Cristiano Ronaldo បង្កើតកំណត់ត្រារកបាន១០០គ្រាប់ឲ្យជម្រើសជាតិ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្កើតប្រវត្តិសាស្ត្រពេលព័រទុយហ្គាល់ឈ្នះ ២-០ ទៅលើក្រុមស៊ុយអែតកាលពីរាត្រីថ្ងៃទី៨ ខែកញ្ញា ក្នុងពានរង្វាន់ UEFA Nations League ។ កីឡាករបាល់ទាត់ជើងខ្លាំងរូបនេះបានក្លាយជាកីឡាករដំបូងគេនៅអឺរ៉ុបដែលឈានដល់ការរកគ្រាប់បាល់បាន១០០ឲ្យជម្រើសជាតិ ។

ក្រុមអតីតម្ចាស់ជើងឯកយូរ៉ូឆ្នាំ២០១៧ យកឈ្នះក្រុមស៊ុយអែតក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់នេះរកបានដោយខ្សែប្រយុទ្ធ Cristiano Ronaldo វ័យ៣៥ឆ្នាំម្នាក់ឯង។ កីឡាករជើងចាស់រូបនេះបានរកគ្រាប់បាល់បញ្ចូលទីដោយការទាត់បាល់ហ្វ្រីឃីកក្នុងតង់ទី១ និងបន្ថែមគ្រាប់ទី២ដោយការបញ្ជូនបាល់ពីមិត្តរួមក្រុមនៅតង់ទី២។

វាជាជ័យជម្នះជាប់គ្នាទី២សម្រាប់ព័រទុយហ្គាល់ ខណៈដែលពួកគេបានយកឈ្នះក្រូអាត ៤-១ ក្នុងផ្ទះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ក្រុមព័រទុយហ្គាល់នឹងធ្វើដំណើរទៅប្រទេសបារាំងនៅខែតុលាក្នុងការប្រកួតទី៣របស់ពួកគេក្នុងពានរង្វាន់ UEFA Nations League ។

សូមបញ្ជាក់ថា កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេឲ្យក្រុមជម្រើសជាតិគឺកីឡាករ Ali Daei របស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ដែលរកបានរហូតដល់១០៩គ្រាប់ ប៉ុន្តែបច្ចុប្បន្នគាត់បានចូលនិវត្តន៍ហើយ។ Cristiano Ronaldo រកបាន១០០គ្រាប់ឈរលំដាប់ទី២ ហើយអាចនឹងបំបែកកំណត់ត្រារបស់កីឡាករអ៊ីរ៉ង់បាន ប្រសិនបើខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះនៅតែបន្តរកគ្រាប់បាល់ឲ្យជម្រើសជាតិមុនគាត់ចូលនិវត្តន៍ ៕

Loading...