ព័ត៌មានសន្តិសុខ

ម៉ូតូ​វីវ៉ា​ប្រ​លះ​ជាមួយ​ស្មា​សេ​វី សង​៣០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង​

​ភ្នំពេញ ៖ យុវជន​ចំនួន​ពីរ​នាក់​បាន​រងរបួស​ស្រាល​ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង​ជិះ​ជៀស​គ្នា​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃទី​២៨ មករា ឆ្នាំ​២០១៥ ត្រង់ចំណុច​កែង​ផ្លូវ​២៧១ និង​ផ្លូវ​១៥០ ក្បែរ​មន្ទីរពេទ្យ​លោកសង្ឃ សង្កាត់​ទឹក​ល្អ​២ ខណ្ឌទួលគោក។​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ស្មាស​វី ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1CP-4678 បាន​បើកបរ​ធ្វើដំណើរ​តែម្នាក់ឯង​ក្នុង​ល្បឿន​មធ្យ​មន​តាមផ្លូវ​លេខ​១៥០ ក្នុងទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង …

Read More »

ក្រុមចោរ​លួច​គោ​ញី​ប្រ​លះ​យក​សាច់ នៅខេត្តកំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង​៖ គោ​ញី​មួយ​ក្បាល​ត្រូវបាន​គេ​ប្រទះ​សល់​តែ​គ្រោងឆ្អឹង និង​សាច់​១​ចំនួន​តូច បន្ទាប់ពី​បាត់​១​យប់​ចំណែក​ម្ចាស់​មិន​ឆោឡោ​ដើររក​នោះ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៧ មករា ម្សិលមិញ នៅ​ចំណុច​ព្រុំប្រទល់​ឃុំ​រលាប្អៀរ និង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​លោក ទឹម ច​ន្ធី អធិការនគរបាល​ស្រុក​លា​ប្អៀ​រ បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ម្ចាស់​គោ​ខាងលើ​ឈ្មោះ ជូ …

Read More »

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល ទៅបុក​ខឿន បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​

ភ្នំពេញ: ​នារី​ម្នា​ក់បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង ខណ​:​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុង ប្រយ័ត្ន​ ហើយ​បាន​ដួល​បោក​ក្បាលទៅនឹង​ថ្នល់ អូស​ជាង ៣០ ម៉ែត្រ បោក​ផ្ទប់​នឹង​ខឿន​សួនច្បារ​។ ​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១១ យប់ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​បុរី​ពិភពថ្មី ផ្លូវជាតិ​លេខ​៥ …

Read More »

ស្រី​ស្អាត​បើកឡាន​ទំនើប ទៅបុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ បាក់​អស់ ៨​ផ្ទាំង ផ្អើល​ទាំង​ព្រឹក​

ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​បាន​​បើក​រថ​យន្ត វ៉ុល​​វ៉ូ​​ហ្គេ​ន មួយ​គ្រឿង​​យ៉ាង​​លឿន ហើយ​​រេ​​ច​ង្កូត​​ទៅ​បុក​​រះ រនាំ​ង​​ដែក​​ពុះ​​ចែក​​ទ្រូង​ផ្លូវ បាក់​​អស់ ៨​​ផ្ទាំង ប​ណ្តា​ល​ឱ្យ​រថ​យន្ត ដាច់​​កា​ឡេ​​កង់​​មុខ​​ខាង​ឆ្វេង បើក​​ទៅ​មុខ​​លែង​រួច កាល​ពី​​វេ​លា​​ម៉ោង ៥​​និង​​១០នាទី​ព្រឹក ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ អគ្គបញ្ជាការដ្ឋាន​កង​ទ​ព័​ជើងគោក ក្នុង​សង្កាត់​មិត្តភាព …

Read More »

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​មក​សួរនាំ ទាក់ទង​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​ឆបោក​រឿង​រត់​ការដក​ចៅហ្វាយក្រុង​ប៉ោយប៉ែត​

​ប៉ោយប៉ែត ៖ ស្ត្រី​ម្នាក់​ដែល​គេ​ហៅ​ត្រឹម​ឈ្មោះថា ចែ​បារាំង ត្រូវបាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២៦ មករា នេះ ដើម្បី​ធ្វើការ​សួរនាំ​ពាក់ព័ន្ធ​នឹង​ការប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ និង​ករណី​សង្ស័យ​ឆបោក​រឿង​រត់ការ​ប្រុង​ដក​លោក ង៉ោ ម៉េង​ជ្រួ​ន ចៅហ្វាយក្រុង​ប៉ោយប៉ែត។ ​បើតាម​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ពិតជា​មានការ​ឃាត់ខ្លួន​ស្ត្រី​ដែល​ឈ្មោះ ចែ​បារាំង នោះ​មែន …

Read More »

តៃ​កុង​​រត់​​បាត់​ ​ក្រោយ​ពី​​កៀរ​​រថយន្ត​​មួយ​គ្រឿង​​ទៀត​​ដាច់​​កញ្ចក់​

ភ្នំពេញ៖ យុវជន​​ជា​តៃកុង​រថយន្ត​ម្នាក់​បាន​រត់​បាត់​ស្រ​ម៉ោ​លភ្លាមៗក្រោយពី​បើក វ៉ា​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង ហើយ​កៀរ​រថយន្ត​នោះ​ដាច់​កញ្ចក់ គ្រា​ដែល​កំពុង​ឈប់​រង់ចាំ ភ្លើងស្តុប។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង៨ និង ៣០នាទី​យប់ ថ្ងៃ​ទី​២​៦​ មករា ឆ្នាំ២០១៥ ត្រង់ចំនុច​ភ្លើងស្តុប ផ្លូវ៥៩៨ កែង ​​ផ្លូវ​ហាណូយ ក្បែរ​ហ្គា​រាស​សាំង លី ហ៊ាង ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី១ …

Read More »

ឃា​ត់​ខ្លួន យុ​វ​ជ​ន​២​នាក់​ ពី​បទ​ ឆក់​​កា​បូប​​ជន​បរ​ទេ​ស​

ខេត្តខេត្ត​ព្រះសីហនុ៖ ​យុវជន​ម្នាក់ ក្នុងចំណោម២នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួនភ្លាមៗ ចំណែក​ម្នាក់ទៀត​ឃាត់ខ្លួន​បន្ទាប់​កាលពី​រសៀល​ថ្ងៃទី ២​៦ ម្សិលមិញ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​កា​បូម​ពី​ជនបរទេស២នាក់​ប្ដី​ប្រពន្ធ នៅ​ចំណុច​ក្បែ​កន្ទុយ​នាគ ស្ថិត​ក្នុងភូមិ៤ សង្កាត់​លេ​ខ​៤ ក្រុងព្រះសីហនុ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងនោះ​មានឈ្មោះ មុំ សៅ ភេទ ប្រុស អាយុ ១៨ឆ្នាំ …

Read More »

ទំនាស់​រឿង​​ប្រច័ណ្ឌ​ថា មាន​សា​ហាយ យក​កាំបិត​ខ្វែវ​​ កាប់​ប្រពន្ធ​​​រយះ​ក្បាល​ស្លាប់​

ខេត្តកណ្តាល៖ ស្ត្រី​ម្នាក់​ បាន​ត្រូវ​ប្តី​ចិត្ត​តិរច្ឆាន យក​កាំបិត​ខ្វែវ​ មក​កាប់​ចំ​មុខ​ពី​ក្បាល ​រហូតដល់​ចង្កា ដាច់​ឆ្អឹង​លលាដ៍ បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង ខណៈ​មានទំនាស់​ពាក្យសម្តី​គ្នា​ទៅវិញទៅមក ហើយ​ប្តី​ចោទ​ប្រពន្ធ​ថា មាន​សា​ហាយ​។ ​ហេតុការណ៍​នេះ បានកើតឡើង ​កាលពី​វេលា​ម៉ោងជាង ១០​ព្រឹក ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រោមផ្ទះ​ជនរងគ្រោះ ស្ថិត​ក្នុងភូមិ​ឃ្លាំងមឿង …

Read More »

ឃាតកបាញ់សម្លាប់ព្រះសង្ឃ កំពុងសូត្រធម៌ ក្នុងពិធីបុណ្យមួយ នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ លោក វិន ឡេងហួរ មេបញ្ជាការអាវុធហត្ថស្រុក សំរោងទង បានថ្លែងឲ្យដឹងថា នៅម៉ោងប្រមាណ ២០និង៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ មានករណីឃាតកបានបាញ់សម្លាប់ព្រះសង្ឃមួយអង្គចំព្រះកេស ដែលកំពុងសូត្រធម៌ទេសនា ស្ថិតក្នុងកម្មវិធីបុណ្យខួបមួយរបស់អ្នកភូមិ ស្ថិតនៅភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់កម្មវិធីឈ្មោះ …

Read More »

បុរសជន​ជាតិ​អាមេរិច​ម្នាក់ ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត មេកសឺដេសបុករ៉ឺម៉កម៉ូតូ​ពេញទំហឹង​របួសធ្ងន់​ស្រាល៤នាក់

ភ្នំពេញ៖ បុរសជន​ជាតិអាមេរិច​ម្នាក់ស្រវឹង​ស្រា​ជោកជាំ​បានបើក​រថយន្ត​មែសឺដែស​ស៊េរីទំនើប​មួយគ្រឿងទៅបុក​រ៉ឺម៉កម៉ូតូមួយ​គ្រឿង​ក្នុង​ទិសដៅបញ្រ្ចាស់​គ្នាពេញទំហឹង​បណ្តាលឱ្យ​មនុស្ស៤​នាក់រងរបួស​ធ្ងន់ស្រាល ចំណែករ៉ឺម៉កម៉ូតូខូ​ច​ខាត​ស្ទើរ​ទាំងស្រុង ។ ហេតុការណ៍​នេះកើត​ឡើងកាល​ពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៣ មករា ២០១៥ នៅ​ចំណុច​មុខព្រះអង្គដងកើ តាមបណ្តោយ​ផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។ ប្រភពព័ត៌មានពីកន្លែង​កើតហេតុបាន​ឱ្យដឹងថា នៅមុនពេលកើត​ហេតុគេឃើញ​រ៉ឺម៉កម៉ូតូ​មួយគ្រឿង​មានដឹក​ភ្ញៀវនារី​ខ្មែរម្នាក់ និងបុរសនារីជា​ជនបរទេស​២នាក់ទៀត ដោយបើក​បរធ្វើដំណើរ​តាមផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅ​ពីត្បូងទៅ​ជើង ខណៈមកដល់​ចំណុចមុខ​ព្រះអង្គដងកើ …

Read More »

បុរស​ម្នាក់ ស្រវឹង​ដេក​នៅ​ផ្លូវ​រថភ្លើង ត្រូវ​រថភ្លើង​កិន​ដាច់​ដៃជើង​

ព្រះសីហនុ: បុរស​ម្នាក់ ស្រវឹង​ដេកលក់ នៅលើ​ផ្លូវ​រថភ្លើង ក៏ត្រូវ​រថភ្លើង ចេញដំណើរ​ពី ក្រុង ព្រះសីហនុ ទៅ​ភ្នំពេញ កិន​ដាច់​ដៃស្តាំ ១​កំណាត់ និង​ជើង​ស្តាំ​១ កំណាត់​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១២:៣០ នាទី អធ្រាត្រ ឈានចូល​ថ្ងៃទី​២៤ …

Read More »

អាវុធហត្ថ​ឃាត់ខ្លួន មេ​ចែកចាយ​គ្រឿងញៀន​ម្នាក់ និង​ថ្នាំ​ជិត​៦០​កញ្ចប់

ត្បូងឃ្មុំ: កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​នគរបាល​ស្រុក និង​អាវុធហត្ថ​ស្រុក​តំបែរ កាលពី​វេលា​ម៉ោងជាង ១១ ព្រឹក ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥ បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ កំណត់​មុខសញ្ញា និង​សុំ​គោលការណ៍​ពី​លោក ហួត វុទ្ធី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​ចែក​ឆេរ​ទីតាំង …

Read More »

សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ និង​បក្ខពួក​ពីរ​នាក់​ទៀត​ ដកហូត​ថ្នាំ​ញៀន​មាន​ទម្ងន់​ជាង​១​គីឡូក្រាម​

ខេត្តស្ទឹងត្រែង​៖​មន្ត្រី​យោធា​ម្នាក់​ និង​បក្ខពួក​ពីរ​នាក់​ទៀត​ រួម​ជាមួយ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ ពណ៌​ស​ មាន​ទម្ងន់​ជាង​១​គីឡូក្រាម​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ការិយាល័យ​កណ្តាល​ប្រ​ ឆាំង​បទល្មើស​ខេត្ត​ បាន​បើក​ប្រតិបត្តិការ​ចុះ​ស្ទាក់​ចាប់​នៅ​តាម​ដងផ្លូវ​ និង​ឈាន​ទៅ​ឆែកឆេរ​លំ​ នៅ​ស្ថាន​មួយ​កន្លែង​ នៅ​ចំ​កណ្តាល​ក្រុង​ នាំ​ជនសង្ស័យ​ទាំង​៣​នាក់​ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ ដែល​គេ​និយាយ​ថា​ អាច​មាន​តម្លៃ​ដល់​ម៉ឺន​ដុល្លារ​នោះ​ មក​កាន់​ស្នងការ​ដ្នា​ន​នគរបាល​ខេត្ត​ ដើម្បី​សាកសួរ​ និង​បំពេញ​នូវ​កិច្ច​នីតិវិធី​ ។​ …

Read More »

សា​លា​ដំ​បូង​​ខេត្ត​កណ្ដា​ល​ ឃុំ​ខ្លួន​​យុ​វ​ជន​២​នាក់​ ពី​បទ​​ចែក​ចាយ​​គ្រឿង​​ញៀន​

ខេត្តកណ្តាល:សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាលាដំបូង​ខេត្តកណ្ដាល កាលពី​ថ្ងៃទី២២ មករា ម្សិលមិញ បានសម្រេច​ឃុំខ្លួន​យុវជន២នាក់ ជា​ប​ណ្ដោះ​អាសន្ន ពីបទ​ចែកចាយ គ្រឿង​ញឿ​ន ។ យោងតាម​សេចក្ដីរាយការណ៍​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង២នាក់​ដែលជា​បងប្អូន នឹង គ្នា​នោះ មានឈ្មោះ​ហង្ស សុ​វិ​ន ភេទ​ប្រុស អាយុ២១ឆ្នាំ ។​ ជនជាតិខ្មែរ មុខរបរ​លក់ដូរ …

Read More »

ស្ត្រី​ម្នាក់​ត្រូវ​គេ​ចាប់​បី​ពី​ផ្ទះ​ យក​ទៅ​រំលោភ​នៅ​ក្រោម​ដើម​ចន្ទី​ ពេល​ប្តី​រវល់​ទៅ​ធ្វើការ​

ខេត្តរតនគិរី​ ៖​ បុរស​ស្រេកឃ្លាន​តណ្ហា​ម្នាក់​ បាន​ឆ្លៀតឱកាស​ ចាប់រំលោភ​ស្ត្រី​ម្នាក់​ ខណៈ​ដែល​ប្តី​របស់​នាង​ ចេញពីផ្ទះ​ទៅ​ធ្វើ​ការងារ​ រហូត​បាន​សម្រេច​តាម​បំណង​ កាលពី​វេលា​ម៉ោង​ ១៨​និង​០០​ នាទី​យប់​ ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៥​នៅ​ត្រង់​ចំណុច​ ក្រោម​ដើម​ចន្ទី​ ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី​ ឃុំ​អូរ​ជុំ​ ស្រុក​អូរ​ជុំ​ ខេត្តរតនគិរី​។​ ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ …

Read More »

ទីតាំង​លួចលាក់​ស្តុក​ហ្គា​ស​ របស់​អ្នកមាន​លុយ​ បង្ក​ការ​ភ័យ​ខ្លាច​ ដល់​អ្នក​ជិតខាង​

ភ្នំពេញ​ ៖​ ទីតាំង​លួចលាក់​ស្តុក​ និង​ចែកចាយ​ហ្គា​ស​ ដោយ​ល្មើសច្បាប់​ មួយ​កន្លែង​ស្ថិត​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​បេតុង​ ក្រុម​១៧​ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ បាន​ផ្ទុះ​ធុង​ហ្គា​ស​ នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​នោះ​ភ័យ​ស្លន់ស្លោ​ កាលពី​វេលា​ម៉ោង​ ១០​និង​១០​ នាទី​ ព្រឹក​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​។​ …

Read More »

សព​ឯក​​ឧត្តម​ សូរ​ ឃុន ​នឹង​ត្រូវ​បូជា​នៅមុខ​វត្ត​បុទុមវត្តី

​សព​​ឯក​​ឧត្តម​ សូរ​ ឃុន អតីត​រដ្ឋមន្ត្រី​ ក្រសួង​ប្រៃសនីយ៍ និង​ជា​អ្នក​តំណាង​រាស្រ្ត​ខេត្ត​​តាកែវ​​ នឹង​ត្រូវ​បូជា​នៅ​វត្ត​បុទុមវត្តី។ នេះ​បើ​​តាម​​សេចក្តី​​ជូន​ដំណឹង​មរណភាព អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​​មុន​នេះ។ ​​នៅ​ព្រឹក​​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៥ ​វេលា​ម៉ោង​ ៧:០៧ នាទី​​​សព​នឹង​ត្រូវ​​រំកិល​​ចេញ​ពី​គេហដ្ឋាន​ ដង្ហែ​ឆ្ពោះ​ទៅ​​ឈាបនដ្ឋាន​​នៅ​មុខ​វត្ត​បុទុម​វត្តី​​រាជធានី​ភ្នំពេញ​។ ឯក​​ឧត្តម​ បាន​មរណភាព​កាល​ពី​វេលា​ម៉ោង​ ១១: ១១ …

Read More »

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២១ មករា ស្លាប់​មនុស្ស​៤​នាក់ និង​របួសធ្ងន់​ស្រាល​១៦​នាក់​

ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តា​ប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៥ ម្សិលមិញ ដោយ​គិត​ត្រឹម​ម៉ោង​១១​ថ្ងៃត្រង់ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤​នាក់ របួសធ្ងន់ ១២​នាក់ និង​របួសស្រាល​៤​នាក់។​ ​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប …

Read More »

គ្រូពេទ្យ​ចិន​ វះកាត់​គីស​ក្នុង​ស្បូន​ ខុស​បច្ចេកទេស​ស្លាប់​ស្ត្រី​ម្នាក់​ ហើយ​ដាក់​មេ​ប្រូច​

​ខេត្តពោធិ៍សាត់​ ៖​ គ្រូពេទ្យ​ឯកជន​ ដែល​មាន​ស្លាក​យីហោ​ គ្លីនិក​ចិន​ ដែល​មាន​ទីតាំង​នៅផ្ទះ​ ល្វែង​បូ​រី​តេ​អូ​ ស្ថិត​ក្នុងភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ បាន​ធ្វើការ​វះកាត់​ស្ត្រី​ម្នាក់​ មាន​ជំងឺ​គីស​ក្នុង​ស្បូន​ បណ្ដាល​ឲ្យ​ស្លាប់​ នៅ​ក្នុង​គ្លីនិក​ កាលពី​ពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ ហើយដោយ​ឃើញ​ សភាព​មិន​ស្រួល​ គ្រូពេទ្យ​បាន​រត់គេច​ខ្លួន​បាត់​ …

Read More »

សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ឆក់​ត្រី​ក្នុង​អាង​ត្រពាំងថ្ម​៧​នាក់

​ខេត្តបន្ទាយមានជ័យ ៖ អ្នកនេសាទ​ល្មើសច្បាប់​ចំនួន​៧​នាក់ ដែល​បាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ឆក់​ត្រី​ក្នុង​អាងទឹក​ត្រពាំងថ្ម ជា​អាងទឹក​សម័យ​ខ្មែរក្រហម​ស្ថិតនៅ​ក្នុងស្រុក​ភ្នុំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបាន​អធិការ​ស្រុក​នេះ​ដឹកនាំ​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​បង្ក្រាប​បានកា​លពី​រសៀល ថ្ងៃទី​២០ ខែមករា ម្សិលមិញ​នេះ។​ ​បើតាម​លោក យ៉​ត់ សុផល អធិការនគរបាល​ស្រុក​ភ្នុំស្រុក​បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​ផែនការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​ខេត្ត​ក្នុងការ​បង្ក្រាប​បទល្មើស​នានា ជាពិសេស​ការនេសាទ​ខុសច្បាប់​ដោយ​ប្រើ​ឧបករណ៍​ឆក់ លោក​បាន​ចាត់​កំលាំង​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​រហូតដល់​ថ្ងៃទី​២០ …

Read More »