វិភាគ

ទស្សន៖ ការឈឺចាប់របស់ខ្មែរ ជាការឈឺចាប់របស់ជាតិទាំងមូល

ភ្នំពេញ៖ រយៈពេល៤៨ម៉ោងហើយដែលប្រជាពលរដ្ឋខ្មែរ និងពិភពលោកទាំងមូលបានបាញ់ក្រសែភ្នែករបស់ខ្លួន តាមដានស្ថានការណ៍នៃវត្តមានកងទ័ព ឡាវលើទឹកដីខ្មែរនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ខណៈភាគីឡាវតាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួនបានសន្យាថា នឹងដកកងទ័ពឱ្យអស់ពីតំបន់ ដែលខ្លួនបានឈរជើងតាំងពីខែមេសា ឆ្នាំ ២០១៧ មកឱ្យចប់សព្វគ្រប់នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ។ ក្នុងរឿងនេះ រាស្ត្រស្ទើរមួយនគរបានថ្កោលទោសលើវត្តមានទ័ពរបស់ឡាវនៅលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ឈឺឆ្អាលជួយលើកទឹកចិត្ត ផ្តល់ការគាំទ្រដល់កម្លាំងនៃកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលបានលះបង់សព្វបែបយ៉ាងដើម្បីការពារជាតិ ការពារទឹកដីពីការរំលោភឈ្លានពានណាមួយរបស់បរទេស។ …

Read More »

វិភាគ៖ អាជ្ញាធរក្រុងភ្នំពេញកំពុងធ្វើអ្វីខ្លះ?

រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកប៉ា សុជាតិវង្ស ត្រូវគេមើលឃើញថា កំពុងដើរថយក្រោយទាំងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ។ ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញមើលមិនឃើញអំពីចំណុចខ្សោយរបស់ខ្លួននោះទេ ។ អ្វីដែលជាកត្តាសំខាន់ គឺបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលថ្នាក់ដឹកនាំត្រូវប្រើទស្សនៈវែងឆ្ងាយដោះស្រាយបញ្ហាប្រឈមទាំងនេះ ។ សម្រាប់លោកប៉ា សុជាតិវង្ស ក្រៅពីគ្មានទស្សនៈវែងឆ្ងាយ គឺទុកឲ្យបញ្ហាកើតឡើងតាមដំណើរ ទើបដោះស្រាយ ។ …

Read More »