមនុស្សស្លាប់ និងរបួស។ ភ្លាមៗក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ …

Read More »

ប្រពន្ធផិតក្បត់លួចមានសហាយ ត្រូវប្តីកាប់ជាច្រើនកាំបិត និងកាប់ដាច់ដៃ រួចចងបណ្តែតទឺក(ប្រទេសថៃ)

បាងកក៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងពីសំណាក់ប្រជាពលរដ្ឋថៃ រហូតដល់ក្រុមតម្រួតថៃ បន្ទាប់ពីពួកគេបានប្រទះឃើញសពមនុស្សម្នាក់ដែលត្រូវឃាតកសម្លាប់ ដោយបំបាត់អត្តសញ្ញាណ ហើយបោះទម្លាក់ចោលទៅក្នុងទឹកស្ទឹង ដែលការសម្លាប់នេះគឺឃាតកបានប្រើប្រាស់វិធីដ៏សែនឃោរឃៅជាទីបំផុត ដោយមិនឲ្យសមត្ថកិច្ចស្គាល់ថាជនរងគ្រោះជាសាសន៍ណានោះទេ។ ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវសុខុមវីត ក្បែរផ្លូវបំបែកព្រីឌីភ្នំយ៉ុង ក្នុងសង្កាត់ព្រះខ្នូង ខណ្ឌវណ្ណា ទីក្រុងបាងកក ប្រទេសថៃ។ តាមប្រភពព័ត៌មានពីក្នុងប្រទេសថៃបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះមានប្រជាពលរដ្ឋបានប្រទះឃើញតួខ្លួនសពមនុស្សម្នាក់បានអណ្តែតទឹកនៅ …

Read More »

ដោយសារក្រវិល៣ហ៊ុន និងចិញ្ចៀនផ្លាកទីន១វង់តម្លៃ $៣០ យុវតីម្នាក់ល្បួងក្មេងស្រីអាយុ៨ឆ្នាំ

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាលបានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា កម្លាំងនគរបាលស្រុកអង្គស្នួល បានធ្វើឃាត់ខ្លួនយុវតីអាយុ១៦ឆ្នាំម្នាក់ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីរូបគេធ្វើសកម្មភាព ល្បួងជនរងគ្រោះជាក្មេងស្រី អាយុ៨ឆ្នាំ យកទៅច្របាច់កសម្លាប់ ប្លន់យកក្រវិលមាសទម្ងន់ ៣ហ៊ុន និងចិញ្ចៀនផ្លាកទីន១វង់តម្លៃ ៣០ដុល្លារ ដែលក្មេងស្រីនោះពាក់ជាប់នឹងខ្លួន។ សមត្ថកិច្ចដដែលបានឲ្យដឹងថា ហេតុការណ៍ខាងលើកើតឡើងនៅថៃ្ងទី០៦ ខែវិច្ឆិកា …

Read More »

ស្រ្តីឆេះខ្លោចស្លាប់ក្នុងរថយន្ត ខណះដើរលេងពេលរាត្រី

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលរួមដំណើរក្នុងរថយន្ត ជាមួយក្រុមអ្នកដើរលេង ពេលរាត្រី កើតជម្លោះបើករថយន្តដេញបុកគ្នា ជ្រុលបុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះខ្លោចខ្លួន ប្រាណស្លាប់ភ្លាមៗនៅក្នុងរថយន្តយ៉ាងអណោចអធមនោះត្រូវបានស្គាល់អត្តសញ្ញាណហើយ។ តាមបណ្ដាញសង្គម(Facebook)ដែលបង្ហាញរូបថតរបស់នាងកាល នៅរស់រានមានជីវិតចែកចាយតគ្នាមកបានបង្ហាញថា នាងឈ្មោះ សាន់ អេនណា ជានិស្សិត អាយុ២៤ឆ្នាំ រស់នៅសង្កាត់បឹងកក់ទី២ខណ្ឌទួលគោក ជាអ្នករួមដំណើរក្នុងរថយន្តម៉ាកកាមរីស៊េរីឆ្នាំ២០០៧ …

Read More »

ចោរប្រដាប់អាវុធបាញ់ប្លន់ផ្ទះវីងប្តូរប្រាក់នៅស្រុក

ខេត្តឧត្តរមានជ័យ ៖ មនុស្សចំនួន២នាក់ត្រូវបានក្រុមចោរបាញ់ឲ្យរបួស កាលពីវេលាម៉ោងប្រមាណ៥ និង៣០នាទីល្ងាចថ្ងៃទី៨ វិច្ឆិកា ម្សិលមិញ ក្នុងអំពើប្លន់ប្រដាប់អាវុធទៅលើស្ថានីយប្រេង និងជាផ្ទះវីងវេលុយប្តូរប្រាក់ ស្ថិតក្នុងភូមិ៥តោន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរមានបក្ខពួកចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមC125 ស៊េរីឆ្នាំ២០០៨។ ពួកគេទាំង៣នាក់ប្រដាប់ដោយអាវុធចំនួន២ដើម រួមមានប្រភេទ AK47ស្វ័យបត់មួយដើម, …

Read More »

សមត្ថកិច្ចចម្រុះ ចុះពិនិត្យករណីឃាតកម្ម នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល៖រហូតមកទល់ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ កម្លាំងចម្រុះ បាន ចុះពិនិត្យ និងធ្វើកោសល្យវិច័្ចយជុំវិញកន្លែងកើតហេតុ ពាក់ព័ន្ធករណីឃាតកម្ម ដែលកើតឡើង កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ នៅចំណុចវាលស្រែ ភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ សមត្ថកិច្ចបានប្រាប់ថា នារីម្នាក់ដែលជាសង្ស័យបានធ្វើសកម្មភាពច្របាច់កទៅលើក្មេងស្រីម្នាក់ …

Read More »

ជនប្រដាប់អាវុធបាញ់ប្លន់យកម៉ូតូមិនបានសម្រេចគេចខ្លួនបាត់ មា្ចស់របួសធ្ងន់

ភ្នំពេញ ៖ ចេញពីពិធីខួបកំណើតរបស់មិត្តភក្កិ ត្រូវជនប្រដាប់អាវុធមិនស្គាល់មុខបាញ់របួសធ្ងន់ ប្លន់យកម៉ូតូមិនបានសម្រេច គេចខ្លួនបាត់អស់ នៅលើកំណាត់ផ្លូវ ក្បែរ(ស្តុបបូកគោ) មុខផ្ទះលេខ១៨A ក្នុងក្រុម៤៥ ភូមិ៦សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ បង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺថ្ងៃទី ៨ ខែវិច្ឆិកា២០១៥ ។ តាមសេចក្តីរាយការណ៏ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះចាន់ …

Read More »

សង្គមស៊ីវិលរិះគន់អាជ្ញាធរខេត្តព្រះសីហនុថាមិនអាចទប់ស្កាត់ដីបឹងព្រែកទប់

ខេត្តព្រះសីហនុ ៖មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីរាជការចូលនិវត្តន៍នាខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភជាថ្មីទៀត នៅគ្រាអាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តនេះ មិនទាន់អាចទប់ស្កាត់បទល្មើសចាក់ដី និងសំរាមចូលក្នុងមាត់បឹងព្រែកទប់ ដែលបានបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃចាប់ពីដើមខែវិច្ឆិកា មក ហើយសមត្ថកិច្ចចាប់ជនល្មើសយកទៅផ្ដន្ទាទោសមិនបាន។ បញ្ហានេះ ក្រុមប្រជាពលរដ្ឋមានកង្វល់ថា ទៅថ្ងៃអនាគត បឹងធម្មជាតិសម្រាប់ស្តុកទឹកសាបដ៏សំខាន់មួយនេះ អាចនឹងត្រូវបាត់បង់។ សព្វថ្ងៃនេះ ទាំងមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យធន បន្តមានមហិច្ឆតាទន្ទ្រានកាន់កាប់ដីចំណីមាត់បឹង ឬផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់ …

Read More »

ជនជាតិបរទេសម្នាក់ ស្លាប់ដោយជំងឺបេះដូង ក្នុងមន្ទីរពេទ្យសំរាកព្យាបាលអន្តរជាតិក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនជាតិបរទេសម្នាក់ បានស្លាប់នៅក្នុងបន្ទប់មន្ទីរពេទ្យសំរាកព្យាបាលអន្តរជាតិ ក្រុងព្រះសីហនុ នៅចំណុចភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ សាក្សី និយាយថា ជនរងគ្រោះមានឈ្មោះ HAAS KURT EDWARD ភេទប្រុស កើតថ្ងៃទី២៨ ខែសីហា …

Read More »

មន្រ្តី២នាក់ រងការបាញ់ប្រហារសម្លាប់ នៅស្រុក ជាំក្សាន្ត អាជា្ញធកំពុងស្វែងចាប់ជនល្មើស

ខេត្តព្រះវិហារ៖ មនុស្ស២នាក់ ដែលម្នាក់ជាមន្រ្តីនគរបាលនិងម្នាក់ទៀតជាមន្រ្តីរដ្ឋបាលព្រៃឈើ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់ នៅចំណុចអណ្តើក១០ ខាងក្រោយ វរយោធា៣៩១ ប្រហែល២គីឡូម៉ែត្រ ស្ថិតភូមិសែនរុងរឿង៣ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយរហូតមកទល់និងពេលនេះ អាជា្ញធនិងសមត្ថកិច្ចកំពុងបន្តរបើកការសើុបអង្កេតនៅឡើយ ខណ:ជនល្មើសមិនទាន់ត្រូវបានចាប់ខ្លួន។ …

Read More »

មេឈ្មួញដ៏ល្បីនាំរថយន្តស៊េរីទំនើបគេចពន្ធចូលពីប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ព្រឹត្តិការណ៍ ថ្មីៗមានសេចក្តីរាយការណ៍ថា រថយន្តស៊េរីទំនើបៗ បង់ពន្ធតិចតួចបាននិងកំពុងនាំចូលជាចំហរពីប្រទេសថៃតាម ច្រកព្រំដែន នៅក្នុងខេត្តបន្ទាយមានជ័យ តាមរយៈមេឈ្មួញដ៏ល្បីម្នាក់ឈ្មោះ តាម៉ាន់ ។ មន្ត្រីគយកំពុងផ្អែមមាត់ជាមួយបទល្មើសនៃការនាំរថយន្ត ទំនើបចូល ដោយ បន្លំជាមួយនឹងការមិនបង់ពន្ធ ។ ហើយបានធ្វើ ឱ្យកើតមានជនរងគ្រោះនៅក្នុងទង្វើឃុបឃិតគ្នានេះ គឺកើតចេញពីការទិញរថយន្តមិនបង់ពន្ធយកទៅប្រើនោះឯង ។ តាម ប្រភពដដែលបានរាយការណ៍ថា …

Read More »

របរផលិតទ្រនាប់ជើងពីកង់ឡានរបស់កសិករ

ខេត្តតាកែវ៖មនុស្សមួយចំនួនរមែងគិតថា សំបកកង់ និងពោះវៀនរថយន្តដែលប្រើប្រាស់រួច ហាក់មិនមានតម្លៃអ្វីឡើយ ក្រៅតែពីធ្វើឱ្យចង្អៀតលំនៅឋាន និងបំពុលបរិស្ថាន។ ប៉ុន្តែសម្រាប់គ្រួសារ លោក អ៊ុក ម៉េង នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មិនគិតដូចនេះឡើយ។ លោក អ៊ុក ម៉េង បានបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយ គឺការផលិតទ្រនាប់ជើងកង់ឡាន …

Read More »

កម្មករកាត់ដេរជិត២០នាក់ ដូលសន្លប់ ក្នុងនោះមានម្នាក់ស្លាប់នៅក្នុងរោងចក្រ

ខេត្តព្រៃវែង៖មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងរោងចក្រ សម្បត្តិត្រេឌីន ស្ថិតក្នុងភូមិពោធិចិន្តា ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរខេត្តព្រៃវែង កាលពីម៉ោង៣រសៀល ថ្ងៃទី៥ វិចិ្ឆកា ២០១៥ គ្រាដែលមានកម្មករ៥នាក់ បានក្អួតចង្អោហើយដូលសន្លប់ ជាបន្តរបន្ទាប់នៅក្នុងរោងចក្រ ។ អាជា្ញធបានប្រាប់ថា កម្មករជាច្រើននាក់បានដួលសន្លប់ជាបន្តរបន្ទាប់ ក្រោយមកក៍ត្រូវបានគេដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកស្វាយអន្ទរ និងបញ្ជូនបន្តរទៅមន្ទីរពេទ្យបង្អែកព្រៃវែង ប៉ុន្តែជាអកុសលបានស្លាប់ម្នាក់បាត់ទៅហើយ ។ …

Read More »

តូចចិត្តមានជម្ងឺប្រចាំកាយ ធ្វើអត្តឃាតចង-កសម្លាប់ខ្លួន នៅស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ បុរសវ័យចំណាស់ម្នាក់ ព្រោះតែតូចចិត្តមានជម្ងឺប្រចាំកាយ បានធ្វើអត្តឃាតចង-កសម្លាប់ខ្លួនឯង កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ នៅចំណុចភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោក ម៉ែន សុខឿន អធិការស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ …

Read More »

ឡានដឹកសត្វព្រៃ និងឈើប្រណីត របស់ឈ្មួញដុះស្លែឈ្មោះ ញី ត្រូវសមត្ថកិច្ចបង្ក្រាប

ខេត្តរតនគិរី ៖ រថយន្តម៉ាក Pron To មួយគ្រឿង ពាក់ស្លាកលេខ ប្រទេសវៀតណាម សង្ស័យដឹកសត្វព្រៃ ចេញពីក្រុងបានលុង ឆ្ពោះទៅប្រទេស វៀតណាម ត្រូវបានកំលាំងកងរាជអាវុធហត្ថ និងរដ្ឋបាលព្រៃឈើខេត្ត ធ្វើការបង្ក្រាបបានភ្លាមៗនៅ ចំណូចភូមិសោមត្រក់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ នៅវេលាម៉ោង ០១និង៣០ …

Read More »

ករណីសំណង់កាស៊ីណូណាហ្គា ក្រសួងផ្អាកការសាងសង់

ភ្នំពេញ៖នៅក្នុងកិច្ចប្រជុំបន្ទាន់មួយដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ វិច្ឆិកា ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងអភិបាលក្រុង ពាក់ព័ន្ធនឹងសំណង់អគារកាស៊ីណូណាហ្គា ក្រសួងបានសម្រេចជាលទ្ធផល៣ចំណុច។ លទ្ធផលទាំង៣នោះ គឺ ៖ ១.ក្រសួងរៀបចំដែនដីចេញលិខិតផ្អាកសំណង់ និងឲ្យរុះរើ, ២.ក្រុមជាងក្រុមហ៊ុន ចាប់ផ្តើមរុះរើដោយខ្លួនឯងពីថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១៥ ទៅ ដោយរុះដំបូលមុខពុទ្ធសាសនបណ្ឌិតមុន និង ៣.ចាត់មន្ត្រីជំនាញប្រចាំការជំរុញដំណើរការនេះរហូតដល់ទីបញ្ចប់។ …

Read More »

មន្ត្រីនគរបាលសក្ត័២ម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ខណ:ដកកាំភ្លើង ភ្ជង់និងទាត់ធាក់ស្ត្រីមានផ្ទៃពោះ៧ខែ

ភ្នំពេញ៖ មន្រ្តីនគរបាលពាក់សក្ត័២ម្នាក់ បំរើការងារនៅនាយកដ្ឋានការពារនិងជាអ្នកបើករថយន្តឱ្យមន្ត្រីមានអំណាចម្នាក់ផងនោះ កាលពីវេលាម៉ោង៨យប់ថ្ងៃទី០៥ខែវិច្ឆិការឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញ ចាប់ខ្លួន ។ ចាប់ខ្លួនក៍ព្រោះតែ មន្រ្តីរូបនេះបានដកកាំភ្លើងខ្លីម៉ាកK54 ភ្ជង់និងទាត់ធាក់ស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ បណ្តាលធ្លាក់ឈាមធ្ងន់ធ្ងរត្រូវដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរូស្សុី។ ស្ត្រីដែលរងគ្រោះមានឈ្មោះ មិត្ត សុភណ្ឌ អាយុ៤២ឆ្នាំស្នាក់នៅភូមិសែនសុខ៥សង្កាត់ឃ្មួញខណ្ឌសែនសុខរងរបួសធ្លាក់ឈាមត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីពេទ្យរុស្សី។ ចំណែកជនបង្ករមានឈ្មោះ ចាន់ សារិន …

Read More »

ថៃចាញ់ពលរដ្ឋខ្មែរឆ្លងដែនកាប់ឈើគ្រញួង២នាក់ របួសធ្ងន់

ខេត្តឧត្តរមានជ័យ៖ ពលរដ្ឋខ្មែរ២នាក់ ត្រូវក្រុមនគរបាលថៃបាញ់ ឲ្យរងរបួសធ្ងន់ នៅពេកដែលពលរដ្ឋខ្មែរទាំងនោះឆ្លងដែនចូលទៅរុករកកាប់ឈើគ្រញួង ក្នុងទឹកដីសៀម។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០៤វិច្ឆិកា នៅចំណុចពើយតាសក់ ក្នុងភូមិសាស្ត្រភូមិបុស្សថ្លាន់ ឃុំប៊ូឆេត ស្រុកប៊ូឆេត ខេត្តសូរិន្ទ ប្រទេសថៃ។ បុរសរងគ្រោះទីមួយឈ្មោះ កាក់់ សម្តី អាយុ២២ឆ្នាំ រស់នៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង …

Read More »

រដ្ឋាភិបាលសម្រេចបញ្ចប់កិច្ចសន្យាលក់សំបុត្រទស្សនាតំបន់អង្គរពីឧកញ៉ាសុខ គង់

ភ្នំពេញ៖រដ្ឋាភិបាលសម្រេចលុបចោលកិច្ចព្រមព្រៀងទទួលសិទ្ធិលក់សំបុត្រ ចូលទស្សនាតំបន់អង្គរជាមួយក្រុមហ៊ុន សុខា អូតែល (Sokha Hotel) របស់ឧកញ៉ា សុខ គង់ នៅខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។ ដំណឹងនេះធ្វើឲ្យមន្ត្រីបក្សប្រឆាំងសប្បាយចិត្ត ព្រោះគណបក្សនេះបានព្យាយាមតស៊ូមតិប្រឆាំងនឹងកិច្ចព្រមព្រៀងនេះជា ច្រើនឆ្នាំមកហើយ។ មន្ត្រីបក្សជំទាស់បានហៅសេចក្ដីសម្រេចរបស់រដ្ឋាភិបាលនៅពេលនេះ គឺជាការបញ្ចប់ការកេងប្រវ័ញ្ចរបស់ក្រុមហ៊ុនឯកជនទៅលើមរតកដូនតា ខ្មែររយៈពេលជិត ២០ឆ្នាំកន្លងមកហើយនោះ។ តំណាងរាស្ត្របក្សសង្គ្រោះជាតិ …

Read More »

ក្រុមអ្នកនេសាទថា បានបង់លុយឲ្យអភិបាលស្រុកអង្គរបុរី ជាថ្នូរដើម្បីបានការអនុញ្ញាត

ខេត្តតាកែវ៖ ក្រុមអ្នកនេសាទបានឲ្យដឹងកាលពីពេលថ្មីៗនេះ ថា ពួកគេបានបង់លុយឲ្យអភិបាលស្រុកអង្គរបុរី ជាថ្នូរដើម្បីបានការអនុញ្ញាតនេសាទ នៅក្នុងបឹង និងព្រែក ដែលសំបូរដោយមច្ឆជាតិនេះ។ ពួកអ្នកនេសាទទាំងនោះបានលើកឡើងថា ដើម្បីបានសិទ្ធរាំងព្រួល បិទព្រែកពួកគេត្រូវបង់លុយឲ្យលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបុរីពី ៣លានឡើងទៅ តាមទំហំព្រែកធំតូច ដែលនៅក្នុងស្រុកនេះ យ៉ាងហោចណាស់ក៍មានព្រែកប្រមាណ៥០ ដែរ។ បើពុំនោះទេ …

Read More »