Neymar ធ្វើតេស្តវិជ្ជមានវីរុស Covid-19

សមាជិកក្រុម Paris Saint-Germain បានឆ្លងវីរុសCovid-19 មុនពេលក្លិបនេះវិលត្រឡប់ទៅកាន់លីគ Ligue 1 បន្ទាប់ពីកីឡាករសំខាន់ៗដូចជា Neymar, Angel Di Maria និង Leandro Paredes សុទ្ធតែបានធ្វើតេស្តរកឃើញវីរុសCovid-19។ កីឡាករទាំង៣នាក់ឥឡូវនេះត្រូវបានអនុវត្តតាមរាល់ពិធីការសុខភាពដែលចាំបាច់ ដោយត្រូវដាក់ឱ្យនៅដាច់ពីគ្នារយៈពេល១៤ថ្ងៃ។

Neymar, Di Maria, Paredes និងមិត្តរួមក្រុម PSG ផ្សេងទៀត បានឈប់សម្រាកចាប់តាំងពីពួកគេបានចាញ់ក្រុម Bayern Munich វគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងលទ្ធផល១-០ ។
សូម្បីតែការប្រកួតលីកកំពូលរបស់បារាំងក្រុម PSG ត្រូវប៉ះនឹងក្រុម Lens ដែលត្រូវលេងនៅថ្ងៃទី២៩ ខែសីហាត្រូវបានពន្យារពេល ៕

Loading...