Cristiano Ronaldo ត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១

តាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះបានបង្ហាញថា កម្មវិធីប្រគល់ពានរង្វាន់បាល់ទាត់ពិភពលោក (Globe Soccer Awards) គឺកីឡាករ Cristiano Ronaldo ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១ បន្ទាប់ពីឈ្នះគូប្រជែង Lionel Messi, Ronaldinho និង Mohamed Salah ។

ក្រោយទទួលបានពានរង្វាន់នេះ Cristiano Ronaldo បាននិយាយថា “អរគុណដល់អ្នករាល់គ្នាដែលបានបោះឆ្នោតឱ្យខ្ញុំ គ្រួសារខ្ញុំ ម្តាយនិងបងប្អូនរបស់ខ្ញុំ។ ដើម្បីក្លាយជាអ្នកដែលមានឈ្មោះថាជាកីឡាករល្អជាងគេគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ខ្ញុំ សង្ឃឹមថាស្ថានភាពនេះនឹងកើតឡើងនៅឆ្នាំក្រោយ ហើយយើងអាចរីករាយបន្ថែមទៀត។ ខ្ញុំសង្ឃឹមថានឹងនៅតែអាចលេងបានច្រើនឆ្នាំទៀតដែលវាជាសមិទ្ធផលដ៏ពិសេសមួយ”។

ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Globe Soccer Awards នោះដែរក៏បានផ្តល់ពានរង្វាន់ដល់ខ្សែប្រយុទ្ធឆ្នើមប្រចាំឆ្នាំជួនកីឡាករ Robert Lewandowski, គ្រូបង្វឹកឆ្នាំឆ្នើមប្រចាំឆ្នាំលោក Hans Dieter Flick lifted និងលោក Iker Casillas ទទួលបានពានរង្វាន់ជាកីឡាករអាជីពប្រចាំឆ្នាំផងដែរ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេចាត់ទុកថា ជាកីឡាករល្អបំផុតនៅចន្លោះឆ្នាំ២០០១ និងឆ្នាំ២០២០ បន្ទាប់ពីបានជួយឲ្យក្លិបឈ្នះពានរង្វាន់ Champions League ចំនួន៥, ពានរង្វាន់ Premier League ចំនួន៣ជាមួយក្រុម Manchester United និងពានរង្វាន់ La Liga ចំនួន២ ជាមួយក្រុម Real Madrid ក៏ដូចជាពានរង្វាន់ Nations League ជាមួយព័រទុយហ្គាល់។ ចំណែកអ្នកចូលរួមបោះឆ្នោតត្រូវបានជ្រើសរើសដោយអ្នកគាំទ្រមកពីទូទាំងពិភពលោកក៏ដូចជាគណៈវិនិច្ឆ័យដែលមានសមាជិក២៥នាក់ដែលរាប់បញ្ចូលទាំងលោក Eric Abidal, Antonio Conte និងលោក Deco ជាដើម៕

Loading...