Man City និង Real ឈ្នះ​ដូចគ្នា​ក្នុង​ជើង​ទី​១ នៅពាន UCL

កីឡា ៖ Mancheter City និង Real Madrid សុ​ត្ធ​តែ​យកឈ្នះ​គូរ​ប្រជែង​រៀងៗ​ខ្លួន​សម្រាប់​ជើង​ទី​១ នៃ​វគ្គ ៨​ក្រុម​ចុងក្រោយ​ពានរង្វាន់​អឺរ៉ុប UEFAChampions League នៅ​រាត្រី​ថ្ងៃ​អង្គារ ទី​០៦ ខែមេសា ឆ្នាំ​២០២១​។​

Man City បាន​យកឈ្នះ​លើ​ក្រុម​មកពី​អាល្លឺម៉ង់ Borussia Dortmund ក្នុង​លទ្ធផល ២-១ ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ De Bruyne នៅ​នាទី​ទី​១៩ និង Foden នាទី​ទី​៩០ ចំណែក​១​គ្រាប់​របស់ Dortmund រកបាន​ដោយ​កីឡាករ Reus នៅ​នាទី​ទី​៨៤​។​

​ដោយឡែក​ក្រុម​ម្ចាស់ផ្ទះ Real Madrid បាន​យកឈ្នះ​លើ​ក្រុម​មកពី​អង់គ្លេស Liverpool ក្នុង​លទ្ធផល ៣-១ ដែល​រកបាន​ដោយ​កីឡាករ Vinícius Júnior ២​គ្រាប់​នៅ​នាទី​ទី​២៧,៦៥ និង​កីឡាករ Asensio នាទី​ទី​៣៦ ចំណែក​១​គ្រាប់​របស់ Liverpool រកបាន​ដោយ​កីឡាករ Salah នាទី​ទី​៥១៕

Loading...