Instagram ព្យាយាម​ហាម​ឃាត់​សក់​នៅ​លើ​កេរ្ត៍ខ្មាស​ស្ត្រី​

សេវា​ Instagram​ បាន​ចេញ​ការ​សុំទោស​ទៅកាន់​ទីភ្នាក់ងារ​បង្ហាញ​ម៉ូត​អូស្ត្រាលី​មួយ ក្រោយ​ពី​ខ្លួន​ចាប់​បាន​រូបភាព​មួយ​ដែល​បង្ហោះ​ដោយ​វេបសាយ​​នេះ​ដែល​បង្ហាញ​មមីស​របស់​អ្នក​បង្ហាញ​ម៉ូត​។​ Instagram ​បាន​ស្ថិត​ក្រោម​ការរិះគន់​ចំពោះ​ការហាម​បង្ហាញ​មមីស​ស្ត្រី​នៅ​ platform ​របស់ខ្លួន​។​

​វេបសាយ​បង្ហាញម៉ូត Sticks and Stones (NSFW)​ត្រូវបាន​គេ​ផ្អាក​គណនី​Instagram​របស់ខ្លួន នៅពេល​វា​share​រូបភាព​មួយ​កាលពី​ថ្ងៃ​១​មករា​ដោយ​​បង្ហាញ​អ្នក​បង្ហាញ​ម៉ូត​២​នាក់​ពាក់អាវ​ងូតទឹក​រឹប​ដែល​បញ្ចេញ​មមីសក្រោម​។​

​រូបភាព​នេះ​ត្រូវ​ចាប់បាន​និង​គណនី​ត្រូវ​បិទ ដោយ​សំអាង​ថា​វា​រំលោភ​លក្ខខណ្ឌ​របស់​Instagram​ដែល​ចែង​ថា អ្នក​ប្រើ​មិន​អាច​បង្ហោះ​រូប​ស្រាត​ឬ​ស្រាត​​មួយផ្នែក ឬ​រូប​អាសអាភាស​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *