WHO ចុះបញ្ជី​វ៉ាក់សាំង​១​ប្រភេទ​ទៀត សម្រាប់​ការប្រើប្រាស់​បន្ទាន់​

ពិភពលោក៖ អង្គការ​សុខភាព​ពិភពលោក (WHO) បានសម្រេច​ចុះបញ្ជី​វ៉ាក់សាំង​អាមេរិក Moderna សម្រាប់​ការប្រើប្រាស់​បន្ទាន់ កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​វាយតម្លៃ​ឃើញ​ពី​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​។​

​ជំនួយការ​អគ្គនាយក​អង្គការ WHO លោក Mariangela Simao បាន​ថ្លែងថា វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​មាន​វ៉ាក់សាំង​កាន់តែច្រើន ដោយសារ​បច្ចុប្បន្ន​ខ្វះខាត​ការផ្គត់ផ្គង់​វ៉ាក់សាំង​យ៉ាងខ្លាំង និង​កាន់តែ​ខ្សត់​ក្រោយ​ឥណ្ឌា ផ្អាក​នាំចេញ​វ៉ាក់សាំង​សម្រាប់​កម្មវិធី COVAX​។​

​សូមជម្រាបថា Moderna ជា​វ៉ាក់សាំង​កូ​វីដ​១៩ ទី​៥ ដែល​ចុះបញ្ជី​នៅ​​ WHO បន្ទាប់ពី Pfizer, AstraZeneca-SK Bio, Covishield និង Johnson & Johnson​។​យ៉ាងណាមិញ​​​​​​ WHO ក៏​គ្រោង​នឹង​ចុះបញ្ជី​វ៉ាក់សាំង​ចិន Sinovac និង Sinopharm នាពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​៕

Loading...