PMស្រុកកូនមុំឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:លើក្មេងស្រីពិការភាព(គ)និយាយមិនចេញ

ខេត្តរតនគិរី÷ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួនពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវ:ទៅលើក្មេងស្រីម្នាក់ ថែមទាំងពិការភាព(គ)និយាយមិនចេញបានធ្វើកាយវិការចង្អុលបង្ហាញប្រាប់ម្តាយឲ្យបានដឹងអំពីមូលហេតុន័យការចាប់រំលោភទៅលើខ្លួនចំនួន២ទៅ៣ដងមកហើយនោះ។

យោងតាមរបាយការណ៍ពីអាវុធហត្ថស្រុកកូនមុំបានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីម្តាយជនរងគ្រោះផ្ទាល់មាត់កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នោះមក ហើយជនសង្ស័យបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង១៥និង០០នាទី នៅត្រង់ចំណុចគុម្ពចេកការដ្ឋានទី៦ ក្នុងក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ(វៀតណាម) ស្ថិតនៅក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី បានចាប់រំលោភម្តងរួចមកហើយ មិនអស់ចិត្ត ក៏ចាប់រំលោភម្តងទៀតក្មេងស្រីរូបនោះទ្រាំមិនបាននិងទង្វើដ៏ស្មូកក្រូកមកលើខ្លួនក៏បានប្រាប់ម្តាយឲ្យបានដឹងរឿងហេតុ។

របាយការណ៍បានបញ្ជាក់ថាជនសង្ស័យឈ្មោះ ព្រឹម អេន ហៅ មើក ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើការងារនៅចម្ការចេកក្នុងក្រុមហ៊ុនខាងលើ មានទីលំនៅបណ្តោះអាសន្ន នៅភូមិ/ឃុំកើតហេតុខាងលើ កំពុងត្រូវបានអាវុធហត្ថឃាត់ខ្លួន។

រីឯជនរងគ្រោះឈ្មោះ រ.ស.រ អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅបណ្តោះអាសន្ន នៅភូមិ/ឃុំកើតហេតុជាមួយជនសង្ស័យ។

កម្លាំងជំនាញអាវុធហត្ថស្រុកកូនមុំបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថស្រុកកូនមុំនឹងចាត់ការបញ្ជូនទៅជំនាញអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕

Loading...