WHO អះអាងថាការឆ្លងជំងឺកូវីដ-១៩ជាលើកទី២អាចនឹងកាន់តែធ្ងន់ធ្ងរ

មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធ ទី១៣ មករាថា ជំងឺរាតត្បាតឆ្លងរាលដាលដល់ឆ្នាំទី២អាចនឹងមានសភាពធ្ងន់ធ្ងរជាងការឆ្លងលើកដំបូងដែលបង្ហាញពីរបៀបដែលមេរោគឆ្លងថ្មីកំពុងរាលដាល ជាពិសេសនៅប្រទេសតំបន់ខាងជើង ខណៈស្ថិតិនៃឆ្លងកាន់តែរាលដាលច្រើនឡើងៗ។

លោក Mike Ryan មន្ត្រីផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ត្រូវបានដកស្រង់ដោយសារព័ត៌មានរ៉យទ័រថា “យើងនឹងឈានចូលដល់ឆ្នាំទី២នៃឆ្នាំនេះ ហើយវារឹតតែពិបាកថែមទៀតដោយសារតែសក្ដានុពលនៃការបញ្ជូន និងបញ្ហាមួយចំនួនដែលយើងកំពុងមើលឃើញនៃការឆ្លងជំងឺកូវីដ-១៩ថ្មីកាន់តែលឿន” ។

សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកកំពុងកើនឡើងជិត២លាននាក់ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម ដោយមានមនុស្ស៩១,៥លាននាក់បានឆ្លងជំងឺកូវីដ-១៩ ដែលមានប្រភពចេញពីទីក្រុងវូហាន ភាគខាងត្បូងប្រទេសចិន ៕

Loading...