Super Junior លក់​មុខ​មិន​ស្ទើរ​នៅ​ថៃ ដោយ​សារ​ឈរ​ខុស​បច្ចេកទេស

ក្រុម​ចម្រៀង​បុរស​កូរ៉េ Super Junior បាន​ធ្វើ​ឲ្យ​ការ​សម្ដែង​បទ​ចម្រៀង​មនោសញ្ចេតនា ក្លាយ​ជា​ការ​សម្ដែង​ដ៏​គួរ​ឲ្យ​អស់​សំណើច​ ដោយ​សារ​តែ​សមាជិក​ទាំង​អស់​ឈរ​ខុស​កន្លែង ពេល​កំពុង​សម្ដែង​លើ​ឆាក​តន្ត្រី​ទេសចរណ៍ “Super Show 6″ នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា កន្លង​ទៅ។

Screen-Shot-2015-01-12-at-21.57.57
តាម​រយៈ​វីដេអូ​ដែល​ថត​ដោយ​អ្នក​គាំទ្រ​ម្នាក់​ អំឡុង​ពេល​សម្ដែង​បទ “Evanesce” សមាជិក​ទាំង​អស់​ត្រូវ​ឈរ​ក្នុង​រង្វង់​ដែល​នឹង​ផុស​ឡើង ប៉ុន្តែ​​មិន​មាន​សមាជិក​ណា​ម្នាក់​ឈរ​ចំ​កន្លែង​នោះ​ទេ លុះ​ដល់​ពេល​ឆាក​នោះ​ផុស​ឡើង ទើប​សមាជិក​មួយ​ចំនួន​ដូច​ជា Eunhyuk, Leeteuk, Kyunhyun និង Siwon ងាក​ឡើង​ទាន់។ ក្រោយ​មក​ក្រុម​បច្ចេកទេស​បាន​បន្ទាប​ឆាក​ទៅ​វិញ ទើប​សមាជិក​ទាំង​អស់​អាច​ឡើង​បាន និង​បន្ត​ការ​សម្ដែង​បន្ត​ទៀត។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​ក្រុម​ Super Junior ជួប​បញ្ហា​បែប​នេះ។ ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ពួក​គេ​បាន​សម្ដែង​បែប​នេះ​ដែរ ប៉ុន្តែ​មាន​តែ​សមាជិក Heechul ម្នាក់​ប៉ុណ្ណោះ ដែល​ឈរ​មិន​ត្រូវ​កន្លែង។

បន្ទាប់​ពី​បញ្ចប់​ការ​ប្រគំ​តន្ត្រី​ពីរ​ថ្ងៃ​នៅ ទីក្រុង​បាងកក ក្រុម​ Super Junior នឹង​បន្ត​ដំណើរ​ទៅ​ប្រគំ​តន្ត្រី​ទេសចរណ៍​នេះ​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។

ទស្សនា​ការ​សម្ដែង​ខុស​បច្ចេកទេស​របស់​ក្រុម Super Junior នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី១០ ខែ​មករា៖​

ឪពុកវ័យក្មេងខាំ មុខកូនស្រី ទើបកើត ខឹងយំមិនឈប់

ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *