Neymar ៖ ខ្លួន​មិន​ខ្វល់​ពី​ពានរង្វាន់ Ballon d’Or ឡើយ​

​ក្រុម​អ្នកមាន​បារាំង Paris Saint-Germain កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League នៅក្នុង​រដូវ​កាល​នេះ​បន្ទាប់ពី​ក្រុម​បាន​ឡើងទៅ​កាន់​វគ្គ​៤​ក្រុម​ចុងក្រោយ​២​ឆ្នាំ​ជាប់ៗ​គ្នា ហើយ គោលដៅ​របស់ Neymar គឺ ចង់​ជួយ​ក្រុម​ឲ្យ​ឈ្នះ​នូវ​ពានរង្វាន់​ទ្វីបអឺរ៉ុប​មួយ​នេះ​ជា​លើកដំបូង​។​

​មុន​ការប្រកួត​ឈានដល់​នៅ​យប់​នេះ Neymar បាន​លើកឡើងថា មិន​ខ្វាយខ្វល់​អំពី​ពានរង្វាន់​ឯ​ត្ត​ជន Ballon d’Or ឡើយ​គាត់​កំពុង​បន្ត កុងត្រា​លេង​នៅឯ​កីឡដ្ឋាន Parc des Princes ហើយ​កំពុង​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​ឆ្ពោះទៅរក​ការប្រកួត​២​ជើង​ទល់នឹង​ក្រុម Manchester City ។​

Neymar បាន​និយាយថា​៖ ខ្ញុំ​រីករាយ​ចំពោះ​អ្វីដែល PSG កំពុង​ធ្វើបាន​នៅក្នុង​រដូវ​កាល​នេះ​។ ខ្ញុំ​មិន​ខ្វល់​ចំពោះ​ពានរង្វាន់ Ballon d’Or​។ ខ្ញុំ​បាន​ឈប់​គិតពី​វា​យូរហើយ​។ ខ្ញុំ​ពិតជា​មិន​ខ្វល់​មែន ហើយ ខ្ញុំ​ចង់​ឈ្នះ​ពានរង្វាន់ Champions League ណាស់​ដែលជា​រឿង​សំខាន់បំផុត​៕

Loading...