Messi វ៉ាដាច់ Ronaldo ជាកីឡាករបាល់ទាត់ដែលមានចំណូលខ្ពស់ជាងគេប្រចាំឆ្នាំ២០២០

ខ្សែប្រយុទ្ធ Lionel Messi មកពីក្រុម Barcelona បានឈរនៅលើគេក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes សម្រាប់កីឡាករបាល់ទាត់ដែលរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ២០២០ គឺវ៉ាដាច់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលឈរចំណាត់ថ្នាក់លេខ២។

ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ Messi គឺ១២៦លានដុល្លារ (៩៧,២លានផោន) ខណៈដែលខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Juventus ទទួលបាន១១៧លានដុល្លារ (៩០,៣លានដុល្លារ) ។ ចំណែក Neymar ស្ថិតនៅលេខ៣ និងមិត្តរួមក្រុម Paris St-Germain គឺ Kylian Mbappe ឈរលំដាប់លេខ៤ ។

ចំណាត់ថ្នាក់កំពូលទាំងបីស្ថិតក្នុងលំដាប់ដូចគ្នានឹងឆ្នាំ២០១៩ ដែរបើទោះបីជា Mbappe បានកើនឡើង៣លេខ ពីពីលេខ៧មកឈរលេខ៤ក៏ដោយ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករបាល់ទាត់ដែលរកចំណូលបានខ្ពស់បំផុតរបស់ទស្សនាវដ្តី Forbes ប្រចាំឆ្នាំ២០២០៖

1-Lionel Messi (មកពីក្លិប Barcelona សញ្ជាតិអាហ្សង់ទីន)) មាន១២៦លានដុល្លារ)

2-Cristiano Ronaldo (មកពីក្លិប Juventus សញ្ជាតិព័រទុយហ្គាល់)) មាន១១៧លានដុល្លារ)

3-Neymar (មកពីក្លិប Paris St-Germain សញ្ជាតិប្រេស៊ីល)) មាន៩៦លានដុល្លារ)

4-Kylian Mbappe (មកពីក្លិប Paris St-Germain សញ្ជាតិបារាំង)) មាន៤២លានដុល្លារ)

5-Mohamed Salah (មកពីក្លិប Liverpool សញ្ជាតិអេហ្ស៊ីប)) មាន៣៧លានដុល្លារ)

6-Paul Pogba (មកពីក្លិប Manchester United សញ្ជាតិបារាំង)) មាន៣៤លានដុល្លារ)

7-Antoine Griezmann (មកពីក្លិប Barcelona សញ្ជាតិបារាំង)) មាន៣៣លានដុល្លារ)

8-Gareth Bale (មកពីក្លិប Real Madrid សញ្ជាតិវែល) (មាន២៩លានដុល្លារ)

9-Robert Lewandowski (មកពីក្លិប Bayern Munich សញ្ជាតិប៉ូឡូញ) មាន២៨លានដុល្លារ)

10-David de Gea (មកពីក្លិប Manchester United សញ្ជាតិអេស្ប៉ាញ) មាន២៧លានដុល្លារ) ៕

Loading...