ព័ត៌មានអន្តរជាតិ

ជប៉ុនចាប់ផ្តើមបោះឆ្នោតកញ្ចប់

ប្រជាពលរដ្ឋជប៉ុនបាននិងកំពុងចាប់ផ្តើមដំណើរការបោះឆ្នោត មួយខែក្រោយពីលោកនាយករដ្ឋមន្ត្រីហ្ស៊ីនហូ អាបេ អំពាវនាវឲ្យបោះឆ្នោតកញ្ចប់មួយ ខណៈប្រទេសនេះទទួលរងការគំរាមកំហែងខ្លាំងឡើងពីកូរ៉េខាងជើង។ ការបោះឆ្នោតចាប់ផ្តើមនៅម៉ោង៧ព្រឹកថ្ងៃអាទិត្យ ម៉ោងនៅក្នុងតំបន់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ។ លោក អាបេ បានអំពាវនាវការបោះឆ្នោតនេះ ស្របពេលការយល់ព្រមកើនឡើង ក្រោយពីបាត់បង់មិនធ្លាប់មានកាលពីរដូវក្តៅកន្លង និងស្របពេលដែលបក្សប្រឆាំងមានការច្របូកច្របល់ខ្លាំងនោះ។ ប្រសិនបើលោក អាបេ ត្រូវបានជាប់ឆ្នោតសារជាថ្មីដូចការរំពឹងទុក …

Read More »

អាមេរិកបញ្ជូនយន្តហោះB-1B ២គ្រឿងទៅចូលរួមពិព័រណ៌ជើងអាកាសnOទីក្រុងសេអ៊ុល

អាមេរិកបងធំនៃយើងបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B ចំនួន២គ្រឿងឲ្យហោះហើរនៅកូរ៉េខាងត្បូងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ដែលជាផ្នែកមួយនៃការចូលរួមពិធីពិព័រណ៌ជើងអាកាសរបស់ពួកគេ។ យន្តហោះទម្លាក់គ្រាប់បែកស៊ុបភើសូនិក ដែលប្រតិបត្តិការបានច្រើនទម្រង់ និងរយៈចម្ងាយឆ្ងាយនោះបានហោះហើរពីលើបន្ទាយជើងអាកាសទីក្រុងសេអ៊ុលរយៈពេល៨នាទី ដែលជាផ្នែកមួយនៃការចូលរួមពិព័រណ៌ជើងអាកាស ឬដែលគេហៅផ្លូវការថា ពិព័រណ៌អវកាសអន្តរជាតិ និងការពារជាតិទីក្រុងសេអ៊ុល(ADEX)ឆ្នាំ២០១៧។ យន្តហោះទី១ហោះហើរពីលើអាកាសក្នុងបន្ទាយជើងអាកាស អមដោយយន្តហោះចម្បាំង F-15 របស់កូរ៉េខាងត្បូង២គ្រឿង និងហោះហើរក្នុងកម្ពស់ទាបពី៤៥០ដល់៥០០ម៉ែត្រប៉ុណ្ណោះពីដី មុនពេលវាហោះចេញទៅទិសខាងលិច។ បន្ទាប់មក …

Read More »

រញ្ជួយដីកម្លាំងខ្លាំងនៅម៉ិចស៊ីកូ ស្លាប់មនុស្ស៦១នាក់

ការរញ្ជួយដីដ៏ខ្លាំងមួយមានកម្លាំងស្មើ៨.២ រិចទ័របានវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងត្បូងរបស់ម៉ិចស៊ីកូកាលពីយប់ថ្ងៃព្រហស្បតិ៍ សម្លាប់មនុស្សយ៉ាងតិច៦១នាក់ ។ ចំណុចកណ្តាលនៃការរញ្ជួយនេះគឺ៩៦គីឡូម៉ែត្រ ភាគនិរតីទីក្រុង Pijijiapan រដ្ឋ Chiapas ភាគខាងត្បូង ជម្រៅ៣៣គីឡូម៉ែត្រ។ ការរញ្ជួយនេះកើតឡើងតែប៉ុន្មាននាទីមុនពេលពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ដោយមានកម្លាំងដ៏ខ្លាំងក្លាអាចធ្វើឱ្យដួលរលំអគារដ៏រឹងមាំនៅរដ្ឋធានីម៉ិកស៊ិកកូ​។ មនុស្សជាច្រើននាក់នាំគ្នាយ៉ាងប្រសេចប្រសាចរត់ចេញពីអគារលំនៅឋានរបស់ខ្លួនទៅឈរនៅតាមដងផ្លូវនានា ។ «ខ្ញុំបាននិងកំពុងញ៉ាំអាហារពេលយប់ នៅពេលដែលការរញ្ជួយដីកើតឡើងនោះ ។ ខ្ញុំបានប្រញាប់ប្រញាល់រត់ចេញពីផ្ទះទៅកាន់ផ្លូវជួបមនុស្សជាង១០០ …

Read More »

លោកស្រី យីងឡាក់ ភៀសខ្លួនទៅឌុយបៃ ប្រកបដោយសុវត្ថិភាព

ប្រពព័ត៌មានរ៉យទ័រ បានផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ថា លោកស្រីយីងឡាក់ អតីតនាយករដ្ឋមន្ត្រីថៃ ដែលភៀសខ្លួនចេញពីប្រទេសនោះ នៅពេលនេះ បាននិងកំពុងស្ថិតនៅក្នុងទីក្រុងឌុយប៉ៃ ប្រទេសអារ៉ាប់ ប្រកបដោយសុវត្ថិភាព។ កាសែតរ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់គណបក្សភឿថៃ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកស្រីយីងឡាក់ បានចេញពីប្រទេសថៃ ចូលទៅកាន់កម្ពុជា និងទៅកាន់សិង្ហបុរី រួចបន្តដំណើរទៅកាន់ទីក្រុងឌុយបៃប្រកបដោយសុវត្ថិភាព។ ទីក្រុងឌុយបៃនោះ ជាទីកន្លែងដែលបងប្រុសរបស់លោកស្រី …

Read More »

កូរ៉េខាងជើងជេរអាមេរិកថា «ថោកទាប» ហាមពលរដ្ឋខ្លួនមិនឲ្យចូលកូរ៉េខាងជើង

កូរ៉េខាងជើងបានរិះគន់យ៉ាងខ្លាំងការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនហាមឃាត់ អ្នកកាន់លិខិតឆ្លងដែនអាមេរិក មិនឱ្យមកកាន់ទឹកដីកូរ៉េខាងជើង ហើយបើតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើង បានបរិយាយកាលពីថ្ងៃសុក្រ ទី៤ ខែសីហាថា នោះជាការប៉ុនប៉ងដ៏”ថោកទាប”មួយ ដែលដាក់កម្រិតដល់មនុស្សគ្រប់រូបបែបនេះ។ ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានដកស្រង់សម្តីអ្នកនាំពាក្យ ដែលមិនចេញអត្តសញ្ញាណរបស់ក្រសួងការបរទេសកូរ៉េខាងជើងថ្លែងថា គ្មានហេតុផលទាល់តែសោះ ដែលថា ជនបរទេសមានអារម្មណ៍ថាគំរាមកំហែង ខណៈកូរ៉េខាងជើង និងពលរដ្ឋមកពីជុំវិញពិភពលោកទាំងនោះត្រូវបានលើកទឹកចិត្តឱ្យធ្វើទស្សនកិច្ចមកកាន់កូរ៉េខាងជើង ។ អ្នកនាំពាក្យដដែលបន្តថា …

Read More »

ចិនបញ្ជាឲ្យឥណ្ឌាដកទ័ពចេញឲ្យអស់ពីព្រំដែន

ក្រសួងការពារជាតិរបស់ប្រទេសចិន បានជំរុញឥណ្ឌាឲ្យដកទាហានដែលចូលរំលោភបំពាននោះចូលទៅខាងក្នុងព្រំដែនឥណ្ឌាវិញ។ លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការបរទេសចិនបានកត់សម្គាល់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅលើគេហទំព័រក្រសួងការបរទេសចិន កាលពីរាត្រីថ្ងៃព្រហស្បតិ៍។ លោក Ren Guoqiang បានអំពាវនាវឱ្យភាគីឥណ្ឌាដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស ដើម្បីភាពសុខសាន្ដ និងភាពស្ងប់ស្ងាត់នៅក្នុងតំបន់ព្រំដែន។ ចាប់តាំងពីហេតុការណ៍នេះបានកើតឡើង ប្រទេសចិនបានបង្ហាញនូវសុច្ឆន្ទៈបំផុត ហើយបានព្យាយាមទាក់ទងជាមួយឥណ្ឌាតាមរយៈបណ្តាញការទូតដើម្បីដោះស្រាយឧបទ្ទវហេតុនេះ។ កងកម្លាំងប្រដាប់អាវុធចិន ក៏បានបង្ហាញពីកម្រិតខ្ពស់ …

Read More »

បាញ់គ្នានៅអារ៉ាប៊ីសាអ៊ូឌីត រាប់រយនាក់ភៀសខ្លួន

ប៊ីប៊ីស៊ីផ្សាយថ្ងៃទី២ សីហាថា រាប់រយនាក់រត់ភៀសខ្លួនចេញពីទីក្រុងមួយភាគខាងកើតអារ៉ាប៊ីសាអ៊ូឌីត ខណៈការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ នឹងក្រុមប្រដាប់អាវុធអូសបន្លាយពេលច្រើនសប្តាហ៍កន្លងមក។ អាជ្ញាធរព្យាយាមកម្ទេចជំរុំលាក់ខ្លួននៅតំបន់ Awamiya ដោយសំអាងថា ក្រុមឧទ្ទាមនិកាយ Shia ប្រើប្រាស់ផ្លូវតូចធំតំបន់នេះលាក់ខ្លួន ។ ប៉ុន្តែក្រុមសកម្មជននិយាយថា អាជ្ញាធរព្យាយាមបណ្តេញអ្នកស្រុកចេញពីលំនៅឋាន។ មនុស្ស៧នាក់ស្លាប់ ក្នុងនោះមានប៉ូលិស២នាក់ដែរ ។ នេះជាការប៉ះទង្គិចថ្មីបំផុតនៅទីតាំងខាងលើដែលផ្ទុះចលាចលចម្លែកៗក្នុងខេត្តភាគខាងកើតមួយនេះរបស់អារ៉ាប់។ ដោយចៃដន្យ សន្តិសុខបាញ់ប្រហារធ្លាក់ទៅលើលំនៅឋាន …

Read More »

វាយប្រហារនៅអាហ្វហ្គានីស្ថានព្រះវិហារក្រុមនិកាយស៊ីអ៊ីតស្លាប់ជាង២៩នាក់

កាសែតរ៉យទ័រផ្សាយកាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា)ថា មនុស្សជាង២៩នាក់ និងជាង៦៤នាក់ទៀតរងរបួស ដោយអំពើវាយប្រហារភេរវកម្មបំផ្ទុះក្រាប់បែកអត្តឃាតនៅព្រះវិហារសាសនានិកាយស៊ីអ៊ីស ភាគខាងលិចទីក្រុង Herat ប្រទេសអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលប្រធានាធិបតី Ashraf Ghani ដែលលោកខាងលិចគាំទ្រនោះ កំពុងទទួលរងបាត់បង់ជំនឿចិត្តពីពលរដ្ឋ ខណៈក្នុងឆ្នាំ២០១៧នេះ ជនស៊ីវិលតិចបំផុតជាង១៧០០នាក់ត្រូវបានសម្លាប់មកទល់ពេលនេះ។ អ្នកនាំពាក្យប៉ូលិសនិយាយថា ជនវាយប្រហារមិនមែនមានតែម្នាក់ទៀត។ សាក្សីថ្លែងថា …

Read More »

ចាប់ខ្លួនមេដឹកនាំប្រឆាំងនៅវេណេហ្ស៊ុយអេឡា២រូបទាំងយប់

ក្រុមសាច់ញាតិបានអះអាងកាលពីថ្ងៃអង្គារថា មន្រ្តីសន្តិសុខវេណេហ្ស៊ុយអេឡា បានចាប់ខ្លួនមេដឹកនាំប្រឆាំងពីររូបដល់ក្នុងផ្ទះ អំឡុងពេលឆ្មក់ចូលនាវេលាយប់អធ្រាត្រ បន្ទាប់ពីពួកគាត់បានជំរុញឱ្យមានបាតុកម្មប្រឆាំងតវ៉ាលើស្ថាប័នអំណាចនីតិបញ្ញត្តិថ្មី ដែលប្រកាសយ៉ាងឱឡារឹកថា កើតឡើងមិនស្របតាមលទ្ធិប្រជាធិបតេយ្យ។ មេដឹកនាំប្រឆាំង លោក Leopoldo Lopez និងលោក Antonio Ledezma ត្រូវឃុំខ្លួននៅក្នុងផ្ទះ ដែលកាលពីអតីតកាល ពួកគាត់ជាអ្នកដឹកនាំបាតុករធ្វើបាតុកម្មតាមផ្លូវនានាដើម្បីប្រឆាំងនឹងលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ក្នុងឆ្នាំ២០១៤ …

Read More »

មិនបានបាញ់នៅក្នុងទឹកដីចិនឡើយ ហេតុអ្វីត្រូវបន្ទោសក្រុងប៉េកាំង?

ប្រទេសចិនបានវាយប្រហារដោយសម្តីតបតវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា “ខកចិត្តយ៉ាងខ្លាំង” ចំពោះចិន បន្ទាប់ពីការសាកល្បងមីស៊ីលចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង ។ ភាគីចិនបានលើកឡើងថា បញ្ហានេះមិនបានកើតឡើងនៅក្នុងប្រទេសចិនទេ គ្រប់ភាគីទាំងអស់ ត្រូវតែរួមគ្នារកដំណោះស្រាយ។ ចិនកាន់តែមានការខឹងសម្បាខ្លាំងឡើងចំពោះការរិះគន់របស់អាមេរិក និងជប៉ុនដែលថា ខ្លួនគួរតែខិតខំឱ្យកាន់តែច្រើនថែមទៀតដើម្បីទប់ទល់ក្រុងព្យុងយ៉ាងនោះ។ ចិនជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង ប៉ុន្តែក្រុងប៉េកាំងខឹងនឹងការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់របស់ក្រុងព្យុងយ៉ាងផងដែរ។ …

Read More »

ខ្យល់ព្យុះ Nesat វាយប្រហារភាគអាគ្នេយ៍ចិន

ព្យុះឈ្មោះ Nesat ដែលជាព្យុះទីហ្វុងទី៩នៅក្នុងឆ្នាំនេះបានវាយប្រហារ បង្កឱ្យបាក់ដីនៅខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន កាលពីព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧។ អាជ្ញាធរឧតុនិយមក្នុងស្រុកបានឱ្យដឹងថា ខ្យល់ព្យុះ Nesat ដែលមានល្បឿនអតិបរមារហូតដល់៣៣ ម៉ែត្រក្នុងមួយវិនាទីបានវាយប្រហារនៅទីក្រុងឆ្នេរសមុទ្រ Fuqing កាលពីវេលាម៉ោង៦ ព្រឹក បន្ទាប់ពីធ្វើដំណើរឆ្លងកាត់កោះ Pingtan …

Read More »

លោកស៊ី ជីងពីន ត្រួតពលរំលឹកខួបថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិនលើកទី៩០

ប្រធានាធិបតីចិន លោកស៊ី ជីនពីង (Xi Jinping) នឹងត្រួតពល និងផ្តល់សុន្ទរកថាសំខាន់ៗក្នុងអំឡុងពេលក្បួនព្យុហយាត្រាយោធាមួយ ស្ថិតនៅមូលដ្ឋានហ្វឹកហាត់កងទ័ព Zhurihe នៅតំបន់ស្វយ័ត Inner Mongolia ភាគខាងជើងប្រទេសចិនចាប់ពីថ្ងៃចន្ទ ដើម្បីរំលឹកខួបលើកទី ៩០ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន។ លោកស៊ី ក៏ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត និងជាប្រធានគណៈកម្មការយោធាមជ្ឈិមផងដែរ ៕ រូបភាព៖ …

Read More »

គម្រោងវាយប្រហារទម្លាក់យន្តហោះនៅអូស្ត្រាលីរបស់ក្រុមភេរវកម្ម បរាជ័យ

ក្រុមភេរវកម្មបានឡើងគម្រោងវាយប្រហារទម្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែមិនទទួលបានជោគជ័យឡើយ ហើយត្រូវប៉ូលិសទីក្រុងស៊ីដនីចាប់ខ្លួនជនសង្ស័យបាន៤នាក់ថែមទៀតក្នុងការឆ្មក់ ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរអូស្ត្រីលី​កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ខ្ញុំអាចជម្រាបជូនថា កាលពីយប់មិញ មានប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នាដ៏ធំមួយដើម្បីកម្ទេចផែនការរបស់ក្រុមភេរវកម្មដែលគ្រោងវាយប្រហារទម្លាក់យន្តហោះ” ។ លោកបានបន្ថែមថា កម្លាំងសន្តិសុខត្រូវដាក់បន្ថែមនៅទីតាំងព្រលានយន្តហោះសំខាន់ៗ ទាំងក្នុងស្រុក និងអន្តរជាតិ …

Read More »

អាហ្វ្រិកខាងត្បូង៖ ស្លាប់ និងរបួសច្រើននាក់ រត់ជាន់គ្នាក្នុងព្រឹត្តិការប្រកួតបាល់ទាត់

ទូរទស្សន៍រដ្ឋរបស់ SABC បានផ្សាយកាលពីថ្ងៃសៅរ៍ទី២៩ ខែកក្កដាថា មនុស្សពីរនាក់បានស្លាប់ និងច្រើននាក់ទៀតរងរបួស នៅក្នុងការរត់ជាន់គ្នានៅក្នុងពហុកីឡដ្ឋាន FNB របស់អាហ្វ្រិចខាងត្បូង ក្នុងអំឡុងពេលប្រកួតបាល់ទាត់រវាងគូប្រជែង Soweto Kaizer Chiefs និង Orlando Pirates ។ ប្រភព SABC បានដកស្រង់សំដីមន្ដ្រីពហុកីឡដ្ឋានបានថ្លែងថា …

Read More »

ស្រីលង្កាចុះកិច្ចព្រមព្រៀងស្តីពីកំពង់ផែ Hambantota ជាមួយចិន

ស្រីលង្កាបានចុះហត្ថលេខាលើទឹកប្រាក់១.១ពាន់លានដុល្លារជាមួយប្រទេសចិនគ្រប់គ្រង និងអភិវឌ្ឍន៍កំពង់ផែសមុទ្រជ្រៅភាគខាងត្បូង Hambantota ។ កិច្ចព្រមព្រៀងបានពន្យារពេលច្រើនខែ ទាក់ទងកង្វល់ព្រួយបារម្ភថា កំពង់ផែនេះអាចប្រើប្រាស់ដោយយោធាចិន។ រដ្ឋាភិបាលធានាថា ចិនប្រើប្រាស់កំពង់ផែក្នុងប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះ ដែលជាផ្លូវទឹកយ៉ាងសំខាន់រវាងទ្វីបអាស៊ីនឹងអឺរ៉ុប។ រដ្ឋាភិបាលស្រីលង្កាថ្លែងថា ទឹកប្រាក់ទាំងនោះជួយដល់ការសងបំណុលបរទេស។ កិច្ចព្រមព្រៀង ក្រុមហ៊ុនរដ្ឋចិនជួលកំពង់ផែនោះរយៈពេល៩៩ឆ្នាំ និងទីតាំងជិតកំពង់ផែនេះប្រមាណ១៥០.០០០ហិកតាធ្វើជាតំបន់ឧស្សាហកម្ម។ គម្រោងនោះត្រូវបណ្តេញពលរដ្ឋរាប់ពាន់នាក់ចេញពីលំនៅឋាន ។ ប៉ុន្តែរដ្ឋាភិបាលអះអាងថា នឹងផ្តល់ដីកន្លែងថ្មីជូនពួកគាត់។ ប្រទេសចិនបានចាក់លុយរាប់លានដុល្លារទៅលើហេដ្ឋារចនាសម្ព័ន្ធស្រីលង្កា …

Read More »

ក្រុងព្យុងយ៉ាងអះអាងថា ទឹកដីអាមេរិកទាំងមូលស្ថិតក្រោមគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង

កូរ៉េខាងជើងបានទទួលជោគជ័យនៅក្នុងការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប (ICBM) ហើយបានពិពណ៌នាថា មីស៊ីលនេះអាចបាញ់ដល់ទឹកដីអាមេរិក ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានថ្លែងថា ការធ្វើតេស្តមីស៊ីលនេះ បានបង្ហាញយ៉ាងច្បាស់ថា ទឹកដីរបស់អាមេរិកទាំងមូលស្ថិតនៅពីក្រោមគ្រាប់មីស៊ីលទាំងអស់នេះហើយ​។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបញ្ហានេះលើកឡើងថា មីស៊ីលរបស់កូរ៉េខាងជើងនោះមិនអាចវាយលុកគោលដៅក្នុងទឹកដីអាមេរិកបានឡើយ ។ ការបាញ់សាកល្បងអាវុធនាពេលនេះរបស់កូរ៉េខាងជើងធ្វើឡើងបន្ទាប់ពីប្រទេសនេះបាញ់សាកល្បងមីស៊ីលប្រភេទនេះលើកដំបូងកាលពី៣សប្តាហ៍មុន។ មន្ទីរបញ្ចកោណបានអះអាងថា មីស៊ីលចុងក្រោយដែលត្រូវបានបាញ់សាកល្បងនោះគឺនៅវេលាម៉ោង២៣និង៤១នាទី …

Read More »

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលាលែងពីតំណែងក្រោយសេចក្តីសម្រេចរបស់តុលាការ

លោក Nawaz Sharif បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់របស់ប្រទេសនេះដើម្បីដកហូតតំណែងពីលោក។ សេចក្តីសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតទៅលើទ្រព្យសម្បត្តិរបស់គ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ក្រោយបែកធ្លាយឯកសាររបស់ ប៉ាណាម៉ា កាលពីឆ្នាំ២០១៥ ដែលភ្ជាប់ឈ្មោះក្រុមគ្រួសាររបស់លោក Sharif មានក្រុមហ៊ុននៅក្រៅប្រទេស។ លោក Sharif បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការធ្វើខុសក្នុងករណីនេះ។ សាលក្រមនេះត្រូវបានធ្វើឡើងជាឯកច្ឆន្ទដោយចៅក្រមប្រាំរូបនៅក្នុងតុលាការ។ អ្នកនាំពាក្យម្នាក់របស់ការិយាល័យលោក Sharif បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា …

Read More »

ឧទ្ទាមតាលីបង់សម្លាប់កងទ័ពអាហ្វនីស្ថាននៅជិត ទីក្រុង Kandahar

ប្រភពពីកងកម្លាំងយោធាអាហ្វហ្គានីស្ថានបានថ្លែងថា ក្រុមសកម្មយុទ្ធតាលីបង់បានសម្លាប់ទាហានអាហ្វហ្គានីស្ថានយ៉ាងហោចណាស់២៦ នាក់ នៅក្នុងការវាយប្រហារមួយ ទៅលើមូលដ្ឋានទ័ពរបស់ពួកគេស្ថិតនៅមិនឆ្ងាយពីទីក្រុង Kandahar ដែលជាទីក្រុង ដ៏សំខាន់ ភាគខាងត្បូងនោះឡើយ ។ អ្នកនាំពាក្យក្រសួងការពារជាតិមួយរូបបានថ្លែងប្រាប់ប្រភពប៊ីប៊ីស៊ី ផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ថា ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរកំពុងបន្តនៅក្នុងតំបន់នោះ ហើយកងកម្លាំងចម្រុះត្រូវបានកោះហៅឲ្យប្រមូលផ្តុំជួបជុំគ្នា ។ ប្រភពដដែលបន្តថា ទាហានអាហ្វហ្គានីស្ថាន ១៣ …

Read More »

ទាន់ហេតុការណ៍៖ ក្នុងមួយយប់មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅខាងត្បូងបារាំង

ក្រុមមន្ត្រីបាននិយាយថា ភ្លើងឆេះព្រៃនៅភាគខាងត្បូង ប្រទេសបារាំង បានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់ ក្នុងមួយយប់។ នេះបើតាមប៊ីប៊ីស៊ីផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ។ ក្រុមពន្លត់អគ្គីភ័យត្រូវដាក់ពង្រាយដើម្បីប្រយុទ្ធនឹងអគ្គីភ័យឆេះព្រៃនៅក្បែរតំបន់ Bormes-les-Mimoses ខេត្ត Provence-Alpes-Côte d’Azur ។ មុននេះបារាំងបានសុំឱ្យប្រទេសជិតខាងរបស់ខ្លួនក្នុងសហគមន៍អឺរ៉ុប សុំជំនួយបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ ។ ផ្ទៃដីប្រមាណជា …

Read More »

ទាន់ហេតុការណ៍៖ ព្រឹទ្ធសភាអាមេរិកបោះឆ្នោតដើម្បីចាប់ផ្តើមជជែកពិភាក្សាលើច្បាប់គណបក្សសាធារណរដ្ឋលុបចោលគោលនយោបាយសុខាភិបាលសំខាន់ៗដែលត្រូវបានគេស្គាល់ថា Obamacare

ទាន់ហេតុការណ៍៖ ព្រឹទ្ធសភាអាមេរិកបោះឆ្នោតដើម្បីចាប់ផ្តើមជជែកពិភាក្សាលើច្បាប់គណបក្សសាធារណរដ្ឋលុបចោលគោលនយោបាយសុខាភិបាលសំខាន់ៗដែលត្រូវបានគេស្គាល់ថា Obamacare ។

Read More »