កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao កំពុងពិភាក្សាដើម្បីប្រកួតជាមួយអ្នកប្រដាល់មិនដែលចាញ់សញ្ជាតិអាមេរិក Terence Crawford នៅទីក្រុងអាប៊ូដាប៊ី បន្ទាប់ពីខានឡើងសង្វៀនជិត២ឆ្នាំ។
សារព័ត៌មាន Sportsmail បានរាយការណ៍កាលពីមុនថានៅមជ្ឈឹមបូព៌ា កំពុងត្រូវបានគេជ្រើសរើសថាទីតាំងដែលល្អបំផុតក្នុងការប្រកួតនេះ ប៉ុន្តែសារព័ត៌មាន ESPN បានអះអាងថាទីក្រុង២ស្ថិតក្នុងទីតាំងដែលត្រូវរើស តែកន្លែងដែលល្អជាងគេបំផុតនៅទីក្រុងអាប៊ូដាប៊ី។
តាមផែនការ Pacquiao និង Crawford បានជួបគ្នាដែលរៀបចំអស់ជាច្រើនខែមកហើយ ប៉ុន្តែនៅលក្ខខណ្ឌខ្លះមិនទាន់បានព្រមព្រៀងគ្នា។ ប្រធានរបស់ Top Rank បានប្រាប់ ESPN ថា៖ ការប្រកួតមិនទាន់ព្រមព្រៀងគ្នារួចរាល់នៅឡើយទេ ប៉ុន្តែបើគ្រប់យ៉ាងកើតឡើងមែន ទីក្រុងអាប៊ូដាប៊ី គឺជាទីតាំងត្រូវរៀបចំកម្មវិធី ហើយថ្ងៃទី ៥ ខែ មិថុនាជាពេលវេលាប្រកួត៕
