De Bruyne បន្ត​កុងត្រា​ថ្មី​លេង​ឲ្យ Man City ដល់​ឆ្នាំ​២០២៥

កីឡា ៖ ខ្សែបម្រើ​ប្រយុទ្ធ Kevin De Bruyne បាន​ព្រមព្រៀង​បន្ត​កិច្ចសន្យា​ថ្មី​រយៈពេល ២​ឆ្នាំ​ទៀត​ជាមួយ Manchester City ដែល​ធ្វើ​ឲ្យ​កីឡាករ​ប៊ែ​ល​ហ្សិ​ក​រូបនេះ​លេង​នៅ​ទឹកដី Etihad រហូតដល់​ឆ្នាំ​២០២៥​។ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

​កិច្ចសន្យា​ចាស់​របស់ De Bruyne នឹង​ផុតកំណត់​ជាមួយ​ក្លិប​មេឃ​ខៀវ​នា​ខែមិថុនា ឆ្នាំ​២០២៣ ដែល​កីឡាករ​វ័យ ២៩​ឆ្នាំ​ខាងលើនេះ​ជួយ Man City ឈ្នះ​ពាន​ធំៗ​បាន ៧​មកហើយ និង​អាច​កើន​ដល់ ១១​ពាន​ថែមទៀត ប្រសិនបើ​ជោគជ័យ​ក្នុង​រដូវ​កាល​ឆ្នាំ​២០២០-២០២១ នេះ​។​

De Bruyne បានមក​ចូលរួម​ជាមួយ Man City បន្ទាប់ពី​បាន​ចាក​ចេញពី​ក្លិប Wolfsburg របស់​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​២០១៥ មក​។ De Bruyne រកបាន ៨​គ្រាប់ និង Assist បាន ១៦​គ្រាប់​ផងដែរ​ពី​ការចូល​លេង​បាន ៣៣​ប្រកួត​គ្រប់​កម្មវិធី​ប្រកួត​នា​រដូវ​កាល​នេះ និង​ជា​អ្នក​ស៊ុត​គ្រាប់​នាំមុខ​ទៀតផង​ក្នុង​ជ័យជម្នះ ២-១ ទៅលើ Borussia Dortmund នៅ​ថ្ងៃ​បើកឆាក​ប្រកួត​វគ្គ ៨​ក្រុម​ជើង​ទី​១ នៅ UCL៕

Loading...