ទេសចរ

អស្ចារ្យ​ណាស់​! ស្ពាន​បណ្ដែត​ទឹក​ធ្លាប់​មាន​ប្រើ​តាំងពី​សម័យ​ខ្មែរ​បុរាណ អាច​ទ្រ​ទម្ងន់​ដំរី​រាប់​តោន

ខេត្តសៀមរាប៖ មនុស្ស​ជា​ច្រើន​ប្រហែលជា ​យល់​ច្រ​លំ​ថា ស្ពាន​បណ្ដែត​ទឹក​ដែល​កំពុង​សាងសង់​នៅ​អង្គរវត្ត​ថ្មី​ៗ ​នេះ​គឺជា​គំនិត​ថ្មី​សន្លាង ប៉ុន្តែ​តាម​ការ​ពិត​វា​ត្រូវ​បាន​ខ្មែរ​បុរាណ​សាងសង់ និង ប្រើប្រាស់​ជា​យូរយារ​មក​ហើយ​ចាប់តាំងពី​សម័យ​ខ្មែរ​បុរាណ​មក​។​បើ​តាម​ការ​លើក​ឡើង​របស់​លោក អ៊ឹម សុខ​រិ​ទ្ធី បុរាណ​វិទូ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ បានអោយ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ ស្ពាន​បណ្ដែត​ទឹក​គឺ​ធ្លាប់​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​ប្រើប្រាស់​តាំងពី​សម័យ​បុរាណ​មក​ម្ល៉េះ គ្រាន់តែ​សម្ភារៈ​ដែល​យក​មក​សាងសង់​ខុស​គ្នា​តាម​ពេលវេលា ទីកន្លែង និង ពុំ​ទាន់​មាន​បច្ចេកទេស​ទំនើប​ដូច​សម័យ​បច្ចុប្បន្ន​តែ​ប៉ុណ្ណោះ​។ …

Read More »

នៅ​ដែនសមុទ្រ​កម្ពុជា មាន​កោះ​សរុប​ប្រមាណ​ជា ៦៩

​ភ្នំពេញ​៖ កម្ពុជា​ត្រូវបាន​គេ​ដឹងថា គឺជា​ប្រទេសមួយ​ដែល​សំបូរ​ទៅដោយ​ធនធានធម្មជាតិ ដោយ​រួមទាំង​ធនធាន​មច្ឆា​ទឹកសាប និង ទឹកសមុទ្រ ដោយឡែក​នៅតាម​ដែនសមុទ្រ​នៅ​កម្ពុជា ត្រូវបាន​គេ​ដឹងថា មាន​កោះ​រហូតដល់​ទៅ​៦៩ កោះ ដែលជា​ដែន​អេកូឡូស៊ី​ដ៏​សំខាន់​នៅក្នុង​តំបន់។​ ​យោងទៅតាម​របាយការណ៍​មួយ​ដែល​បានកំណត់​បង្ហាញ​នៅក្នុង​ព្រឹត្តិ​ប​ត្តិ​ប្រវត្តិ​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បាន​ឲ្យ​ដឹងថា នៅ​កម្ពុជា​ដែលមាន​ឆ្នេរសមុទ្រ​ប្រមាណ​ជា ៤៣៥ គីឡូម៉ែត្រ គឺមាន​កោះ​ទាំង​តូច​ទាំង​ធំ​សរុប​ប្រមាណ​ជា ៦៩ កន្លែង។​ …

Read More »