អ្នកដឹងទេ?

ក្តៅៗ !!! មេឈ្មួញ គង់ ក្រឹង នៅតែមានអំណាចខ្លាំងក្លា ក្នុងការដឹកជញ្ជូនឈើទៅស្រុកវៀតណាម

ក្រោយពេលកាប់កបនឹងមុខជំនួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមតំបន់ព្រំដែនក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ស្រាប់តែមេឈ្មួញ គង់ ក្រឹង ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភយ៉ាងឆាប់រហ័សស្ទើរតែគ្មាននរណាអាចនឹក ស្មានដល់។ ជាងនេះទៅទៀតមេឈ្មួញ គង់ ក្រឹង បានក្លាយជាឧត្តមសេនីយ៍យោធាពាក់ ផ្កាយ១ និងក្លាយជាឧកញ៉ាល្បីឈ្មោះក្នុងរយៈពេលដ៏ខ្លី ហើយនៅតែបន្តសកម្មភាពដឹកជញ្ជូន ឈើចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។ ការដែលមេឈ្មួញ គង់ ក្រឹង …

Read More »

មេឈ្មួញជាមន្ត្រីយោធាឈ្មោះ គង់ ក្រឹង អាងមានខ្នងបង្អែករឹងមាំទើបហ៊ានបន្តសកម្មភាពដឹក ជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុក

ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងឃុំ២ធ្នូ ស្រុកស្នួល ខែត្រក្រចេះ បានឲ្យដឹងថា សព្វថ្ងៃនេះលោកឧត្តមសេនីយ៍ត្រី គង់ ក្រឹង មេបញ្ជាការរងវរការពាព្រំដែន លេខលេខ២០៤ នៅតែបន្តសកម្មភាពប្រមូលទិញឈើស្តុកទុកតាមព្រំដែននិងដឹកជញ្ជូនឈើ ចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ មន្ត្រីយោធាតូចតាចក្នុងវរការពារព្រំដែនលេខលេខ ២០៤ក៏បានបង្ហើបឲ្យដឹងដែរថា ការដែលលោក គង់ ក្រឹង អាចបន្តប្រព្រឹត្តបទល្មើសព្រៃឈើ តាមអំពើចិត្តគឺមានការឃុបឃិតជាប្រព័ន្ធនិងមានការបែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតតាមជាក់ស្តែង។ ហេតុនេះហើយទើបលោក គង់ …

Read More »

មន្រ្តីនគរបាលសេដ្ឋកិច្ច ឈ្មោះ យឹម សុជាតិ ត្រូវប្រជាពលរដ្ឋចោទប្រកាន់ថា ប្រព្រឹត្តបទល្មើស

លោក យឹម សុជាតិ អតីតអធិការនគរបាលខណ្ឌដង្កោ បច្ចុប្បន្នជានាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញត្រូវបានឈ្មួញប្រកបអាជីវកម្មនៅរាជធានីភ្នំពេញចោទប្រកាន់ថា បានគាបសង្កត់ពួកគាត់យកលុយខុសគោលការណ៍ច្បាប់ ដែលនោះគឺជារូបភាពបទល្មើសសេដ្ឋកិច្ច។ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ ត្រូវបានឈ្មួញចោទប្រកាន់ថា នៅតែធ្វើសកម្មភាពយ៉ាងគឃ្លើនក្នុងការកោសរូសឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំ បង់លុយ ដោយគ្មានការយោគយល់អ្វីទាំងអស់។ ក្រុមឈ្មួញបានបញ្ជាក់ថា ខណៈការធ្វើជំនួញកំពុងទទួលបានប្រាក់ចំណេញតិចផងនោះ តែបែរជាមន្រ្តីនគរបាលមកគាបយកលុយឆៅៗបន្ថែមទៀតទៅវិញ។ បច្ចុប្បន្នមន្រ្តីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ និងមន្រ្តីគយ ត្រូវបានក្រុមឈ្មួញចោទប្រកាន់ជារឿយៗពាក់ព័ន្ធនឹងករណីគាបយកលុយពីក្រុមឈ្មួញ ហើយមានមន្រ្តីមួយចំនួនសល់ប្រាប់រាប់សែនដុល្លារទិញផ្ទះនៅក្នុងបុរី។ …

Read More »

ស្ត្រីវ័យក្មេងជើងខ្លាំងដឹកឈើប្រណិត មិនខ្លាចប៉េអឹមផ្ទៃប្រទេស និងមេព្រៃឡើយ

ខេត្តក្រចេះ៖ ក្រុមអ្នកសារព័ត៌មានបានរាយការណ៍មកថា មានមេឈ្មួញជើងខ្លាំង ជាស្ត្រីវ័យក្មេងឈ្មោះចែ មុំនិងប្ដីឈ្មោះ ធី ដែលត្រូវជាប្អូនរបស់លោក ប៉េអឹមក្រុង ឈ្មោះ លោក ឡុង យឹង ហៅម៊ិច ដែលមានតួនាទីជានាយរងការិយាល័យ ។ ហើយរាល់ថ្ងៃយប់នេះដែរ មេឈ្មួញឈ្មោះ ចែ មុំ ប្ដីឈ្មោះ ធី …

Read More »

ប្រធានផ្សារដើមគរ និងអាជ្ញាធរខណ្ឌទួលគោក អត់ខ្វល់ពីការកក់ស្ទះចរាចរ និងផលប៉ះពាល់បរិស្ថាន

ភ្នំពេញ៖ ប្រជាពលរដ្ឋ ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត (ផ្លូវលេខ២១៧) ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ត្អូញត្អែរពីការដាក់លក់បន្លែ ផ្លែឈើ រំលោភលើផ្លូវ បង្កឲ្យមានការកកស្ទះចរាចររាល់ថ្ងៃ។ ការកកស្ទះនេះ ចាប់ពីម៉ោងព្រឹក ថ្ងៃ ជាពិសេសនៅពេលយប់តែម្តង ដោយសារអាជីវករបានដឹកទំនិញមកពីបណ្តាខេត្ត យកមកបោះអោយម៉ូយ។ ពួកគេចោទប្រកាន់ថា មិនឃើញសមត្ថកិច្ច …

Read More »

លោកប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ នួន ប៉ុក កំពុងតែធុំក្លិនមិនស្រួល

ខេត្តព្រះសីហនុ៖ ស្របពេលដែលលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានកំណែទម្រង់ការងារដឹកនាំ ប្រកបដោយតម្លាភាព និងមានការគាំទ្រពីបុគ្គលិកមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងក្រសួង ប្រកបដោយសក្តានុពលនោះ បែរជាលេចចេញនូវបាតុភាពមិនប្រក្រតីពីថ្នាក់ដឹកនាំមួយចំនួន ចូលចិត្តធ្វើអ្វីៗខ្វះការថ្លឹងថ្លែង ឬសិក្សាពីសមត្ថភាព អតីតភាពការងារ បែរជាចង់ដក ចង់ដាក់ ធ្វើតាមតែខ្លួនចង់បានក្នុងនាមជាមេកើយទាំងបំពានមកលើកូនចៅ។ លោកស្រី កើត ពៅ …

Read More »

ថវិកាសម្តេចតេជោ ដែលឧបត្ថម្ភដល់សិស្សានុសិស្ស ក្នុងសាលាសិរីសោភណ័ ត្រូវបានប្រគល់ដល់ដៃសិស្សក្រោយបែកធ្លាយថា នាយិកាស៊ីដាច់អស់

ខេត្តបន្ទាយមានជ័យ៖ ថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជដែលប្រមាណជិត១៣លានរៀលដែលផ្តល់ជូនលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សក្នុងសាលាសិរីសោភ័ណត្រូវបានគេរាយការណ៍ថានាយិការសាលានេះស៊ីដាច់អស់មួយចំនួនក្រោយពីបើកអោយតែគ្រូនិងសិស្សខ្លះ។ពត៌មានស៊ីដាច់លុយសិស្សនេះត្រូវបានលោកគ្រូ-អ្នកគ្រូយកមកធ្វើជាប្រធានបទនៃអំពើពុករលួយរបស់នាយិកា ណាត ស៊ីវឡាយ។ ក្រោយមានការបែកធ្លាយនូវការស៊ីដាច់លុយសិស្សជាច្រើនលានរៀលទើបនៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦នេះ លោកស្រីនាយិកា ណាត ស៊ីវឡាយ បានបញ្ចេញលុយនោះមកវិញ ហើយក៏បានកោះហៅសិស្សដែលមិនទាន់បានទទួល អោយមកបើកយកលុយនោះគ្រប់ៗគ្នា។ សូមបញ្ជាក់ផងដែរថាក្រោយពីបានជួបជាមួយអ្នកយកពត៌មានសិស្សានុសិស្សនៅក្នុងសាលាសិរីសោភណ័បាននិយាយប្រាប់ថាពួកគាត់មិនទាន់ទទួលបានលុយសម្តេចឧបត្ថម្ភម្នាក់១ម៉ឺនរៀលនោះទេព្រោះមានអ្នកខ្លះដឹងក៏បានរីអ្នកមិនដឹងក៏អត់ ហើយមួយវិញទៀតថាចាំគ្រូអោយបើគ្រូមិនអោយក៏មិនទារដែរ ខ្លាច…។ សិស្សខ្លះនិយាយថា លុយ១ម៉ឺននោះមិនចង់ទេ …

Read More »

មេឈ្មួញ ទៀ វិចិត្រ អាងអំណាចនាំចូលប្រេងគេចពន្ធកក្រើកពេញ ខេត្តព្រះសីហនុ និងប្រព័ន្ធផ្សព្វផ្សាយ

ខេត្តព្រះសីហនុ ៖ មេឈ្មួញ ទៀ វិចិត្រ កូនរបស់លោក ទៀវិញ និងត្រូវជាក្មួយបង្កើតរបស់លោក ទៀ បាញ់ ឧបរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិងកំពុងតែធ្វើសកម្មភាពរកស៊ីដឹកប្រេងគេចពន្ធចូលមកក្នុងខេត្តព្រះសីហនុ ធ្វើឲ្យកក្រើកពេញទូទាំងខេត្តព្រះសីហនុនិងផ្អើលពេញបណ្តាញប្រព័ន្ធផ្សព្វផ្សាយមានវេបសាយ ខណពេលដែលវេបសាយខ្លះបានបង្ហោះតម្កល់ព័ត៌មាននោះ?ស្ទើរតែរាប់សិបឆ្នាំតែម្តង ។ ផ្តើមពីនោះគេនឹងត្រូវគិតថា តើព័ត៌មាននោះ?ពិត ឬយ៉ាងណា? ហើយអាជ្ញាធររួមទាំងសមត្ថកិច្ចពាក់ព័ន្ធគិតយ៉ាងម៉េចដែរ …

Read More »

មន្ទីរសំរាកព្យាបាល សុភាព រងការរិះគន់ពីសំណាក់អ្នកខេត្តស្ទឹងត្រែង

ម្ចាស់គណនីហ្វេសប៊ុកម្នាក់ ឈ្មោះ សុភា ស្ទឹងត្រែង បានសរសេរបើកកកាយថា មន្ទីរសម្រាកព្យាបាលមួយ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបើករកស៊ីដោយ យកជីវិតអ្នកជំងឺទៅលេងសើចពោលគឺ ប្រពន្ធពេទ្យចេះចាក់ថ្នាំឲ្យអ្នកជំងឺទាំងគ្មានសញ្ញាប័ត្រ។ សុភាស្ទឹងត្រែង សរសេរវាយប្រហារថា៖ រូបសម្ផស្សស្អាតបាត ប៉ុន្តែចរិកមិនស្អាតចឹងសោះ….! ខ្លួនមិនដែលឆ្លងកាត់សាលាពេទ្យផង គ្រាន់តែមានប្តីជាDoctor បើកគ្លីនិកខ្លួនឯង ហើយប្តីបង្ហាត់បង្រៀនអោយបន្តិចបន្តួច ហ៊ានចាក់ថ្នាំអោយអ្នកជំងឺ …

Read More »

លោក សុង ម៉ាឡៃ មេគយច្រកទ្វារបន្ទាយចក្រី និងបក្សពួក កំពុងតែប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុកជាមួយក្រុមឈ្មួញ

ខេត្តព្រៃវែង៖ អំពើពុករលួយ នៅច្រកបន្ទាយចក្រីបានស្ងៀមស្ងាត់មួយរយៈពេលខ្លី ហើយមកដល់ពេលបច្ចុប្បន្ននេះ កំពុងតែកើតមានឡើងវិញហើយដែលបង្កឡើងដោយលោក សុង ម៉ាឡៃ មេគយច្រកទ្វារបន្ទាយចក្រីបានឃុបឃិតគ្នាបើកដៃឲ្យឈ្មួញ។ បើតាមគេសង្កេតឃើញ និងយោងតាមមន្ត្រីតូចតាចដ៌ទៃទៀតដែលប្រចាំការច្រកនិមួយៗដែលមានភារកិច្ចក្នុងអនុក្រឹត្យ៦៤ដែលមានចែងក្នុងផ្លូវច្បាប់ យកមកអនុវត្តឲ្យបានល្អនិងមានការទទួលខុសត្រូវខ្ពស់តែដោយឡែកសម្រាប់ច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង វិញគឺពលរដ្ឋលើកឡើងថា មន្ត្រីប្រចាំការនៅទីនោះបាន ប្រព្រិតិ្តអំពើពុករលួយ ដោយមានការឃុបឃិតគ្នាជាប្រពន្ធ័ ដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន បណ្ដាលឲ្យបាត់ចំណូលរដ្ឋ …

Read More »

ដល់ថ្នាក់អនុរដ្ឋលេខា២នាក់សុំចេញ ! មិនធម្មតាទេ លោក វេង សាខុន

ភ្នំពេញ៖ បន្ទាប់ពីបានកាន់តំណែងរដ្ឋមន្ត្រី ក្រសួងកសិកម្មភា្លម លោក វេង សាខុន ធ្វើអោយមន្ត្រីក្រោមអំណាចញាក់សាច់ភ្លាម ។ មិនត្រឹមតែមន្ត្រីថ្នាក់កណ្តាលនោះទេ ដែលគេងបុកពោះរាល់ថ្ងៃនោះ សូម្បីមន្ត្រីថ្នាក់ធំៗក៏ភ័យរហូតសុំចេញពីក្រសួងនេះទៀត។ ក្នុងនោះដែរ មានអនុរដ្ឋលេខា ២រូប សុទ្ធតែមានឥទ្ធិពល ជាកូនមន្ត្រីធំ ក្នុងជួររដ្ឋាភិបាល និងគណបក្សប្រជាជនបានវេចបង្វិចដើរចេញពីក្រសួងកសិកម្មបន្ទាប់ពីលោកវេង សាខុន ឡើងកាន់តំណេង។ …

Read More »

មេបញ្ជាការរង​យោធារ​វរៈ​ការពារ​ព្រំដែន​លេខ​៦២១​ក្នុងស្រុក​ស្នួល កំពុង​ជួញដូរ​ឈើ​ឆ្លងដែន​យ៉ាង​គគ្រឹកគគ្រេង

ខេត្តក្រចេះ ៖ ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ខណៈដែលមានការហាមឃាត់យ៉ាងតឹងរ៉ឹង ចំពោះការកាប់បំផ្លាញ និងជួញដូរឈើឆ្លងដែន គេបែរជាឃើញមេបញ្ជាការយោធាវរៈការពារព្រំដែនលេខ៦២១ ឈ្មោះ គង់ ក្រឹង ដែលឈរជើងនៅក្នុងស្រុកស្នួល ខេត្តក្រចេះធ្វើចរាចរណ៍ឈើប្រណិតទៅកាន់ប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង។ តាមសេចក្ដីរាយការណ៍ថា ដំណាក់កាលចុងក្រោយនេះបើទោះបីជាលោក គង់ ក្រឹង ដែលគេស្គាល់ថា ជាឈ្មួញឈើដុះស្លែប្រចាំភូមិភាគឦសានមួយរូបដែរនោះ បានផ្ដល់ទីតាំងឲ្យឈ្មួញវៀតណាមប្រមូលទិញឈើយកមកស្តុក ក្នុងនោះមានកសិដ្ឋានចិញ្ចឹមគោរបស់ខ្លួននៅក្នុងភូមិវេវ …

Read More »

ឡើងជារដ្ឋមន្ត្រីភ្លាម លោក វេង សាខុន ធ្វើឲ្យមន្ត្រីក្រោមញាក់សាច់

ភ្នំពេញ៖ ក្រោយពេលបានធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មិនបានប៉ុន្មានផងស្រាប់តែលោក វេង សាខុន បានប្រព្រឹត្តនូវរឿងអាស្រូវជាច្រើនដែលធ្វើឲ្យមន្ត្រីក្នុងក្រសួងនេះ បើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជ្រាបនិងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ មន្ត្រីក្រសួងកសិកម្មខ្លះបានបង្ហើបឲ្យដឹងថា លោក វេង សាខុន ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជំនួសលោក អ៊ុក រ៉ាប៊ុន …

Read More »

កាស៊ីណូណាហ្គាវើលកំពុងស្ថិតក្រោមការត្រួតពិនិត្យ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើសវនកម្មទៅលើកាស៊ីណូ Naga World ដើម្បីវាយតម្លៃបំណុលពន្ធលើប្រតិបត្តិការមិនមែនល្បែង បន្ទាប់ពីការរកឃើញ «ភាពមិនស្របគ្នា» កាលពីឆ្នាំមុនដែលនាំឲ្យមានការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើកដំបូងមិនធ្លាប់មានលើកាស៊ីណូដ៏ធំមួយនេះ ។ លោក រស់ ភិរុណ អនុប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា៖ «ការធ្វើសវនកម្មនេះកំពុងបន្តហើយយើងមិនទាន់បញ្ចប់ថាតើ Naga World ជំពាក់បំណុលពន្ធផ្នែកប្រតិបត្តិការមិនមែនល្បែងប៉ុន្មាននោះទេ»។ លោកបន្តថា៖«ហេតុអ្វីយើងកំពុងធ្វើការងារនេះគឺដោយសារតែយើងបានរកឃើញកាលពីឆ្នាំមុនថាពួកគេត្រូវបង់ពន្ធកាន់តែច្រើន»។ NagaCorp …

Read More »

ឧកញ៉ាសី កំពុងរងការរិះគន់កាប់បំផ្លាញព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់

ខេត្តរតនគិរី ៖ ឧកញ៉ា សី កំពុងរងការរិះគន់ថា ជាមេខ្លោងកាប់បំផ្លាញព្រៃឈើដឹកតាមយីឌុបចែកចាយដេប៉ូពេញស្រុកខ្មែរ ការដឹកជញ្ជូនឈើប្រភេទលេខ២ តាមរថយន្តយីឌុបចេញពីតំបន់អភិរក្សព្រៃឈើនឹងឧទ្យានជាតិផ្សេងៗ នៅក្នុងខេត្តរតនគិរី យ៉ាងស្របច្បាប់ក៏ដោយ។ ក៏ប៉ុន្តែគេសង្កេតឃើញថា លោកឧកញ៉ា សី បានយករថយន្តយីឌុបដឹកឈើរំលោភច្បាប់តាមការបង្កើតឲ្យមានបណ្តាញរត់ពន្ធសម្ងាត់ ដើម្បីធ្វើជាមធ្យោបាយជួយសម្រួលដល់ការកាន់កាប់ខ្នាតធំផ្នែកឧស្សាហកម្ម ហើយកំពុងតែជ្រកក្រោមស្លាកព្រៃសម្បទានសង្គមកិច្ចស្របច្បាប់។ យោងតាមការស៊ើបអង្កេតដ៏ជាក់ច្បាស់របស់អង្គការអភិរក្សអន្តជាតិរយ:ពេលយ៉ាងតិចដើមខែសីហា ឆ្នាំ២០១៦នេះ គេសង្កេតឃើញរថយន្តយីឌុបចំនួន៧ទៅ៨គ្រឿងរបស់លោកឧកញ៉ាសី ដឹកឈើក្រហមលេខ២ប្រភេទគ្រឿងផ្ទះចែកចាយតាមដេប៉ូតាមបណ្តាលខេត្តមួយចំនួននៅក្នុងស្រុកខ្មែរ។ …

Read More »

ចេញពីក្លិប ដកកាំភ្លើងបាញ់ជាង១០គ្រាប់ដើម្បីបង្អួតស្រីស្នេហ៍

ភ្នំពេញ៖ កូនអ្នកមានអំណាច នៃក្រសួងមហាផ្ទៃមួយរូប ជិះរថយន្ត៥៧០បានបាញ់បែបអនាធិបតេយ្យចំនួនជាង ១០គ្រាប់ ដើម្បីបង្អួតស្រីស្នេហ៍ដែលរួមដំណើរជាមួយនោះ បណ្តាលឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវលេខ២៤០ភ្ញាក់ច្រញ៉ាងពីដំណេក និងអ្នកនៅជិតនោះលួសព្រលឹងចុងសក់គ្រប់ៗគ្នាដោយសារតែឮសម្លេងផ្ទុះអាវុធផ្ទួនៗគ្នានោះ ដោយការផ្ទុះអាវុធលើកនេះ គឺជាលើកទី២ហើយ នៅក្នុងទឹកដីខណ្ឌដូនពេញ ដែលលើកទីមួយ កើតឡើងកាលពីថ្ងៃទី០៤ ខែកក្កដាថ្មីៗនេះ។ ហេតុការណ៍ផ្ទុះអាវុធបែបអនាធិបតេយ្យនោះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីយប់រំលងអាធាត្រឈានចូលថ្ងៃទី០៦ខែកក្តដាឆ្នាំ២០១៦នៅចំណុចផ្លូវលេខ២៤០ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជិតខាងកន្លែងកើតហេតុនោះបានឲ្យដឹងថា កាលពីវេលាម៉ោង ជិត ៣អាធ្រាត …

Read More »

លោក ទៀ វិចិត្រ គឺជាឈ្មួញធំម្នាក់រកស៊ីនាំប្រេងគេចពន្ធពីប្រទេសថៃ តាមផ្ទៃសមុទ្រចូលមកលក់ក្នុងស្រុកខ្មែរ

ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានពីអ្នករកស៊ីឲ្យដឹងថា ដោយសារមានសមត្ថកិច្ចប្រដាប់អាវុធដែលជាមេអារ័ក្សទឹកសមុទ្រជា ខ្នងបង្អែករឹងមាំ បានយកទីតាំងមូលដ្ឋានសមុទ្រ ធ្វើជាកន្លែងឡើងប្រេង ដែលនាំយកពីតំបន់លំហរសមុទ្រនិងឡើងតាមទំនប់រលកចាស់ ដោយដឹកជញ្ជូនចេញពីទូក ជ្រកក្រោមក្រុមហ៊ុនមួយ ដើម្បីចែកចាយតាមដេប៉ូក្នុងខេត្តព្រះសីហនុ និងបន្តទៅខេត្ត រាជធានីបន្ថែមទៀត ។ ការដឹកជញ្ជូនប្រេងគេចពន្ធរបស់ឈ្មួញរូបនោះ អ្នកខេត្តព្រះសីហនុ បានស្គាល់ច្បាស់ និងចាត់ទុកថា មេឈ្មួញដ៏មហិមា គ្មានអ្នកប៉ះពាល់ គ្មានអ្នកប្រណាំងប្រជែង …

Read More »

លោក ជា ចាត់តាំងសាច់ញាតិ ដែលគ្មានក្របខណ្ឌ និងឲ្យកូនក្មេង ចាំស្ទាក់យកលុយ ពីអ្នកដឹកទំនិញ ក្នុងនាមប៉ូលីសសេដ្ឋកិច្ចក្រសួង

ខេត្តឧត្តរមានជ័យ ៖ កម្លាំងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលចុះទៅប្រចាំការ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ឈ្មោះ ជា បានបង្កើតកុងត្រូលជជុះ តាមផ្លូវចាំស្ទាក់ និងប្រដេញចាប់រថយន្តដឹកទំនិញ យកលុយពីប្រជាពលរដ្ឋនិងអ្នករកស៊ីយ៉ាងអនាធិបតេយ្យ។ ប្រជាពលរដ្ឋ ដែលរកស៊ី ដឹកទំនិញបន្តិចបន្តួច ពីផ្សារថៃ និងដឹកពីកម្ពុជា យកទៅលក់ក្នុងផ្សារថៃ ឆ្លងកាត់តាមច្រកអន្តរជាតិជាំ …

Read More »

លោក សុខ សុដារ៉ា មេគយសៀមរាប ជាខ្នងបង្អែកឈ្មួញនាំទំនិញគេចពន្ធ

ខេត្តសៀមរាប៖ ក្រុមមន្ត្រីគយតូចតាចនៅខេត្តសៀមរាប ដែលពុំសូវបានផលប្រយោជន៍អីចូលហោប៉ៅបានខ្សឹបប្រាប់មកអ្នកសារព័ត៌មានឱ្យដឹងថា លោក សុខ សុដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប កំពុងតែកាក់កបខ្លាំងណាស់រឿងប្រព្រឹត្តអំពើពុករលួយ រឿងសេវាក្រោមតុ រឿងឃុបឃិតជាមួយឈ្មួញនាំទំនិញគេចពន្ធគ្រប់ប្រភេទ ដែលនាំចូលតាមច្រកព្រំដែនប៉ោយប៉ែត ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ច្រកជាំស្រងាំ ខេត្តឧត្ដរមានជ័យ ហើយយកមកស្តុកទុក និងចែកចាយក្នុងខេត្តសៀមរាប ហើយឈ្មួញដែលចង់រកស៊ីបានសុខ ត្រូវតែជួបនិយាយនឹងលោកមេប្រធានគយនេះ …

Read More »

សំណង់លោកឧកញ៉ា អ៊ូ ឆាយ កំពុងរងការិះគន់ គ្រាដែលមន្ត្រីជំនាញ និងម្ចាស់សំណង់អះអាងថា ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស

ខេត្តព្រះសីហនុ៖ ការរិះគន់ និងរួមជាមួយការសម្តែងក្តីព្រួយបារមណ្មជាច្រើនពីក្រុមប្រជាពលរដ្ឋ ជុំវិញការសាងសង់សំណង់ផ្ទះល្វែងរបស់លោកឧកញ៉ា អ៊ូ ឆាយ បានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ គ្រាដែលសំណង់មួយនេះមើលទៅហាក់ ពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃការសាងសង់ត្រឹមត្រូវ តែដំណើរការ ពុំត្រូវបានមានការរំខានពីអាជ្ញាធរមូលដ្ឋាន ឬអស់លោកមន្ត្រីជំនាញនោះទេ ដោយសារឥទ្ធិពលលោកឧកញ៉ា ។ ស្ថិតនៅចំកណ្តាលទីប្រជុំជនក្រុងព្រះសីហនុ អតីតមហោស្របរបស់ខេត្តព្រះសីហនុ កំពុងបានក្លាយទៅជាសំណង់ផ្ទះល្វែងជាច្រើនរបស់លោកឧកញ៉ា អ៊ូ ឆាយ ដែលកំពុងសាងសង់សម្រាប់លក់ …

Read More »