iPhone 6 អាច​យក​មក​ថត​ភាពយន្ត​ខ្លី​បាន​​យ៉ាង​អស្ចារ្យ​!

iPhone 6/6 Plus ដែល​បាន​ប្រកាស​កាល​ពី​ដើម​ខែ​កញ្ញា​ តែង​តែ​ល្បី​​ថា​មាន​កម្រិត​គុណភាព​កាមេរ៉ា​ច្បាស់​ត្រជាក់​ភ្នែក​។​ ពេល​នេះ​​ពិត​ជា​​អស្ចារ្យ​មែន​ដែល​ iPhone 6 ត្រូវ​បាន​យក​មក​ថត​ខ្សែ​ភាព​យន្ត​​ខ្លី​បាន​យ៉ាង​ល្អ។

នៅ​ក្នុង​ខ្សែ​ភាពយន្ត​ខ្លី​ដែល​ថត​ដោយ​ iPhone 6 នោះ​មាន​ចំណង​ជើង​ថា “iPhone 6 Short Film: DragonBorn” ដែល​ទិដ្ឋភាព​គ្រប់​ជ្រុង​សុទ្ធ​តែ​ត្រូវ​បាន​​ថត​និង​កាត់​ត​ដោយ​​ប្រើ​ iPhone 6 ទាំង​អស់។ ​​ចំពោះ​កម្មវិធី​មួយ​ចំនួន​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​បង្កើត​ភាព​យន្ត​ខ្លី​មួយ​នេះ​មាន​ដូចជា iMovie, Filmic Pro, Efexio, Movie Looks, Gravie និង​ Video Crop។

“iPhone 6 Short Film: DragonBorn” ​​ត្រូវ​បាន​បង្ហោះ​លើ​ YouTube ​កាល​ពី​ថ្ងៃ​ទី ៥​ប៉ុន្មាន​ថ្ងៃ​មុន​ដោយ​លោក Matthew Pearce ដែល​ជា​អ្នក​ថត​​និង​កាត់​ត​ភាពយន្ត​ខ្លី​នេះ។ មក​ទល់​ពេល​ឥឡូវ “iPhone 6 Short Film: DragonBorn” មាន​ចំនួន​អ្នក​ចូល​ទស្សនា​ចំនួន​ជាង ៤ម៉ឺន​នាក់​ឯណោះ៕

វិដេអូ៖

Loading...

Leave a Reply

Your email address will not be published. Required fields are marked *