ព័ត៌មានសន្តិសុខ

ក្មេងទំនើងពីរក្រុមផឹកស្រាក្លែមសាច់ឆ្កែឌឺដងសម្តីរហូតដេញកាប់គ្នាតែត្រូវសមត្ថកិច្ចខណ្ឌដង្កោក្របួចញាត់ទ្រុង

ភ្នំពេញ៖ ក្រុមក្មេងទំនើងពីរក្រុមផឹកស៊ីឌឺដងសម្ដីដាក់គ្នា រួចជិះម៉ូតូទៅផ្ទះយកបុ័ងតោ និងផ្គាក់ពីផ្ទះបំរ៉ុងនឹងកាប់គ្នាតែសំណាងល្អមានការអន្ដរាគមន៍ពីសមត្ថកិច្ចខណ្ឌដង្កោទាន់ពេលវេលា។ ហេតុការណ៍ហឹង្សានេះកើតឡើងកាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី២១ សីហា ឆ្នាំ២០១៥ នៅភូមិក្រាំងស្វាយ សង្កាត់ជើងឯក ខណ្ឌដង្កោ។ បើតាមប្រភពព័ត៌មានពីម្ចាស់ហាងលក់សាច់ពិសេសយីហោ រតនា បានអោយដឹងថាមុនពេលកើតហេតុមានក្រុមក្មេងចំនួនពីរក្រុមបានចូលមកផឹកស៊ីក្នុងហាងរបស់គាត់ ស្រាប់តែផឹកទើបតែបានចំនួនស្រាថ្នាំមួយដប និងស្រាបៀរម្នាក់ចំនួន ៣កំប៉ុង ហើយស៊ីសាច់ឆ្កែអស់ ០៥ចាន ស្រាប់តែមានការ …

Read More »

សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនជនជាតិបរទេសជាច្រើននាក់ នៅក្នុងបរិវេណទីស្នាក់ការកណ្តាលធនាគារ អេសុីលីដា

ភ្នំពេញ ៖ ប្រតិបត្តិការរុករកជនជាតិបរទេសបានធ្វើឡើងរយះពេលជាច្រើនមោ៉ង នៅក្នុងបរិវេណធនាគារអេសុីលីដា ដែលជាទីស្នាក់ការកណ្តាលក្រុងភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាសង្ស័យថា ស្នាក់នៅធ្វើការមិនមានឯកសារស្នាមត្រឹមត្រូវពោលគឺខុសច្បាប់ ។ បើតាមមន្រ្តីនគរបាលរបស់នាយកដ្ឋាន អន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ បានថ្លែងថា ការចាប់ខ្លួននិងការរុករកជនជាតិបរទេសនៅព្រឹកថ្ងៃទី២១សីហា២០១៥ ក្នុងបរិវេណទីស្នាក់ការកណ្តាល របស់ធនាគារអេសុីលីដា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនេះ សមត្ថកិច្ចរកឃើញថា ជនបរទេសទាំងនេះ …

Read More »

ពលរដ្ឋមួយចំនួននៅខណ្ឌសែនសុខត្អូញត្អែរអំពីក្លិនស្អុយចេញពីបឹងកប់ស្រូវ

ភ្នំពេញ ៖ពលរដ្ឋមួយចំនួនរស់នៅក្នុងខណ្ឌសែនសុខ ត្អូញត្អែរថា ក្លិនស្អុយចេញពីបឹងកប់ស្រូវ កំពុងធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ ពួកគេបញ្ជាក់ថា បញ្ហាក្លិនស្អុយភាយចេញពីបឹងនេះ កើតឡើងបន្ទាប់ពីបឹងនេះក្លាយជាអាងស្តុកទឹកបញ្ចៀសការជន់លិចរាជធានីភ្នំពេញ។ ដើម្បីបញ្ចៀសបញ្ហាទឹកលិចនេះ មន្ទីរសាធារណៈការបានបូមទឹកចេញពីទីក្រុងទៅទម្លាក់នៅបឹងកប់ស្រូវ។ អាជ្ញាធរ និងប្រជាពលរដ្ឋ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ អំពាវនាវឲ្យក្រសួងបរិស្ថាន ជួយសម្រួលយ៉ាងណាដើម្បីកាត់បន្ថយក្លិនស្អុយក្នុងបឹងកប់ស្រូវ។ ការអំពាវនាវនេះ បានធ្វើឡើងក្រោយពីសកម្មភាពបូមទឹកចេញពីភ្នំពេញ តាមស្ថានីយបូមទឹកកប់ស្រូវ ទម្លាក់ទៅបឹងនេះច្រើនថ្ងៃជាប់គ្នា …

Read More »

ប៉ូលីសបំបែកសំណុំរឿងឃាតកម្មសម្លាប់ប្លន់យកម៉ូតូឃាត់ខ្លួន២នាក់ឪពុកនិងកូន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ ២នាក់ ត្រូវជាឪពុកនិងកូន ត្រូវសមត្ថកិច្ចនគរបាល ខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន បន្ទាប់ពីប្លន់សម្លាប់ យកម៉ូតូជនរងគ្រោះ ហើយគេចខ្លួនបានតែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ករណីបង្ក្រាប មុខសញ្ញាប្លន់សម្លាប់ជនរងគ្រោះ យកម៉ូតូនេះ បានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បុរសម្នាក់ត្រូវបាន ជនមិនស្គាល់មុខ សម្លាប់យកមកប្លុងចោល …

Read More »

បង្ក្រាបសំបុកគ្រឿងញៀននៅត្រពាំងឈូកចាប់៨៩នាក់

ភ្នំពេញ៖ មនុស្សចំនួន៨៣នាក់ ត្រូវសមត្ថកិច្ច នៃការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោក ប៊ន សំអាត សហការណ៍ជាមួយសមត្ថកិច្ចខណ្ឌសែនសុខ ព្រមទាំងមានការចូលរួមពីលោកព្រះរាជអាជ្ញា កែវ សុជាតិ ចាប់ខ្លួនកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់នេះ នៅចំណុចត្រពាំងឈូក ខាងមុខពេទ្យលោកសង្ឃ។ ប្រតិបត្តិការបង្រ្កាបទីតាំងប្រើប្រាស់ និងចែកចាយគ្រឿងដោះស្លែងនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួនដូចជាដាវសាម៉ូរ៉ៃចំនួន៣ដើម ព្រមទាំងវត្ថុសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។ បច្ចុប្បន្នពួកគេទាំង៨៣នាក់ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅធ្វើការសាកសួរ និងកំណត់ហេតុ …

Read More »

មេធាវីការពារក្ដីលោក ហុង សុខហួរ ប្ដឹងទាស់នឹងការសម្រេចរបស់តុលាការ

ភ្នំពេញ ៖ក្រុមមេធាវីការពារក្ដីរបស់សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ បានដាក់ពាក្យប្ដឹងជំទាស់ទៅនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ និងសុំឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ លោកមេធាវី សំ សុគង់ បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ សីហា ថា ក្រុមមេធាវីរបស់លោកបានដាក់ប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍រួចហើយកាលពីដើមសប្ដាហ៍នេះ ដើម្បីប្ដឹងទាស់នឹងការសម្រេចរបស់តុលាការកាលពីថ្ងៃទី១៥ សីហា ហើយស្នើឲ្យសាលាឧទ្ធរណ៍ សើរើឡើងវិញដើម្បីឲ្យលោក …

Read More »

លោកទូច យុទ្ធា ប៉ូលីសសេដ្ឋកិច្ចក្រសួងដាក់កុងត្រូលជជុះអោយកូនចៅជំរិតទារលុយពីអ្នករកស៊ីតាមអំបពើចិត្ត

ខេត្តបាត់ដំបង ៖ទូច យុទ្ធា ប៉ូលីសសេដ្ឋកិច្ចក្រសួងដាក់កុងត្រូលជជុះតាមដងផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ៥៧ អា និងផ្លូវជាតិលេខ ៥៧ បេ អោយកូនចៅជំរិតទារប្រាក់ពីអ្នករកស៊ីគ្រប់ប្រភេទ ។តាមប្រភពពីអ្នកបើកគោយន្តដឹកធ្យូងបានអោយដឹង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ថា គាត់ដឹកធ្យូងលក់បានចំនេញតិញតួចណាស់ ទំរាំលក់បានមួយការ៉ុង ប្រើសាំងអស់ច្រើន …

Read More »

ប៉ូលិសអន្តោប្រវេសន៍និងប៉ូលិសក្រុងប៉ោយប៉ែតឈ្លោះគ្នាបែកផ្សែង

ប៉ោយប៉ែត ៖មានប្រជាពលរដ្ឋប្រមាណជិតមួយរយនាក់ បាននាំគ្នាចោមរោមមើលករណីជម្លោះមួយរវាងសមត្ថកិច្ចដូចគ្នាដែលដណ្តើមស្នាដៃ។ ជម្លោះនោះបានកើតឡើង កាលពីរសៀលថ្ងៃទី ១៩ ខែ សីហា ខណៈមានការបង្ក្រាប និងចាប់ខ្លួនចោរឆក់ទូរស័ព្ទដៃពីស្ត្រីជនជាតិថៃម្នាក់មិនបានសម្រេច។ ប្រជាពលរដ្ឋជាអ្នកឃើញហេតុការណ៍បាននិយាយថា ពួកគាត់បានសាទរចំពោះចំណាត់ការបានទាន់ពេលវេលារបស់កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែលបានចាប់ខ្លួនចោរឆក់ទូរស័ព្ទដៃពីជនបរទេសហើយប្រគល់ឲ្យទៅម្ចាស់ដើមវិញ។ ការបង្ក្រាបទាន់ពេលវេលានេះវាពិតជាស្តែងចេញនូវចំណុចខ្លាំងរបស់ប៉ូលិសកម្ពុជាឲ្យជនបរទេសឃើញ ហើយធ្វើឲ្យគេជឿជាក់ពីសន្តិសុខ និងសណ្តាប់ធ្នាប់នៃប្រទេសកម្ពុជាពិសេសគឺមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែម្តង ស្រាប់តែមានមន្ត្រីនគរបាលម្នាក់ទៀតនោះដែលពាក់សក្តិបួនលើស្មាបានមកស្តីបន្ទោសជេរប្រមាថឈ្លោះប្រកែក ថារំលោភដែនរដ្ឋបាលរបស់ខ្លួនទៅវិញ។ ក្នុងក្រុមជម្លោះនោះប្រជាពលរដ្ឋបាននិយាយថាបច្ចុប្បន្នករណីចោរឆក់ជនបរទេសកើតមានច្រើននៅតំបន់មាត់ច្រកទ្វារនេះហើយកម្រចាប់បានណាស់។ ការដែលចាប់មិនសូវបាននេះទំនងមកពីមានការបើកដៃឲ្យចោរពីសំណាក់នគរបាលអន្តោប្រវេសន៍ និងនគរបាលទេសចរណ៍។ …

Read More »

ពលរដ្ឋរស់នៅជនបទនាខេត្តតាកែវនិងខេត្តកំពង់ស្ពឺខ្វះទឹកស្អាតប្រើប្រាស់

អាកាសធាតុរាំងស្ងួតអូសបន្លាយយូរខែ បាននាំឲ្យប៉ះពាល់ដល់ការរស់នៅ និងការធ្វើកសិកម្មរបស់កសិករច្រើនឃុំនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ បញ្ហារាំងស្ងួតនេះ ធ្វើឲ្យប្រជាកសិករទាំងពីរខេត្តនេះ ព្រួយបារម្ភពីការខ្វះស្បៀងនៅពេលខាងមុខ។ អ្នករស់នៅក្នុងឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ត្អូញត្អែរថា ពីមួយឆ្នាំទៅមួយឆ្នាំ តំបន់របស់ពួកគាត់រស់នៅកាន់តែខ្វះទឹកសម្រាប់ប្រើប្រាស់ និងទឹកធ្វើស្រែ។ លោកស្រី នាង ចាន់ថា រស់នៅភូមិត្បែងទទឹង …

Read More »

កម្មករ​​ដាំ​ដំ​ឡូង​មី​ ជន​ជាតិ​​ភូមា​​ម្នាក់​ ស្លាប់​ ក្រោយ​​​ប្រពន្ធ​​កោស​ខ្យល់​

ខេត្តប៉ៃលិន ៖ បុរសដើមកំណើតជនជាតិភូមាម្នាក់ បានស្លាប់បន្ទាប់ពីប្រពន្ធកោសខ្យល់ឲ្យ គ្រាដែលប្រុងទៅដកដំឡូងមីឲ្យគេ ហើយរកកល់វិលមុខ ធីងធោងក្នុងខ្លួននោះ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២០ សីហា ម្សិលមិញ នៅចំណុចចំការដំឡូងមីមួយ កន្លែងស្ថិត នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ …

Read More »

សមត្ថកិច្ចបង្ក្រាបកូនគ្រែងឈាមទម្ងន់ប្រមាណជាង ១ តោននៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖កូនគ្រែងឈាមទម្ងន់ប្រមាណជាង ១ តោន ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីយប់មិញ នៅតាមបណ្ដោយផ្លូវលេខ ៤ នាព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៥ នេះ ត្រូវបាននគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋនៃស្នងការដ្ឋានខេត្តព្រះសីហនុ ប្រគល់ឲ្យខណ្ឌរដ្ឋបាលកំពង់សោមយកទៅពន្លែងនៅក្នុងសមុទ្រវិញ។ តាមប្រភពបានឲ្យដឹងថា កូនគ្រែងឈាមខាងលើជារបស់ឈ្មោះ ចែ នី …

Read More »

អង្គភាពប្រឆាំងអំពើពុករលួយប្រកាសថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានអ្នកសង្កេតការណ៍ជាង៥០០០នាក់

ភ្នំពេញ ៖ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៥នេះ រដ្ឋត្រូវចំណាយថវិកាចំនួន១៥ម៉ឺនដុល្លារ សម្រាប់អ្នកស្ម័គ្រចិត្តសង្កេតការណ៍ ដែលមានចំនួនជាង៥០០០នាក់។ ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងទូទាំងប្រទេស កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា អ្នកស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងក្នុង ឆ្នាំនេះមានចំនួន៥៦២៥នាក់ ដែលចំនួននេះមានការកើនឡើងទ្វេដង …

Read More »

បន្ទាប់ពីផ្ទុះគ្រាប់បែកនៅប្រទេសថៃ ភ្ញៀវទេសចរណ៍ថយចុះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖បន្ទាប់ពីមានការផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ជាច្រើននាក់នៅប្រទេសថៃបានធ្វើអោយភ្ញៀវ ទេសចរណ៍ដែលចូលមកទស្សនាកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉េត មានការថយចុះ នេះបើតាមការអោយដឹងពីលោក ជង់ ឡឹម ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២០សីហានេះ។ លោកបានលើកឡើងថាបន្ទាប់ពីមានការផ្ទុះគ្រាប់បែកនៅប្រទេសថៃ ភ្ញៀទេសចរណ៍ដែលតែងតែចូលមកទស្សនានៅកម្ពុជាមានការថយចុះពី១០ ទៅ១៥ % ដោយថ្ងៃទី១៧ ថយចុះ៥,៦៦% ថ្ងៃទី១៨ ថយចុះ១៣,៥០% ថ្ងៃទី១៩ …

Read More »

រថយន្តសាំយ៉ុងដឹកកូនត្រី ដេញបុករថយន្តនគរបាលសេដ្ឋកិច្ច ក្រឡាប់ធ្លាក់ពីថ្នល់ជាតិ

ខេត្តពោធិ៍សាត់៖ រថយន្តម៉ាកសាំយ៉ុងដឹកកូនត្រីឆ្តោរមួយគ្រឿង បានបើករត់គេចពីការដេញតាមប្រមាញ់របស់រថយន្តនគរបាលសេដ្ឋកិច្ច ក្រសួងប្រចាំខេត្តពោធិ៍សាត់ មួយគ្រឿងទៀត បណ្តាលឲ្យបានធ្លាក់ពីថ្នល់ជាតិ ចុះផឹកទឹកស្រែ តែមិនបណ្តាលឲ្យមានអ្នកស្លាប់នោះទេ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ៈ៣០នាទី រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅលើស្ពានថ្មមួយកន្លែង លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិព្រៃ ឪម៉ាល់ …

Read More »

ពលរដ្ឋ២ស្រុកលើកគ្នាបន្តតវ៉ាឲ្យតុលាការដោះលែងយុវជនបរិស្ថាន៣នាក់

ខេត្តកោះកុង ៖ប្រជាពលរដ្ឋច្រើននាក់មកពីស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង បានបន្តប្រមូលផ្ដុំគ្នានៅពីមុខតុលាការខេត្តនេះ ទាមទារឲ្យដោះលែងសកម្មជនអង្គការចលនាមាតាធម្មជាតិ ៣នាក់ ចេញពីពន្ធនាគារ។ មន្ត្រីសង្គមស៊ីវិលខេត្តនេះ បានចាត់ទុកការចាប់ខ្លួន និងឃុំខ្លួនសកម្មជនការពារធនធានធម្មជាតិទាំង ៣នាក់ របស់តុលាការខេត្តនេះទៅតាមពាក្យបណ្ដឹងរបស់អាជ្ញាធរ និងក្រុមហ៊ុនបូមខ្សាច់ ថាជាការបំបាក់ស្មារតីសកម្មជនការពារធនធានធម្មជាតិដទៃទៀត ឲ្យបញ្ឈប់សកម្មភាពតវ៉ា។ គិតមកដល់ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា គឺជាថ្ងៃទី២ …

Read More »

ប្តីគ្រោះថ្នាក់ប្រពន្ធទៅមើលរន្ធត់ពេក ខ្យល់គសន្លប់ស្តូកស្តឹងដែរ

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាសន្លប់ស្តូកស្តឹងទាំង២នាក់ បន្ទាប់មកស្រ្តីជាប្រពន្ធរបស់បុរសម្នាក់បានមកមើលពេលមកដល់ឃើញរន្ធត់ពេកបានខ្យល់គដួលសន្លប់ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ខែសីហា នៅចំនុចផ្លូវបេតុងភូមិចំការឪឡឹកសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូហុងដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅ ពាកស្លាក់លេខភ្នំពេញ1BF8459 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើបានបើកវ៉ារថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើឲ្យប៉ះកញ្ចក់រថយន្តរេចង្កូតទៅបុកម៉ូតូហុងដាឌ្រីម ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ ស្លាកលេខពោធិសាត់ 1A4087បើកបរដោយឈ្មោះប៊ូ សូងភេទប្រុស អាយុ៣៥ឆ្នាំមុខរបរោងចក្រររងរបួសធ្ងន់ក្នុងទិសដៅច្រាសទិសគ្នាពីលិច ទៅកើត …

Read More »

ផែនទីយកពីអង្គការសហប្រជាជាតិនិងផែនទីដែលរាជរដ្ឋាភិបាលប្រើសព្វថ្ងៃគឺដូចគ្នា

ភ្នំពេញ ៖ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង អះអាងថា ផែនទីដែលអង្គការសហប្រជាជាតិបានប្រគល់មកឲ្យកម្ពុជាខ្ចីគឺដូចគ្នាទៅនឹងផែនទីដែលរដ្ឋាភិបាលប្រើប្រាស់សម្រាប់ការងារបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អង្គការសហប្រជាជាតិបានប្រគល់ផែនទីចំនួន១៨ផ្ទាំងដែលខ្លួនបានរកឃើញ មកឲ្យរដ្ឋាភិបាលកម្ពុជាខ្ចីនិងធ្វើការផ្ទៀងផ្ទាត់ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីមន្ត្រីតំណាងគណបក្សនយោបាយ និងតំណាងរដ្ឋសភា ព្រមទាំងស្ថាប័នធំៗមួយចំនួនទៀត។ រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មការមួយក្នុងការទទួល ប្រគល់និងការពិនិត្យផ្ទៀងផ្ទាត់ផែនទី លោក ហោ ណាំហុង …

Read More »

អភិបាលក្រុងភ្នំពេញអះអាងថានឹងមិនរុះរើឬជួសជុលផ្សារដើមគរហូតដល់ឆ្នាំ២០២១

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងជាសាធារណៈថា ផ្សារដើមគ នឹងដំណើរការធម្មតា ដោយគ្មានការជួសជុល ឬរុះរើណាមួយឡើយរហូតដល់ចប់អាណត្តិជួលនៅឆ្នាំ២០២១។ លោក ប៉ា សុជាតិវង្ស បានលើកឡើងដូចនេះ នៅឯចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី១៩ សីហា ក្នុងពិធីបើកការដ្ឋានអ៊ុតកៅស៊ូបេទីមីណឺផ្លូវ២៧១។ ការប្រកាសរបស់ លោក ប៉ា …

Read More »

រដ្ឋមន្ត្រីព្រមានមន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុឲ្យអនុវត្តការពារដីអនុក្រឹត្យតំបន់ក្បាលឆាយ

ខេត្តព្រះសីហនុ ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្រមានធ្ងន់ៗទៅមន្ត្រីក្រោមឱវាទខេត្តព្រះសីហនុ ដែលធ្វេសប្រហែសបណ្តោយឲ្យមានសកម្មភាពទន្ទ្រានកាន់កាប់ដីអនុក្រឹត្យលេខ៧៦ រក្សាប្រភពទឹកស្អាត អាចធ្វើសកម្មភាពពុះច្រៀកជាឡូលក់ដូរបន្ត និងកាប់ទន្ទ្រានហ៊ុមព័ទ្ធរបងធ្វើកម្មសិទ្ធិអនាធិបតេយ្យ។ សារព្រមាននេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិលមួយចំនួននាខេត្តទេសចរណ៍មួយនេះ ប៉ុន្តែស្នើឲ្យលោករដ្ឋមន្ត្រី វែករកមុខអ្នកនៅពីក្រោយបទល្មើសទាំងនេះយកទៅផ្ដន្ទាទោស ព្រោះបទល្មើសនេះមានការឃុបឃិតជាប្រព័ន្ធ និងមានមន្ត្រីខ្លះ កំពុងមានតួនាទីនៅថ្នាក់ខេត្តព្រះសីហនុ ក៏មានជាប់ពាក់ព័ន្ធសកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះដែរ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកបណ្ឌិត អ៊ុក …

Read More »

ថៃផ្តល់រង្វាន់១លានបាត ដល់ជនណា ផ្ដល់ព័ត៌មានពាក់ព័ន្ធជនសង្ស័យ ដែលបំផ្ទុះគ្រាប់បែក

សមត្ថកិច្ចប៉ូលិសថៃ បានប្រកាសផ្ដល់ប្រាក់រង្វាន់ ១លានបាត ដល់ជនទាំងឡាយណា ដែលបានផ្ដល់ដំណឹងពាក់ព័ន្ធនឹងជនសង្ស័យ ដែលដាក់គ្រាប់បែកបំផ្ទុះ អត្តឃាតសម្លាប់មនុស្សជាង២០នាក់ និង១២៥នាក់រងរបួស កាលពីវេលាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ នៅពេលនេះ សមត្ថកិច្ចប៉ូលិសថៃកំពុងតែតាមចាប់ខ្លួនបុរសម្នាក់ បូព៌ាពាក់អាវពណ៌លឿង ដែលកាមរ៉ាសុវត្ថិភាពចាប់រូបបាន។ បុរសសង្ស័យខាងលើពាក់សាកាដូនៅពីក្រោយខ្នង មុនពេលមានការផ្ទុះកើតឡើងសម្លាប់មនុស្សរួចមក បុរសនោះដើរដោយខ្លួនទទេគ្មានសាកាដូនោះឡើយ៕

Read More »