USAID ផ្តល់ថវិកាបន្ថែមចំនួន៤៣,៥លានដុល្លារ ក្នុងកម្មវិធី កសិកម្ម បរិស្ថាន និងសុខាភិបាលសម្រាប់ឆ្នាំ២០១៥

ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ថវិកាបន្ថែមចំនួន៤៣,៥ លានដុល្លារអាម៉េរិក ដែលជាជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេ រិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ដើម្បីជំរុញការអភិវឌ្ឍជាអាទិ ភាពរបស់ប្រទេសកម្ពុជាលើវិស័យកសិកម្ម បរិស្ថាន និងសុខាភិ បាល និងគាំទ្រផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ប្រទេស កម្ពុជាផងដែរ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បាននិយាយនៅក្នុង សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៤ថា វិសោធន កម្មលើកិច្ចព្រមព្រៀងពីរនេះដើម្បីផ្តល់ថវិកាបន្ថែម ត្រូវបានចុះហត្ថ លេខានាពេលថ្មីៗនេះ ដោយទីភ្នាក់ងារ USAID ទីស្តីការគណៈរដ្ឋ មន្ត្រី និងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់ប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងទី១ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៤ខែ វិចិ្ឆកា ផ្តល់ថវិកាចំនួន១៧,៩លានដុល្លារអាម៉េរិកដល់វិស័យកសិ កម្ម ឱកាសសេដ្ឋកិច្ច្ និងការការពារបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីគំនិតផ្តួចផ្តើម ដើម្បីចិញ្ចឹមអ្នកជំនាន់ ក្រោយ និងបម្រែបម្រួលអាកាសធាតុសកលរបស់ឯកឧត្តមប្រធានា ធិបតី Obama ។ សកម្មភាពនៅក្នុងកិច្ចព្រមព្រៀងនេះ គាំទ្រគោល ដៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង បរិស្ថាន ដោយផ្តោតលើការកែលម្អសន្តិសុខស្បៀងសម្រាប់ប្រជា ជនកម្ពុជានៅតាមជនបទចំនួន៧០.០០០គ្រួសារ ។ កិច្ចព្រមព្រៀង នេះ ក៏ផ្តល់ថវិកាផងដែរដល់ការអភិវឌ្ឍនូវដំណោះស្រាយត្រឹមត្រូវ ចំពោះផលិតកម្មកសិកម្មមិនល្អ ការខាតបង់ក្រោយពេលប្រមូល ផល កង្វះអាហារូបត្ថម្ភ កង្វះលទ្ធភាពស្វែងរកទីផ្សារ និងការខូច ខាតនៃបរិស្ថាន ។ សកម្មភាពបន្ថែមនានា រួមមានការជួយប្រជាជន បន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ ធ្វើឱ្យប្រសើរឡើងនូវការ គ្រប់គ្រងព្រៃឈើ និងអភិរក្សជីវចម្រុះរបស់ប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងទី២ដែលចុះហត្ថលេខាកាលពីថ្ងៃទី១ខែធ្នូ ផ្តល់ ថវិកាចំនួន២៥,៦លានដុល្លារអាម៉េរិក ដើម្បីជួយសម្រេចគោលដៅ សុខភាព និងអាហារូបត្ថម្ភជាតិរបស់ប្រទេសកម្ពុជា ស្របតាមផែន ការយុទ្ធសាស្ត្រវិស័យសុខាភិបាលជាតិ និងយុទ្ធសាស្ត្រសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភរបស់ប្រទេសកម្ពុជា ។ ថវិកានេះនឹងជួយ ពង្រឹងសេវាកម្មសុខាភិបាលរបស់ប្រទេសកម្ពុជា ដោយបង្កើតការ ថែទាំសុខភាពប្រសើរជាងមុនដល់ប្រជាជនកម្ពុជា និងផ្តោតជាពិ សេសលើប្រជាជនក្រីក្រ ស្ត្រី និងកុមារ ។ ថវិកានេះប្រើប្រាស់សកម្ម ភាពច្នៃប្រឌិត និងបែបបុរាណផ្សេងៗគ្នា ដើម្បីសម្រេចគោលដៅ មួយចំនួន រួមមាន៖ ធ្វើឱ្យសុខភាពមាតា កុមារ និងទារកប្រសើរ ឡើង អាហារូបត្ថម្ភកុមារ និងមាតា ការពន្យារកំណើត និងសុខភាព បន្តពូជ កាត់បន្ថយការចម្លង និងផលប៉ះពាល់ពីមេរោគ និងជំងឺ អេដស៍ បង្ការ និងគ្រប់គ្រងជំងឺរបេង និងគ្រុនចាញ់ ព្រមទាំងពង្រឹង ប្រព័ន្ធសុខាភិបាលសាធារណៈរបស់ប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មាននិយាយថា កិច្ចព្រមព្រៀងទាំងពីរនេះ បង្ហាញពីការតាំងចិត្តរបស់រដ្ឋាភិបាលអាម៉េរិក ក្នុងការបន្តជួយដល់ ប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាពកាន់តែប្រសើរ កាន់តែរីក រាយ និងមានជីវិតកាន់តែសកម្មជាងមុន។ ចាប់តាំងពីឆ្នាំ១៩៩២មក USAID បានផ្តល់ថវិកាប្រហែល១.០០០លានដុល្លារសហរដ្ឋអាមេ រិក ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា រួមមានវិស័យកសិកម្ម ការអប់រំ មូលដ្ឋាន សុខភាពមាតា និងកុមារ និង ការបង្ការ និងព្យាបាលជំងឺ អេដស៍ជាដើម៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *