WORLD CUP: កាន់តែល្អមើលហើយ ក្រុមជម្រិតជាតិក្រូអាត ឈ្នះម្ចាស់ផ្ទះរុស្ស៊ី បានឡើងទៅប៉ះអង់គ្លេស នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ

ក្រុមជម្រើសជាតិក្រូអាត បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាល់ទាត់ពិភពលោក ២០១៨ ក្រោយទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី ស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រ យប់មិញ ក្រោយអង់គ្លេសឈ្នះស៊ុយអែត ២ទល់នឹង០គ្រាប់នោះ ។

ប្រកួតបាន៣១នាទី កីឡាករ Denis Cheryshev រកគ្រាប់បាល់នាំមុខមុនឱ្យរុស្ស៊ី តែ៨នាទីបន្ទាប់ ក្រុមក្រូអាត តាមស្មើដោយគ្រាប់បាល់របស់កីឡាករ Andrej Kramaric។

ក្រោយចប់ការប្រកួត៩០នាទី ក្រុមទាំងពីរស្មើគ្នា ១ទល់នឹង១ ។ ក្នុងម៉ោងថែម១៥នាទីពីរដងនាទី ទី ១០១ ក្រូអាត នាំមុខវិញម្តង ដោយកីឡាករ Domagoj Vida ប៉ុន្តែ៥នាទីមុនចប់ការប្រកួត បែរជារុស្ស៊ីតាមស្មើដោយកីឡាករ Mario Fernandes ធ្វើឱ្យការប្រកួតត្រូវកាត់សេចក្តីរកឈ្នះចាញ់ ដោយស៊ុតបាល់១១ម៉ែត្រ ដែលក្រូអាតឈ្នះ ៤ទល់នឹង៣គ្រាប់ ។

រីឯកីឡាករ Harry Maguire និង Dele Alli តែតបាល់បញ្ចូលទីម្នាក់មួយគ្រាប់ ក្នុងតង់ទី១ និងតង់ទី២ ឱ្យតោកំណាច អង់គ្លេស ឈ្នះ ស៊ុយអែត ២ទល់នឹង០គ្រាប់ និងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងរយៈពេល២៨ឆ្នាំ ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាល់ទាត់ពិភពលោកលើទឹកដីរុស្ស៊ីនេះ ក្រុមទាំង៤សុទ្ធតែជាក្រុមនៅតំបន់អឺរ៉ុប ហើយ ថ្ងៃទី១១ ខែកក្កដា ក្រុមបារាំង ជួបប៊ែលហ្ស៊ិក និងថ្ងៃទី១២ ខែកក្កដា ក្រុមអង់គ្លេស ប្រកួតជាមួយក្រូអាត ៕

 

Loading...