ព័ត៌មានសន្តិសុខ

ជម្លោះពេលផឹកស៊ីវាយមិត្តភក្កិខ្លួនឯងអោយរងបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួនបានពីបទហឹង្សា ដោយចេតនាមានស្ថានទំងន់ទោសដោយជនសង្ស័យ បានវាយទៅលើមិត្តភក្កិរបស់ខ្លួននិងដំបង៤ជ្រុងចំមុខជនរងគ្រោះបណ្តាលអោយរងបួសធ្ងន់ ។ ការឃាត់ខ្លួននោះជនសង្ស័យបានធ្វើឡើងកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៨ស្ថិតនៅចំនុចភូមិស្លាយឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែង។ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលលោកវរៈសេនីយឯក ហោ វុទ្ធី បានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនោះឈ្មោះ រតនា កែវភេទប្រុស អាយុ ២៥ឆ្នាំមុខរបរកម្មករនៅតំបន់វ៉ារីអគ្គិសនីសេសានក្រោម២ រស់នៅភូមិស្លាយឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែង។លោកថាយោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់ថាកាលពីវេលាម៉ោង២៤និង៤៨នាទីពួកគេបានផឹកស៊ីជាមួយគ្នាហើយជនសង្ស័យបានសុំជនរងគ្រោះទៅផ្ទះមុន នៅគ្រានោះជនរងគ្រោះបាននិយាយថាបើហែងទៅផ្ទះមុនអញនិងដុតម៉ូតូហែងចោលហើយដោយជនសង្ស័យខឹងនិងជនរងគ្រោះខ្លាំងពេកខណៈស្រវឹងស្រាផងនោះទើបជនសង្ស័យខាងលើបានយកដំបងឈើ៤ជ្រុងវាយទៅលើជនរងគ្រោះបណ្តាលឲរងរបួសធ្ងន់តែម្តង។ លោក ហៅវុទ្ធីបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ …

Read More »

ចាប់ខ្លួនឪពុកចិត្តតិរច្ឆានរំលោភកូនស្រីបង្កើតខ្លួនឯងនៅខេត្តខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ ក្មេងស្រីវ័យ១២ឆ្នាំម្នាក់ត្រូវបានឪពុកបង្កើតខ្លួនឯងចាប់រំរលោភបានសម្រេចរហូតដល់ទៅ២ដងកាលពីខែមិថុនាឆ្នាំ២០១៧កន្លងទៅហើយទើបនិងដាក់ពាក្យបណ្តឹងត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឃាត់ខ្លួនបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៨បន្ទាប់ពីសមត្ថកិច្ចបានកោះហៅបុរសជាឪពុកល្មោភកាមមកធ្វើការសួរនាំពីការចោទប្រកាន់ករណីរំលោភកូនស្រីបង្កើតខ្លួនឯងនាពេលកន្លងមក។ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់លោក ដួង ស៊ីវុត្ថាបានអោយដឹងថាជនសង្ស័យឈ្មោះ គង់ ភារម្យ អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លោកថាបន្ទាប់ពីក្មេងស្រីរងគ្រោះ ត្រូវបានឪពុកបង្កើតរំលោភបានសម្រេចចំនួន២ដងរួចមកហើយនោះ ក្មេងស្រីរងគ្រោះក៏បានប្រាប់ម្តាយនាងផងដែរប៉ុន្តែម្តាយរបស់នាងមិនហ៊ានប្តឹងសមត្ថកិច្ចទេ ព្រោះខ្លាចប្តីរបស់ខ្លួនវាយធ្វើបាប។លោកបន្តទៀតថាលុះដល់ថ្ងៃឃាត់ខ្លួនជនសង្ស័យ ខាងលើគឺដោយសារតែក្មេងស្រីរងគ្រោះ បានទៅលេងផ្ទះអ៊ំបង្កើតរបស់នាង …

Read More »

មន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់លួងលោមក្មេងស្រី២នាក់យកទៅរំលោភបានសម្រេច

ខេត្តរតនគិរី​៖​ មន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់​ បានលួងលោម ក្មេងស្រីរងគ្រោះចំនួន២នាក់​ យកទៅផ្ទះសំណាក់ រំលោភបាន​សម្រេចជាមួយពាក្យសន្យាទិញខ្សែ.ក និងទូរស័ព្ទដៃឲ្យម្នាក់មួយគ្រឿង​ ប៉ុន្តែពេលបានសម្រេចដូចបំណងហើយនោះទូរស័ព្ទដែលទិញឱ្យបានដកយកមកវិញបាត់​។ ករណីមន្ត្រីនគរបាលលួងលោមក​អនីតិជនយកទៅរំលោភសេពសន្ថវ:បាន​សម្រេចដល់ទីជម្រៅ​ កើតឡើងតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧​កន្លងទៅ នៅក្នុងផ្ទះសំណាក់នោះ។ ក្មេងស្រីរងគ្រោះម ទី១-ឈ្មោះ ព​.ច.ន​ អាយុ១៣ឆ្នាំ ជនជាតិច្រាយ និងទី២-ឈ្មោះ ស.ល …

Read More »

លោកថោង ខុន ផ្តល់អនុស្សាសន៍គន្លឹះ៨ចំណុច ដល់ថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅសល់ ជូនប្រពលរដ្ឋ

កំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ធ្វើយ៉ាងណាសម្រេចលទ្ធផលឲ្យមានប្រសិទ្ធភាព ។ ការជំរុញណែនាំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃអង្គារ ៩កើត ខែបុស្ស ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ …

Read More »

អភិបាលខេត្តព្រះវិហារជម្រុញមន្ទីរសាធារណការនិងដឹកជញ្ជូនឲ្យខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរជាងនេះថែមទៀត

ខេត្តព្រះវិហារ៖ ការជម្រុញរបស់លោកអភិបាលខេត្ត អ៊ុន ចាន់ដា ខាងលើនោះ គឺបានធ្វើឡើងកាលពីថ្ងៃទី២៥ធ្នូម្សិលមិញ ក្នុងពិធីសូត្រមន្តអភិសេកឆ្លងសមិទ្ធិផលនានា ពិសេស ឆ្លងបុស្បុករូបសំណាកព្រះនារាយណ៍ នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោមកិច្ចស្វាគមន៍ ពីលោក សំ លាងទ្រី មន្ត្រីក្រោមឧិវាទ និងមន្ទីរពាក់ព័ន្ធ១០០នាក់ ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត …

Read More »

កម្លាំងការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃបានដាក់ពង្រាយ ប្រមាណជាង២០០០នាក់

ខេត្តកែប៖ លោក ទូច ណារ៉ុថ អគ្គស្នងការរងនិងជាអនុធានគណៈកម្មការទទួលបន្ទុកផ្នែកសន្និតសុខបានថ្លែងប្រាប់ឲ្យដឹងថា នៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកែបរយៈពេល៣ថ្ងៃ កងកម្លាំងការពារសណ្តាប់ធ្នប់ បានដាក់ពង្រាយកម្លាំងការពារសន្តិសុខជូនប្រជាពលរដ្ឋ ដែលមកកមក្សាន្តរយៈពេល៣ថ្ងៃនេះ ប្រមាណជាង២០០០នាក់បានត្រៀមលក្ខណៈរួចរាល់អស់ហើយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍៧កើត ខែបុសុ្សឆ្នាំរការ នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ។ នេះបើតាមការបញ្ជាក់របស់លោក ទូច …

Read More »

ស្លាប់ម្នាក់និងរងរបួសធ្ងន់ពីរនាក់ក្រោយពេលរថយន្តមួយគ្រឿងបានបើកបុកជាមួយម៉ូតូកង់បីនៅខេត្តស្ទឹងត្រែង 

ខេត្តស្ទឹងត្រែង៖ បុរសអ្នកបើកម៉ូតូកង់៣ម្នាក់ បានស្លាប់ភ្លាមៗ និងនារីជាអ្នករួមដំណើរពីរនាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់រថយន្ត១គ្រឿង បានបើកមកបុកពេលកំពុងធ្វើដំណើរ នៅលើកំណាត់ផ្លូវ១ខ្សែ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចូលទៅទំនប់វារីអគ្គិសនីសេសាន្តក្រោម២ កាលពីម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២២ធ្នូ២០១៧នេះ នៅចំណុចគីឡូម៉ែត្រលេខ១០ ស្ថិតនៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ប្រធានស្នាក់ការស្តីទី៧៤៤ …

Read More »

ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងស្តីអំពីម្សៅទឹកដោះគោក្រុមហ៊ុន Groupe Lactalis

ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងស្តីអំពីម្សៅទឹកដោះគោក្រុមហ៊ុន Groupe Lactalis

Read More »

មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារចុះសួរសុខទុក្ខកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃគ្រាកំពុងរងនូវភាពត្រជាក់ 

ខេត្តព្រះវិហារ៖ កម្ពុជា នៅរយះពេលច្រើនថ្ងៃមកនេះ ត្រូវគេឃើញ បានគ្របដណ្តប់ទៅដោយភាពត្រជាក់ខ្លាំង ជាពិសេស នៅតាមតំបន់ខ្ពង់រាប និងជួរភ្នំ ជាប់ព្រំដែនកម្ពុជា ថៃ ឡាវ និងវៀតណាម ដែលអាចធ្វើឲ្យយុទ្ធជនព្រំដែនទាំងអស់ មានបញ្ហាប្រឈមនឹងសុខភាព បង្កពីការប្រែប្រួលអាកាសធាតុនេះ ។ នៅរយះពេលពីរថ្ងៃកន្លងមកនេះ ដោយចង់ដឹងពីភាពសុខទុក្ខ និងការរស់នៅរបស់យុទ្ធជនជួរមុខនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារ …

Read More »

ពលទាហានថ្មីជាង៧០០នាក់ទទួលបានការបណ្តុះបណ្តាលក្បួនយុទ្ធសាស្ត្រយោធាវិន័យកងទ័ពនិងច្បាប់នានារបស់ប្រទេសជាច្រើនទៀតក្រោយជាប់ចូលមកបំពេញក្របខ័ណ្ឌជាកងយោធពលខេមរៈភូមិន្ទ !

ខេត្តស្ទឹងត្រែង៖ ពលទាហានទាំងជាង៧០០នាក់នេះ គឺជាយុទ្ធជនថ្មីដែលទើបត្រូវបានជ្រើសរើសឲ្យចូលបំរើក្នុងជួរកងទ័ព បំពេញក្របខ័ណ្ឌនៅក្នុង អង្គភាពយោធភូមិភាគទី១ នៅបន្ទាប់ពីក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ជាពិសេស ប្រមុខរាជរដ្ឋាភិបាល បានប្រកាសជ្រើសរើសឲ្យចូលមកបំពេញក្របខ័ណ្ឌ ជាកងយោធពលខេមរៈភូមិន្ទ នៅក្រោយពីទាហាឡាវ បានចូលមកឈរជើង និងរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា នៅតំបន់អូរតាង៉ាវ និងអាឡៃ នៅក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីខែសីហា២០១៧កន្លងទៅនេះ ។ …

Read More »

សត្វព្រៃរស់និងសាច់សត្វព្រៃជាច្រើនប្រភេទព្រមទាំងជនសង្ស័យម្នាក់ត្រូវបានបង្ក្រាបដោយកម្លាំងអាវុធហត្ថស្ទឹងត្រែងគ្រាជំនាញរដ្ឋបាលព្រៃឈើមិនអើពើចំពោះការដាក់លក់សត្វទាំងនោះនៅលើទីផ្សារក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ដែលបានដាក់លក់សត្វព្រៃរស់ និងសាច់សត្វព្រៃជាច្រើនប្រភេទនៅក្នុងផ្សារក្រុងស្ទឹងត្រែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះធ្វើបង្ក្រាបរឹបអូស និងនាំជនសង្ស័យទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថដើម្បីសាកសួរ ។ ការចុះបង្ក្រាបខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៩ធ្នូឆ្នាំ២០១៧ស្ថិតនៅក្នុងផ្សារកណ្តាលក្រុងស្ទឹងត្រែង។ មន្ត្រីកងរាជអាវុធហត្ថអោយដឹងថាស្ថិតក្នុងសកម្មភាពចុះបង្ក្រាបសត្វព្រៃខុសច្បាប់កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាម្ចាស់ទីតាំងអាជីវកម្មឈ្មោះហួត តារា ភេទប្រុសអាយុ៣០ឆ្នាំបច្ចុប្បន្នស្នាក់នៅភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។ មន្រ្តីដដែលអោយដឹងទៀតថាវត្ថុតាងចាប់យកបានរួមមានសាច់ជ្រូកព្រៃចំនួន៤៥គីឡូក្រាមអណ្តើកចំនួន៣ក្បាលទម្ងន់១៥គីឡូក្រាមក្រពះប្រម៉ាក្រៀមចំនួន៣សត្វរញីរស់ចំនួន៥ក្បាលសត្វត្រកួតរស់ចំនួន៣ក្បាលទម្ងន់១៦គីឡូក្រាម។ មន្ត្រីអាវុធហត្ថបន្ថែមថាក្រោយធ្វើកំណត់ហេតុរួចកម្លាំងបានប្រគល់វត្ថុតាងល្មើសច្បាប់ទៅអោយជំនាញរដ្ឋបាលព្រៃឈើបន្តនីតិវិធី។លោកថាសត្វព្រៃរស់ដែលចាប់បាននិងត្រូវនាំយកទៅសង្គ្រោះតំបន់មានសុវត្ថិភាពរីឯសាច់សត្វព្រៃត្រូវនាំយកទៅដុតកំទេចចោលនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។ បើតាមប្រភពពីពលរដ្ឋវិញបានអោយដឹងថាសាច់សត្វព្រៃនិងសត្វព្រៃរស់ជាច្រើនប្រភេទបច្ចុប្បន្នបានដាក់លក់នៅក្នុងផ្សារក្រុងស្ទឹងត្រែងយ៉ាងអណាធិបតេយ្យជារៀងរាល់ថ្ងៃហើយគេមិនដែលដែលឃើញមន្រ្តីជំនាញរដ្ឋបាលព្រៃឈើណាមួយទៅចុះបង្ក្រាបឬឃាត់ខ្លួនមនុស្សឡើយដោយទុកអោយក្រុមអ្នកលក់សត្វព្រៃទាំងនោះដាក់លក់ពាសវាលពាសកាល ។ប្រភពបន្តថាកម្លាំងជំនាញរដ្ឋបាលព្រៃឈើនៅខេត្តស្ទឹងត្រែងសព្វថ្ងៃនេះ ម្ងៃៗមិនដែលគិតពីតួនាទីរបស់ខ្លួននោះទេគឺចាំតែទទួលស្រាប់ៗពីកម្លាំងផ្សេងៗដែលចាប់បានដើម្បីយកស្នាដៃនិងធ្វើរបាយកាណ៏ ៕ ឡុងកាន់សំនៀង  

Read More »

ទៅរំលំដើមឈើនៅចម្ការភា្លត់ស្នៀតសង្កត់បាក់ជើងម្ខាង

ខេត្តរតនគិរី៖ បុរសម្នាក់ទៅកាត់ដើមឈើនៅចម្ការរបស់ខ្លួនភ្លាត់ស្នៀតរលំដួលត្រូវចំកំភួនជើងខាងស្តាំបាក់។ គ្រោះថ្នាក់ដើមឈើដួលរលំកើតឡើងនៅវេលាម៉ោង១០នឹង១៤នាទី ថ្ងៃចន្ទ ១៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០១៧ នៅចំណុចអូរក្រែង ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់។ មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ …

Read More »

ស្រវឹងបើកលឿនជ្រុលចង្កូតធ្លាក់ចូលអូរស្លាប់នឹងរបួស១០នាក់ នៅស្រុកលំផាត់

ខេត្តរតនគិរី៖ រថយន្តហ៉ីយ៉ាន់ដាយមួយគ្រឿងបើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតធ្លាក់ចូលអូរបណ្តាលឲ្យមនុស្សក្មេងចាស់ចំនួន៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នឹងមនុស្ស៧នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៥នឹង៤៥នាទីល្ងាច ថ្ងៃអាទិត្យ ១៤រោចថ្ងៃសីល ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចអូសាមល់ លើផ្លូវក្រាលកៅស៊ូមិនទាន់ធ្វើរួច ស្ថិតនៅក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ។ …

Read More »

បុរសវ័យចំណាស់ជិះម៉ូតូមិនប្រយ័ត្នបុកគូទគោយន្តកន្ទ្រៃរបួសធ្ងន់

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូលឿនជ្រុលចង្កូតទៅបុកគូទគោយន្តកន្ទ្រៃចតនៅចិញ្ចើមផ្លូវលំក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង២នឹង៣០នាទីរសៀល ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០១៧តាមផ្លូវលំមួយខ្សែត្រង់ចំណុចទួលបែង ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។ មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងថា អ្នកបើកបរម៉ូតូ ឈ្មោះ …

Read More »

បុរសវ័យចំណាស់ម្នាក់បានរងការលបកាប់ជាច្រើនពូថៅបណ្តាលឲ្យរងរបួសជាទម្ងន់ខណៈនេះកំពុងស្ថិតក្រោមការជួយសង្គ្រោះពីក្រុមគ្រូពេទ្យខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រើពូថៅលបកាប់ប្រហារបុរសវ័យចំណាស់ម្នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយនៅក្រោយហេតុការប៉ុនប៉ងមនុស្សឃាតនោះ ជនសង្ស័យបានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានគេនាំយកមកសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី១៦ធ្នូ២០១៧ ស្ថិតនៅក្នុងភូមិភ្ជុល ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ មេបញ្ជាការអាវុធហត្ថស្រុកសៀមបូក លោកអនុសេនីយ៍ឯក ហេង ណាន បានប្រាប់ឲ្យដឹងថា …

Read More »

បុរសជាតិឡាវម្នាក់រួមជាមួយថ្នាំញៀនជាង១ម៉ឺនគ្រាប់បានរងការឃាត់ខ្លួន និងដកហូតបាននៅតំបន់ជាប់ព្រំដែនកម្ពុជា-ឡាវ ពីកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាប និងចាប់ខ្លួនបុរសជាតិឡាវម្នាក់ គ្រាកំពុងនាំគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា កាលពីម៉ោង១រសៀល ថ្ងៃទី១៥ធ្នូ២០១៧ នៅស្ពានទី២ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកវរៈសេនីយ៍ឯក ដួង វិចិត្រ បានប្រាប់ឲ្យដឹងថា …

Read More »

រថយន្តដឹកឈើ៤គ្រឿងទៀតហើយដែលសមត្ថកិច្ចខេត្តស្ទឹងត្រែងបានបង្ក្រាប

ខេត្តស្ទឹងត្រែង៖ សកម្មភាពដឹកជញ្ជូនឈើនៅខេត្តស្ទឹងត្រែង នៅតែបន្តកើតមានឥតស្រាកស្រាន្ត បើទោះបីជាសមត្ថកិច្ចខេត្តភាគឥសាន្តមួយនេះ បានរួមគ្នាធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក្តី ។ នៅរសៀលថ្ងៃ១៤ធ្នូនេះ សមត្ថកិច្ចចម្រុះខេត្ត បានរួមគ្នាធ្វើការប្រដេញស្ទាក់ចាប់បានរថយន្តសាំយ៉ុង ដឹកជញ្ជូន៤គ្រឿង គ្រារថយន្តទាំងនោះ បាននិងកំពុងផ្ទុកទៅដោយក្តារ បើកចេញពីស្រុកថាឡាបរិវ៉ាត់ ឆ្លងកាត់ដីក្រុងស្ទឹងត្រែង ហើយសមត្ថកិច្ចបានស្ទាក់ចាប់បាន នៅរង្វង់មូលផ្លូវបំបែកជា៣ នៃចំណុចប្រសពអូរពងមាន់ ស្ថិតនៅក្នុងដីក្រុងស្ទឹងត្រែង ។ …

Read More »

ក្បួនរថយន្តដឹកជញ្ជូនឈើ៦គ្រឿងបានរងការបង្ក្រាបពីកម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ មន្ត្រីព្រៃឈើខេត្តស្ទឹងត្រែង បានប្រើកណ្តាប់ដៃប្រដេញស្ទាក់ចាប់រថយន្តដឹកឈើ៦គ្រឿង ពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូនចេញ ពីស្រុកថាឡាបរិវ៉ាត់ ឆ្លងកាត់ស្ពានមេគង្គ ចូលមកដីក្រុងស្ទឹងត្រែង ហើយក៏ត្រូវបានមន្ត្រីព្រៃឈើខេត្ត ស្ទាក់ចាប់បាន នៅម៉ោងប្រមាណជា១២ថ្ងៃត្រង់ ថ្ងៃ១៣ធ្នូនេះ ស្ថិតនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ មន្ត្រីព្រៃឈើខេត្តបានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបរថយន្តដឹកជញ្ជូនឈើទាំង៦គ្រឿងនោះ គឺដោយសារមើលឃើញពីភាពរញ៉េរញ៉ៃ នៅក្នុងការដឹកឈើឆ្លងដែនដីខេត្ត ព្រោះរថយន្តទាំងនេះ …

Read More »

ឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ចូលកាប់ឈើនៅតំបន់ក្បែរកន្ទុយនាគ

ខេត្តរតនគិរី​​៖ ក្រុមមន្រ្តីក្រសួងបរិស្ថាន បានចុះប្រតិបត្តិការទៅតំបន់កន្ទុយនាគ ​ឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ខណៈពួកគេចូលមកទឹកដីខ្មែរ ត្រង់តំបន់ក្បែរកន្ទុយនាគ ចំណុចបង្គោលសីមាលេខ១០ ដើម្បីកាប់ឈើ ។ មន្រ្តីម្នាក់បាន​ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ ថា ជនជាតិវៀតណាមទាំង៤នាក់នោះ ទី១- ឈ្មោះ ដន ង៉ុកតន ភេទប្រុសអាយុ២៤ឆ្នាំ ទី២- …

Read More »

អភិបាលខេត្តព្រះវិហារបញ្ជាសមត្ថកិច្ចចម្រុះចុះទប់ស្កាត់ពលករឆ្លងដែនរឹបអូសឈើក្រញូងបានជាង១០០ដុំដកហូតម៉ូតូ១៤គ្រឿងមានតម្លៃជាច្រើនម៉ឺនដុល្លារ

ខេត្តព្រះវិហារ៖ ពលករខ្មែរនៅតែលបលួចឆ្លងដែន ចូលទៅកាប់ និងដឹកជញ្ជូនឈើក្រញូង នៅក្នុងទឹកដីថៃ នាំចូលមកកម្ពុជា ដោយខុសច្បាប់ ស្ទើរជារៀងរាល់ថ្ងៃ ក្រោយពីសង្កេតឃើញថា បទល្មើសឆ្លងដែននៅតែបន្តកើតមាននោះ អភិបាលខេត្តព្រះវិហារ លោកអ៊ុន ចាន់ដា បានបញ្ជាទៅអភិបាលស្រុកជាំក្សាន្ត លោកជា គឹមសេង ដឹកនាំសមត្ថកិច្ចចម្រុះ ចុះទៅបង្ក្រាបបទល្មើសឆ្លងដែននោះ ដោយធ្វើឡើងក្នុងរយះពេល២ថ្ងៃបន្តបន្ទាប់គ្នា គឺចាប់ពីរសៀលថ្ងៃទី៩ធ្នូ …

Read More »