Lady Gaga តែងខ្លួនឲ្យឆ្កែ ដើរលេងនៅញូវយ៉ក

ញ៉ូវយ៉ក៖ កំពូលតារាចម្រៀង Lady Gaga ក្រៅពីការតុបតែងខ្លួនប្លែក ឲ្យខ្លួនឯងមិនគ្រប់គ្រាន់ ហើយនោះ នាងបានតែងខ្លូន ឆ្កែសំណព្វចិត្តនាង យ៉ាងស្អាតបន្ថែមទៀត។ កាលពីថ្ងៃពេលថ្មីៗនេះ គេបានឃើញ Lady Gaga បានតែងខ្លួនយ៉ាងស្អាត ជាមួយឈុតសម្លៀក បំពាក់ពណ៌ខ្មៅ និងមានឱប ឆ្កែសំបុរខ្មៅ នៅដើមទ្រូងយ៉ាងណែនដោយកំពុងរង់ចំាំ រថយន្ត ខណៈដែលនាង បានដើរកំសាន្ត នៅទីក្រុងញូវយ៉ក។

សត្វឆ្កែមួយក្បាលនេះ ត្រូវបាន Lady Gaga ធ្វើការយកចិត្តទុកដាក់យ៉ាងខ្លំាង ដោយបានតែងខ្លួន ឲ្យវាដូចជាពាក់អង្កាំ និងមានបូរណ៍ពណ៌ ផ្កាឈូកនៅក មើលទៅហាក់ដូចជាមានភាពទាក់ទាញ មែនទែន។ គួរបញ្ជាក់ផងដែរថា សត្វឆ្កែមួយក្បាលនេះ ពិតជាមានសំណាងខ្លំាងណាស់ ដោយបានការចិញ្ចឹម ពីកំពូលតារាចម្រៀង ដ៏ល្បីនៅលើពិភពលោក ដោយស្ទើរតែគ្រប់ពេល ដើរកំសាន្តខាងក្រៅ Lady Gaga តែងតែយកវា ទៅជាមួយជានិច្ច៕

lady gaga 1 lady gaga 2

ប្រភព៖ Lookingtoday

Loading...

Leave a Reply

Your email address will not be published. Required fields are marked *