Jessica បង្ហាញ​សារ​ឈឺចាប់ ក្រោយ​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម Girls’ Generation ជា​ផ្លូវការ

ក្រោយ​ពី​ផលិតកម្ម SM Entertainment បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ ផ្លូវការ​អំពី​ការ​ដក​ហូត​តំណែង​របស់​ខ្លួន ​ពី​ក្រុម Girls’ Generation កាល​ពី​ម្សិលមិញ តារា​ចម្រៀង Jessica ក៏​បាន​បង្ហាញ​អារម្មណ៍​ឈឺចាប់​របស់​ខ្លួន តាម​រយៈ​សេចក្ដីថ្លែងការណ៍​ផ្ទាល់​ខ្លួន​មួយ​នៅ​លើ​គេហទំព័រ​របស់​នាង។

តាម​រយៈ​សេចក្ដីថ្លែងការណ៍​នេះ​ Jessica បាន​បង្ហើប​ថា នាង​ទើប​តែ​ទទួល​បាន​ដំណឹង​ថា​នាង​ត្រូវ​​គេ​ដក​ចេញ​ពី​ក្រុម Girls’ Generation កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា នេះ​ប៉ុណ្ណោះ។ តារា​វ័យ ២៥​ឆ្នាំ​រូប​នេះ បាន​និយាយ​ទៀត​ថា​នាង​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ក្រុមហ៊ុន​ Fashion “BLANC” របស់​នាង​កាល​ពី​ខែ​សីហា ដោយ​មាន​ការ​អនុញ្ញាត​ពី​ខាង​ផលិតកម្ម​ដែរ។ ប៉ុន្តែ​ក្រោយ​មក​គេ​បែរ​ជា​ឲ្យ​នាង​ជ្រើសរើស រវាង​ការ​បញ្ឈប់​មុខ​ជំនួញ និង​ការ​ដើរ​ចេញ​ពី​ក្រុម​ទៅ​វិញ​។ ដោយ​សារ​ជាប់​កុងត្រា​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម Jessica មិន​អាច​បោះបង់​មុខ​ជំនួញ​Jessica Girl's Generationនាង​បាន​ឡើយ។

Jessica បាន​បន្ត​ថា “ខ្ញុំ​ខូច​ចិត្ត​យ៉ាង​ខ្លាំង និង​មិន​អាច​លាក់បាំង​អារម្មណ៍​ឈឺចាប់​បាន​ឡើយ​ ដែល​ត្រូវ​បាន​ផលិតកម្ម និង​មិត្ត​រួម​ក្រុម​ ដែល​ខ្ញុំ​បាន​ចំណាយ​ពេល និង​ខិតខំ​ប្រឹងប្រែង​ជាមួយ​គ្នា​រយៈ​ពេល ១៥​ឆ្នាំ​មក​នេះ សុំ​ឲ្យ​ខ្ញុំ​ចាកចេញ​ដោយ​សារ​តែ​មូលហេតុ​ ដែល​ខ្ញុំ​ចាប់​ផ្ដើម​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​”។

នេះ​គឺ​ជា​ការ​បកស្រាយ​ខុស​ស្រឡះ​ពី​សេចក្ដី​ថ្លែងការណ៍​របស់​ផលិតកម្ម SM ដែល​អះអាង​ថា Jessica ជា​អ្នក​សុំ​ឈប់​ពី​ក្រុម​ដោយ​ខ្លួន​ឯង។

girl generation

ក្រៅ​ពី​ការ​មមាញឹក​នឹង​មុខ​ជំនួញ នៅ​មាន​រឿង​មួយ​ទៀត​ដែល​គេ​សង្ស័យ​ថា​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ Jessica ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម គឺ​ដោយសារ​នាង​បាន​ប្រឆាំង​ផលិតកម្ម រឿង​រៀប​ការ​ជាមួយ​បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ Tyler Kwon។ ក៏​ប៉ុន្តែ​ទាំង​ផលិតកម្ម SM និង​ Jessica សុទ្ធ​តែ​មិន​និយាយ​ពី​បញ្ហា​នេះ​ដូច​គ្នា លើក​លែង​តែ Tyler Kwon ដែល​បាន​បញ្ជាក់​លើ​បណ្ដាញ weibo របស់​ខ្លួន​ម្សិលមិញ​ថា គេ​មិន​មាន​គម្រោង​រៀប​ការ​ជាមួយ Jessica នោះ​ឡើយ។

Jessica នឹង​នៅ​តែ​ជា​តារា​របស់​ផលិតកម្ម SM ដដែល​ប៉ុន្តែ​នាង​បន្ត​​សកម្មភាព​​ជា​តារា​ទោល។​ ចំណែក​ក្រុម Girls’ Generation ពី​ពេល​នេះ​ទៅ​គឺ​មាន​សមាជិក​តែ ៨​នាក់​គត់ ៕NEWS.SABAYJessica Korean Star

Loading...

Leave a Reply

Your email address will not be published. Required fields are marked *