Save the Children ៖ កុមារជាង៤០នាក់ត្រូវបានសម្លាប់ដោយយោធាមីយ៉ាន់ម៉ាតាំងពីរដ្ឋប្រហារ

មីយ៉ាន់ម៉ា ៖ អង្គការ​ Save the Children បានឲ្យដឹងថា យ៉ាងហោចណាស់កុមារ៤៣នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈកន្លងទៅ។

អង្គការ​ Save the Children បានលើកឡើងថា​ ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងស្ថិតក្នុង «ស្ថានភាពដ៏អាក្រក់បំផុត» ដោយសូម្បីតែក្មេងអាយុ​ ៦ឆ្នាំប៉ុណ្ណោះក៏ត្រូវបានសម្លាប់ដែរ ខណដែលក្រុមអ្នកឃ្លាំមើលមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏បានឲ្យដឹងថាចំនួនអ្នកស្លាប់សរុបបានឡើងដល់ទៅ ៥៣៦នាក់ហើយ។

ជាមួយគ្នានេះដែរ​ មេដឹកនាំដែលត្រូវបានផ្ដួលរំលំចេញពីតំណែង​ លោកស្រី​ អ៊ុងសាន​ ស៊ូជី​ (Aung San Suu Kyi) ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់រក្សាការសម្ងាត់របស់រដ្ឋ។

លោកស្រី​ ស៊ូជី​ និងសម្ព័ន្ធមិត្ត ៤នាក់ទៀតរបស់លោកស្រីត្រូវបានចោទប្រកាន់កាលពីសប្តាហ៍មុន ប៉ុន្តែបទឧក្រិដ្ឋដែល ត្រូវបានចោទប្រកាន់នេះដែលអាចជាប់ពន្ធនាគាររហូតដល់ ១៤ឆ្នាំនោះ ទើបតែត្រូវបានដឹងច្បាស់នៅពេលនេះប៉ុណ្ណោះ៕

Loading...