Drogba នឹងទទួលបានមុខតំណែងមួយក្នុងក្លឹប Chelsea ក្រោយចូលនិវត្តន៍

ក្រុងឡុងដ៍៖ កីឡាករខ្សែប្រយុទ្ធ អន្តរជាតិកូតឌីវ័រ Didier Drogba នឹងទទួលបានការងារ ថ្មីមួយទៀត នៅក្នុងក្លឹប តោខៀវ Chelsea នៅក្រោយពេលតារាឆ្នើមវ័យ ៣៦ឆ្នាំមួយនេះ បញ្ចប់ជីវិតជាកីឡាករ បាល់ទាត់អាជីព ។ នេះបើតាមការបញ្ជាក់ ឲ្យដឹងពីអ្នកចាត់ចែង ការទូទៅលោក Jose Mourinho ។

គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ វ័យ៥០ឆ្នាំខាងនេះ បានបន្តប្រាប់គេហទំព័រ BBC ថា “យើង និងថ្នាក់ដឹកនាំកំពូលៗ ក្នុងក្លឹប Chelsea បានប្រជុំសម្រេចថា នឹងផ្តល់តួនាទីថ្មី មួយទៀតឲ្យ Drogba នៅក្រោយពេលគាត់ បញ្ចប់ជីវិតជាកីឡាករ ឬ ក្រោយពេលប្រកាសចូល និវត្តន៍ពីបាល់ទាត់ ដោយបន្តឲ្យធ្វើការ ជាមួយយើង នៅកីឡដ្ឋាន Stamford Bridge ដដែល ។ ហេតុអ្វីបានជា យើងធ្វើបែបនេះ? ពីព្រោះថា យើងមិនចង់ឲ្យបាត់បង់ ធនធានដ៏មានសក្តានុពល មួយនេះទេ ។ ដូចដែល អ្នកដឹងហើយថា Drogba បានជួយឲ្យក្រុមតោឈ្នះពាន ដល់ទៅ១០ នៅពេលគាត់លេងនៅទីនេះ លើកទី១ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១២” ។

លោកបានបន្ថែមថា “យើងមិនចង់ឲ្យ គាត់ខកចិត្តនោះទេ ហើយក៏ចង់ឲ្យគាត់ ធ្វើការងារជាមួយយើង បន្តទៀត ទើបបានជាយើងទិញគាត់ មកជាលើកទី២ មកពីក្លឹបតួគី Galatasaray មកវិញ ។ រឿងសំខាន់មួយទៀត Drogba ជាមនុស្សសំ ខាន់ជាងគេ ដែលបានជួយឲ្យ Chelsea ឈ្នះពាន Champions League ជាប្រវត្តិសាស្រ្ត របស់ក្លឹបផងដែរ កាលពីឆ្នាំ ២០១២ក្រៅពីបានជួយតែ បញ្ចូលទីតាមស្មើ ១-១ ទល់នឹង Bayern Munich និងស៊ុតបាល់ប៉េណាល់ទី បានសម្រេច ទៀតនោះ” ។

តែយ៉ាងណាក៏ដោយ នៅពេលសួរគាត់ ពីមុខតំណែងអ្វីដែល នឹងផ្តល់ឲ្យ Drogba នោះលោក Mourinho មិនបានប្រាប់ នោះទេដោយគ្រាន់តែ បង្ហើបថា អាចធ្វើជាគ្រូជំនួយ ទីប្រឹក្សាក្លឹប ឬក៏មន្រ្តីបច្ចេកក៏មិនដឹង ដូចទៅនឹងអតីតខ្សែបម្រើជន ជាតិវ៉េល Ryan Giggs បានកំពុងតែធ្វើជា គ្រូជំនួយរបស់លោក Louis van Gaal ជាផ្លូវការហើយ ក្រោយពេលបញ្ចប់ ជីវិតជាកីឡាករអាជីព កាលពីរដូវកាលមុននេះ និងធ្លាប់បានកាន់តំណែង ជាគ្រូបង្គោលចំនួន៣ ប្រកួតផងដែរ ក្រោយពេលក្លឹប បណ្តេញលោក David Moyes ចេញពីតំណែង ៕
hour-183

Loading...

Leave a Reply

Your email address will not be published. Required fields are marked *