EZECOM ឧបត្ថម្ភ​ការអភិវឌ្ឍ​ក្តារ​ចុច​ឆ្លាត​វៃ​ថ្មី សម្រួល​ការសរសេរ​អក្សរ​ខ្មែរ​កាន់តែ​លឿន ងាយស្រួល លើ​ស្មា​ត​ហ្វូ​ន​

ភ្នំពេញ៖ ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុម​អ្នកបង្កើត​កម្មវិធី​ទូរស័ព្ទ ក្នុងស្រុក​មួយ ដែល​កំពុង​អភិវឌ្ឍ​កម្មវិធី​ក្តារ​ចុច​ភាសា​ខ្មែរ​ប្រភេទ​ថ្មី ដែល​ជួយ​ឲ្យ​អ្នកប្រើប្រាស់ សរសេរ​អក្សរ​ខ្មែរ​បាន​កាន់តែ​លឿន និង​ងាយស្រួល នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ពួកគាត់​។​

​កម្មវិធី​ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ ឬ Khmer Smart Keyboard នេះ ត្រូវបាន​ក្រុម​អ្នកបង្កើត​ដាក់​ឲ្យ​ទាញយក (download) ដោយ​ឥតគិតថ្លៃ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS របស់​ក្រុមហ៊ុន Apple កាលពី​ខែតុលា​ឆ្នាំមុន និង​ត្រូវបាន​គេ​ទាញយក​ជាង ៥​ម៉ឺន​៦​ពាន់ ដង ដែល​ធ្វើ​ឲ្យ​កម្មវិធី​នេះ​ជាប់​ចំណាត់ថ្នាក់​យ៉ាងខ្ពស់​នៅលើ​តារាង​កម្មវិធី​ពេញនិយម​ក្នុង App Store សម្រាប់​ប្រទេស​កម្ពុជា​។​

​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​ការពេញនិយម​គាំទ្រ ឥឡូវនេះ ក្រុម​អ្នកបង្កើត​កំពុងធ្វើការ​អភិវឌ្ឍ​ក្តារ​ចុច​នេះ សម្រាប់​ប្រើ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android ដើម្បី​ចែករំលែក​បច្ចេកវិទ្យា​ទៅដល់​អ្នកប្រើប្រាស់​កាន់តែ​ច្រើនជាង​មុន​បន្ថែមទៀត​។​

​ក្រុម​អ្នកបង្កើត​កម្មវិធី​និយាយថា ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ​របស់​ពួកគេ អាចជួយ​ឲ្យ​អ្នកប្រើប្រាស់​ចុច​អក្សរ​ខ្មែរលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បាន​លឿន​ជាង​មុន​ពីរដង បើ​ប្រៀបធៀប​ទៅនឹង​ក្តារ​ចុច​ភាសា​ខ្មែរ​ផ្សេងទៀត ដែល​អាច​ស្វែង​រកបាន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ឬ Android នាពេល​បច្ចុប្បន្ន​។​

​ក្រុម​អ្នកបង្កើត​កម្មវិធី បាន​បន្ថែមទៀតថា ក្តារ​ចុច​អក្សរ​ខ្មែរ​ផ្សេងទៀត តម្រូវ​ឲ្យ​អ្នកប្រើប្រាស់​ចុច​ប៊ូ​តុង​ឆ្លាស់​អក្សរ ដើម្បី​ស្វែងរក​តួអក្សរ​ផ្សេងៗ​យកមក​សរសេរ ប៉ុន្តែ ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ​របស់​ពួកគេ ប្រើ​បច្ចេកវិទ្យា​អាច​ឲ្យ​អ្នកប្រើប្រាស់​សរសេរ​អក្សរ​បាន​តាមរយៈ​ការ​វាស​ម្រាមដៃ ឬ swipe​។​

​ឥឡូវនេះ ក្រោម​ការសហការ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម ក្រុម​អ្នកបង្កើត​កម្មវិធី​បានចាប់ផ្តើម​យុទ្ធនាការ​រៃអង្គាស​មូលនិធិ ដើម្បី​ពាំនាំ​ក្តារ​ចុច​ប្រភេទ​ថ្មី​នេះ ទៅដល់​ប្រព័ន្ធ​ប្រតិបត្តិការ Android ក៏ដូចជា​អភិវឌ្ឍ​មុខងារ​វចនានុក្រម និង​មុខងារ​ព្យាករណ៍​ពាក្យ​បន្ថែមទៀត​។​

​ការ​រៃអង្គាស​មូលនិធិ គឺជា​វិធីសាស្ត្រ​មួយ ដែល​ជួយ​ស្វែងរក​ធនធាន​សម្រាប់​គ​ម្រោ​ង​បង្កើត​ថ្មី ដោយសារ​ធារ​ណៈ​ជន​ពី​គ្រប់ទិសទី​អាច​ចូលរួម​បរិច្ចាក​ថវិកា តិចក្តី ច្រើនក្តី ដើម្បី​គាំទ្រ​គម្រោង​ដែល​គាត់​ពេញចិត្ត ក៏ដូចជា​ទទួលបាន​អត្ថប្រយោជន៍ ឬ​រង្វាន់​លើកទឹកចិត្ត​ពិសេស​ណាមួយ​ត្រឡប់មកវិញ​ផងដែរ​។​

​លោក Paul Blanche-Horgan អគ្គនាយក​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម តែង​គាំទ្រ​គ្រប់​សកម្មភាព ដែល​លើកកម្ពស់​ការអភិវឌ្ឍ​បច្ចេកវិទ្យា និង​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា​។ វា​ជា​ការគួរ​ឲ្យ​រំភើប​រីករាយ​ណាស់ ដែល​យើង​ឃើញ​ក្រុម​អ្នកបង្កើត​វ័យក្មេង ដូចជា ក្រុម​បង្កើត​ក្ដារ​ចុច​ខ្មែរ​វៃឆ្លាត​នេះ ជាដើម អាច​ចាប់យក​ឱកាស​ក្នុង​យុគសម័យ​ឌីជីថល​នេះ និង​ទទួលបាន​ជោគជ័យ​ដូច្នេះ​”៕

laura ezecom

ezecom

Loading...

Leave a Reply

Your email address will not be published. Required fields are marked *