Floyd ​ព្រម​វ៉ៃ​ជាមួយ Pacquiao ​ហើយ​ ​តែ​ត្រូវ​ធ្វើ​នៅ​ទឹក​ដី​អាមេរិក​

Floyd Mayweather ​បាន​អះអាង​ហើយ​ថា​ រូប​គេ​ព្រម​វាយ​ជាមួយ​ Manny Pacquiao ​ហើយ​ ប៉ុន្តែ​ ទីកន្លែង​ប្រកួត​នោះ​ គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ Las Vegas ​សហរដ្ឋអាមេរិក។ ចំណែក​ថ្ងៃ​ប្រកួត​នោះ​គឺ​ថ្ងៃ​ទី ​២ ​ខែ​ ឧសភា​ ឆ្នាំ ​២០១៥​ខាង​មុខ។

កាល​ពី​ម្សិល​មិញ​នេះ​ Floyd ​បាន​និយាយ​ពី​រឿង​ដែល​ Pacquiao ​ចង់​វ៉ៃ​ជាមួយ​គេ​ថា៖ “វ៉ៃ​ជាមួយ Pacquiao ? ច្បាស់​ណាស់​ថា​ ខ្ញុំ​នឹង​វ៉ៃ​ជាមួយ​គេ។ ចំណែក​ពេល​វេលា​ និង ​ទីកន្លែង​វិញ​នោះ​គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ Las Vegas ​ថ្ងៃ​ទី​២ ​ខែ ​ឧសភា ​ខាង​មុខ។ Manny ​ល្បី​ថា ​ខ្លាំង​យូរ​មក​ហើយ​ព្រោះ​គេ​អាច​ឈ្នះ​កីឡាករ​ល្បី​ៗ​មួយ​ចំនួន​ ហើយ​អ្នក​ប្រដាល់​សញ្ជាតិ​MayPac2ហ្វីលីពីន​រូប​នេះ​តែង​តែ​ចង់​វាយ​ជាមួយ​ខ្ញុំ​ ដូច្នេះ​ខ្ញុំ​គ្មាន​អ្វី​ដែល​ថា​ មិន​វាយ​ជាមួយ​គេ​នោះ​ទេ។ គេ​តែងតែ​ឌឺ​ដង​ខ្ញុំ​នៅ​លើ​គេហទំព័រ​ផ្សេង​ៗ​ ចាំ​មើល​នៅ​លើ​សង្វៀន​គេ​អាច​ឌឺ​ខ្ញុំ​បាន​ទៀត​ឬ​អត់”។

អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ទៀត​នោះ​ ការ​ប្រកួត​នេះ​ Floyd ​បាន​និយាយ​ហើយ​ថា ​ត្រូវ​តែ​ជា​ប្រកួត​ធំ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ពោល​គឺ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​តិច​បំផុត​ក៏​៣០០​លាន​ដុល្លារ​អាមេរិក​ដែរ​ទើប​សក្ដិសម​នឹង​សមត្ថភាព​របស់​ពួកគេ។

Floyd

យ៉ាង​ណា​មិញ​ នេះ​​គ្រាន់​តែ​ជា​សម្ដី​របស់​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​ខាង​លើ​ប៉ុណ្ណោះ ចាំ​មើល​ថា​ តើ​ខាង​ Manny Pacquiao ​នឹង​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​វិញ​ ព្រោះ​កាល​ពី​មុន​ Manny ​បាន​និយាយ​ហើយ​ថា​ការ​ប្រកួត​នេះ​ ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ចៀស​ឆ្ងាយ​ពី​អាមេរិក។

សូម​រង់ចាំ​តាមដាន​ទាំង​អស់​គ្នា​ថា​ តើ​អ្នក​ប្រដាល់​អាស៊ី​ដែល​ប្រកួត​ ៦៤ ​ដង ​ឈ្នះ​ ៥៧ ​ដង​ស្មើ​ ២​ ដង​ និង ​ចាញ់​៥​​ ដង ​នឹង​ទទួល​យក​សំណើ​របស់​អ្នក​ប្រដាល់​អាមេរិក​ដែល​ប្រកួត ​៤៧​​ ដង ​ឈ្នះ​ទាំង ​៤៧ ​ដង ​និង ​ផ្ដួល​គូ​ប្រកួត​ឱ្យ​សន្លប់ ​២៦​​ ដង ​ដែរ​ឬ​យ៉ាង​ណា?Pacquiao

Loading...

Leave a Reply

Your email address will not be published. Required fields are marked *