ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រួមភេទ​

មុនពេល​ធ្វើ​បទ​បង្ហាញ​តាម​ការស្រាវជ្រាវ​បានអោយដឹងថា ការរួម​ភេទ​អាច​ធ្វើអោយ​ធូរ​ដល់​សរសៃប្រសាទ បន្ថយ​សម្ពាធ​ឈាម និង​ស្ត្រេ​ស​។ អ្នក​ដែល​រួមភេទ​រួច​មុនពេល​ធ្វើ​បទ​បង្ហាញ​នៅ​ទី​សាធារណៈ​គឺ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​តិចតួច​បំផុត​តែ​ម្តង​។
​ព្រឹក​ឡើង​
​អ្វី​ដែល​គួរអោយ​ភ្ញាក់ផ្អើល​នោះ​គឺថា រាងកាយ​របស់​អ្នក​ត្រូវបាន​បង្កើតឡើង​ដើម្បី​រួមភេទ​នៅ​ពេល​ព្រឹក​តែម្តង​។​
​នៅពេល​ដែល​អ្នក​យល់ថា​ខ្លួនឯង​ចាញ់​អាកាសធាតុ​បន្តិចបន្តួច​
​តាម​ការសិក្សា​បានអោយដឹងថា ការ​រួមភេទ​ពិតជា​អាច​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​មែន​។ នេះ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​ត្រៀម​ខ្លួន​ចូល​រដូវ​កាល​ជំងឺ​ផ្តាសាយ​។
​ថ្ងៃទី​១៤ នៃ​វដ្ត​រដូវ​មនុស្ស​ស្រី​
​តាម​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា នៅ​ជុំវិញ​រយៈពេល​ពីរ​សប្តាហ៍​នៃ​វដ្ត​រដូវ​មនុស្ស​ស្រី សេ​រ (Clitoris) នឹង​លូត​ធំ​ជាង​មុន ២០​ភាគរយ ហើយក៏​ជា​កន្លែង​ដែល​ងាយ​នឹង​ទទួល​បាន​ភាព​ស្រើបស្រាល​ជាងគេ​ផងដែរ​។ ការឈាន​ដល់​ចំណុច​កំពូល​របស់​អ្នក​ប្រហែល​ជា​ងាយស្រួល​នឹង​ទទួលបាន​តាមរយៈ​ការ​រួមភេទ​នៅ​ថ្ងៃ​ពិសេស​មួយ​នេះ​។​
​ក្រោយ​ពី​ហាត់ប្រាណ​រួច​
​ចូរ​ធ្វើ​ការទាញយក​ប្រយោជន៍​ក្រោយពី​ការ​ហាត់ប្រាណ ហើយ​គួរតែ​បន្ថែម​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​នៃ​មុខងារ​ផ្លូវភេទ​នៅ​ពេល​បន្ទាប់​។ ការសិក្សា​បាន​អោយដឹងថា ក្រោយ​ពី​ស្ត្រី​ហាត់ប្រាណ​ដោយ​ការ​ជិះ​កង់​រយៈពេល ២០​នាទី​រួច​មក​គឺ​ធ្វើអោយ​លំហូរ​ឈាម​ទៅកាន់​តំបន់​ប្រដាប់​ភេទ​របស់​ពួកគេ​កាន់តែ​ខ្លាំង​រហូត​ដល់ ១៦៩​ភាគរយ​ឡើយ​ទៅ​ឯ​ណោះ​។ ជាមួយគ្នានេះដែរ រាងកាយ​របស់​អ្នកនឹង​បញ្ចេញ​អ័រម៉ូន​ភេទ​តេស្តូ​ស្តេ​រ៉ូន​កាន់តែច្រើន​នៅពេល​ហាត់ប្រាណ ដូច្នេះ​ចំណង់​ផ្លូវភេទ​បែប​ធម្មជាតិ​របស់​អ្នកនឹង​កើតឡើង​ខ្ពស់​ជាមិនខាន​ក្រោយ​ពី​បែកញើស​រួច​។
​ក្រោយពី​ជួប​នូវ​ថ្ងៃ​ស៊យ​
​តើ​អ្នក​ចង់​បំបាត់​ភាព​តានតឹង​ដែល​កើតចេញ​ពី​ពេលវេលា​ដ៏​អាក្រក់​មួយ​នៅ​កន្លែង​ធ្វើកា​រដែរ​ទេ​? ការ​រួមភេទ​ប្រហែលជា​ជម្រើស​ដ៏​ផ្តល់​សុខភាព​ជាង​ការ​បំបាត់ទុក្ខ​ដោយ​ការ​ផឹកស្រា​បៀរ​។ តាម​ការសិក្សា​បានអោយដឹងថា ការ​រួមភេទ និង​សកម្មភាព​រាងកាយ​ផ្សេងៗ​ដូច​ជា​ការ​កាន់​ដៃ​គ្នា ក៏​សុទ្ធតែ​អាច​ជួយ​ពង្រឹង​ដល់​អារម្មណ៍ និង​បន្ថយ​ស្ត្រេសបាន​ច្រើនដែរ​៕

sex-drive-1024x681

Loading...

Leave a Reply

Your email address will not be published. Required fields are marked *