Pedrerol ជឿជាក់ថា ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ​នឹង​ចុះ​កុងត្រា​ជាមួយ Real ក្នុងពេល​ឆាប់ៗ​

កីឡា ៖ Kylian Mbappe បាន​បង្ហាញមុខ​នៅក្នុង​ជ័យជំនះ​របស់ Paris Saint-Germain លើ​ក្រុម Bayern Munich កាលពី​យប់​ថ្ងៃ​ពុធ ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​គាត់​អាច​នឹង​ផ្ទេរ​ចេញពី​ក្រុម PSG ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​ក្នុងនោះ​ក្លិប Real Madrid គឺមាន​ភាគរយ​ខ្ពស់​ជាងគេ​ដើម្បី​ចុះ​កុងត្រា​យក​ខ្សែប្រយុទ្ធ​វ័យក្មេង​ម្នាក់នេះ​។​

​អ្នកកាសែត​អេស្បាញ​លោក Josep Pedrerol បាន​ជឿជាក់ថា Mbappe នឹង​ផ្ទេរ​មក Real Madrid ហើយ​ធ្វើ​យ៉ាង​ឆាប់រហ័ស​នៅ​រដូវក្តៅ​នេះ​ពោលគឺ​មួយ​ឆ្នាំមុន​ផុតកំណត់​កិច្ចសន្យា​ជាមួយ PGS​។​

​លោក Pedrerol បាន​និយាយ​នៅក្នុង​កម្មវិធី​“ El Chiringuito” ថា ខ្ញុំ​ធ្លាប់បាន​និយាយ​រួចមកហើយ​ថា Real Madrid គឺជា​ប្រធានបទ​មួយ​ដែល​អាច​ចុះ​កុងត្រា​យក Erling Haaland និង Mbappe រួមជាមួយ​នឹង David Alaba ផងដែរ​។ មែនទែនទៅ Alaba គឺមាន​ភាពងាយស្រួល​ជាង ម្យ៉ាងទៀត​យើង​ក៏​នឹង​រង់​ចាំមើល Haaland សិន​ដែរ ប្រសិនបើ Dortmund ព្រម​លក់​នៅក្នុង​រដូវ​កាល​នេះ​។ ប៉ុន្តែ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា Real Madrid កំពុងមាន​ទំនុក​ជាខ្លាំង​ថា​នឹង​អាច​ចុះ​កុងត្រា​យក Mbappe ច្រើនជាង Haaland​។ ខ្ញុំ​គិតថា​វា​បាន​ដំណើរការ​រួចទៅហើយ​ដែល Mbappe នឹង​មកលេង​ឱ្យ Real Madrid នា​រដូវ​កាល​ក្រោយ​៕

Loading...