Neymar នឹង​វិលត្រឡប់​ទៅ Barca វិញ បើ​ក្លិប​ធ្វើ​រឿងនេះ​បានសម្រេច​

​កីឡា ៖ Neymar កំពុង​ដាក់​ការមន្ទិលសង្ស័យ​ជុំវិញ​ការបន្ត​កុងត្រា​ថ្មី​រវាង​គាត់​ហើយនឹង​ក្លិប​អ្នកមាន Paris Saint-Germain ខណៈ​ខ្សែប្រយុទ្ធ​រូបនេះ​កំពុង​គិតថា Lionel Messi នឹង​ស្នាក់នៅ​ជាមួយ Barcelona ជា​បន្តទៀត​។​

​កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ​បាន​និយាយ​ដោយ​បើកចំហ​ក្នុង​បំណង​ចង់​ជួបជុំគ្នា​ជាមួយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វិញ ជាមួយគ្នានេះដែរ កាលពីដើមឆ្នាំ​កន្លងទៅ​ក៏មាន​របាយការណ៍​ជាច្រើន​បាន​ចុះផ្សាយ​ថា Lionel Messi បាន​រំអុក Barcelona ចង់​មក​ចូលរួម​ជាមួយនឹង​ក្លិប PSG វិញ​។

​ទោះបីជា​យ៉ាងណាក៏ដោយ​កាសែត​កាតា​ឡាំង Ara បាន​រាយការណ៍​ថា Neymar គេ​ជឿជាក់​យ៉ាងច្បាស់​ថា Messi នឹងមិន​ចាកចេញ​ទៅណា​ទេ ហើយ​គេ​នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លិប Barcelona ជា​បន្តទៀត​។ ទន្ទឹមនឹងនេះ តាម​ប្រភព​ដដែល​ក៏បាន​បន្ថែមទៀតថា Neymar ក៏​ធ្លាប់​បានបញ្ជាក់​ទៅកាន់​ក្រុម​អ្នកមាន​បុណ្យ​ថា​រូបគេ​មានបំណង​ចង់​វិលត្រឡប់​មកកាន់​ទឹកដី Camp Nou សាជាថ្មី​វិញ​ម្តងទៀត​។​

​លោក Andre Cury បាន​ប្រាប់ El Litoral ថា​“ Neymar នឹង​លេង​ជាមួយ Messi ម្តងទៀត តែ​មិនមែន​នៅ PSG ទេ គឺ​នៅ Barcelona ៕

Loading...