ក្រុម IS ទុកពេល ២៤ម៉ោង សម្រាប់​ជីវិត​ចំណាប់ខ្មាំង​ជប៉ុន​ម្នាក់ទៀត

ពួក​សកម្មប្រយុទ្ធ រដ្ឋ​អ៊ីស្លាម (IS) កាលពី​ម្សិលមិញ​នេះ បាន​បង្ហោះ​វីដេអូ​ថ្មី​ទៀត លើ​youtube ដែលមាន​រូបភាព​ចំណាប់ខ្មាំង​ជប៉ុន Kenji Goto កាន់​រូបថត​របស់​អ្នកបើក​យន្តហោះ ជនជាតិ​ហ្ស័​រដង់ Maaz al-Kassasbeh ដែល​ត្រូវបាន​ក្រុម​នេះ​ចាប់​ជា​ចំណាប់ខ្មាំង​ផងដែរ។

ក្នុង​វីដេអូ​ចុងក្រោយ​ថ្មី​នេះ ពួក IS បាន​ទុកពេល២៤ម៉ោង ឲ្យ​រដ្ឋាភិបាល​ហ្ស័​រដង់ ដោះលែង​សកម្មជន​ឥស្លាម​ស្ត្រី​ម្នាក់ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន ពីបទ​ប៉ន​ប៉ុង​បំ​ផ្ទុក​គ្រាប់បែក កាលពីពេល​កន្លងទៅ បើ​មិន​អញ្ចឹង​ទេនោះ ពួក IS នឹង​កាត់​ក្បាល​ចំណាប់ខ្មាំង​ជប៉ុន​ម្នាក់ទៀត ពោលគឺ​បន្ទាប់ពី​បាន​កាត់​ក្បាល​ចំណាប់ខ្មាំង​ជប៉ុន​ម្នាក់ កាលពីពេលថ្មីៗនេះ ដោយសារតែ​រដ្ឋាភិបាល​ជប៉ុន​មិន​ព្រម​បង់ប្រាក់​លោះ ២០០លាន​ដុល្លារ​អាមេរិក។

ពេលនេះ​ដែរ ជប៉ុន​និង​ហ្ស័​រដង់​កំពុងធ្វើការ​រួមគ្នា ដើម្បី​ព្យាយាម​រំដោះ​ចំណាប់ខ្មាំង​ជប៉ុន​ម្នាក់នេះ រួម​នឹង​អ្នកបើក​យន្តហោះ​ជនជាតិ ហ្ស័​រដង់​ផងដែរ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *