U19 កម្ពុជា កាន់តែខើចឱកាស ក្រោយចាញ់មីយ៉ាន់ម៉ា ៤-១ កាលពីម្សិលមិញ

ក្រុម U19 កម្ពុជា ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា បានរបូត ៣ពិន្ទុទៀតហើយ ក្រោយប្រកួតចាញ់ក្រុម U19មីយ៉ាន់ម៉ា ដោយលទ្ធផល ៤-១ កាលពីយប់មិញ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកយុវជន AFF U19 Championship 2018 ពូលB ដែលកំពុងធ្វើឡើង នៅប្រទេសឥណ្ឌូនេស៊ី ។

នេះគឺការបរាជ័យលើកទី២ ក្នុងចំណោម ៣ប្រកួត ដែលធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា ស្ទើរបាត់បង់ឱកាសប្រជែងកៅអីវគ្គបន្ដទៅហើយ ទោះបីសល់ ១ប្រកួតក្នុងដៃ ដែលត្រូវជួបក្រុម U19 ទីម័រខាងកើត នាថ្ងៃទី១០ ខែកក្កដាខាងមុខក៏ដោយ ។ ផ្ទុយពីកម្ពុជា ក្រុម U19មីយ៉ាន់ម៉ា បានឡើងទៅឈរលេខ២ និងមាន ៤ពិន្ទុ ស្របពេលក្រុមម៉ាឡេស៊ី បានឈរកំពូលតារាងមាន ៦ពិន្ទុសុទ្ធតែមានសង្ឃឹមឡើងទៅវគ្គបន្ដខ្ពស់ ព្រោះពួកគេសល់ ២ប្រកួតក្នុងដៃស្មើគ្នា ៕

Loading...