Messi ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែកុម្ភៈនៅ La Liga

ខ្សែប្រយុទ្ធ Lionel Messi ប្រធានក្រុម Barcelona បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែកុម្ភៈ ដែលជាពានរង្វាន់របស់គាត់ជាលើកដំបូងក្នុងរដូវកាលនេះ។ ខែកុម្ភៈគឺជាខែដែលមានផ្លែផ្កា ក្នុងរដូវកាល ២០២០-២០២១ រហូតមកដល់បច្ចុប្បន្ន ខណៈដែលកីឡាកររូបនេះរកបាន៧គ្រាប់ច្រើនជាងពីរដងដែលគាត់រកបានកាលពីខែមករា។

គ្មានកីឡាករណារកបានគ្រាប់បាល់ច្រើនជាងគាត់ទេ ខណៈដែលកីឡាករ Alexander Isak របស់ក្រុម Real Sociedad គឺជាកីឡាករតែម្នាក់គត់ដែលរកបានច្រើនជាង៤ដងក្នុងមួយខែ។

ខ្សែប្រយុទ្ធ Messi បានជួយក្រុម Barcelona ឈ្នះ៤ក្នុងចំណោម៥ប្រកួតរបស់ពួកគេក្នុងវគ្គជម្រុះដែលទាំងអស់នេះឃើញថារូបគេរកបានពិន្ទុខ្ពស់ជាងគេ។ ជាមួយនេះដែរ Barcelona បានបង្កើនឱកាសក្នុងការធ្វើឱ្យក្រុមនេះឡើងឈរចំណាត់ថ្នាក់លេខ២ ដោយចាញ់តែ៥ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង Atletico Madrid ។

កីឡាករ Messi គ្រាន់តែជាកីឡាករទី២របស់ Barcelona ដែលឈ្នះពានរង្វាន់កីឡាករឆ្នើមក្នុងរដូវកាលនេះបន្ទាប់ពី Ansu Fati ដែលខកខានការបង្ហាញខ្លួនរដូវកាលនេះដោយសារបញ្ហារបួស ដែលរូបគេធ្លាប់ឈ្នះកាលពីខែកញ្ញា។

គួរបញ្ជាក់ថា បច្ចុប្បន្នខ្សែប្រយុទ្ធ Lionel Messi កំពុងឈរកំពូលតារាងបណ្តោះអាសន្នក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ(១៩គ្រាប់)នៅ La Liga ក្នុងរដូវកាលនេះ ខណៈដែលគូប្រជែងរបស់គាត់គឺខ្សែប្រយុទ្ធ Luis Suárez មកពីក្លិប Atletico Madrid ឈរលេខ២ រកបាន១៦គ្រាប់ ៕

Loading...