ជនសង្ស័យប្រុស-ស្រី៦នាក់មានល្មើសពី គ្រឿងញៀននិងល្មើសបំរាមគោចរ បញ្ជូនទៅតុលាការ

ខេត្តរតនគិរី÷ ជនសង្ស័យប្រុស/ស្រី៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ហើយបានធ្វើតេស្ដរកសារធាតុញៀនវិជ្ជមានទាំង៦នាក់ ក្នុងនោះដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ការឃាត់ខ្លួនជនសង្ស័យប្រុស.ស្រីខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង២៣និង០០នាទីកាលពីថ្ងៃទី២០ ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចលើផែមាត់បឹងកន្សែង ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង។

យោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពក្រុងបានលុងបានឲ្យដឹងថា ដឹកនាំដោយលោក ងិន ណែល ប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុងចុះប្រតិបត្តិការបង្ក្រាបបានជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណី ល្មើសបម្រាមគោចរ របស់រដ្ឋបាលខេត្តរតនគិរី និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

របាយការណ៍បានបញ្ជាក់ទៀតថា លទ្ធផលធ្វើតេស្ដរកសារធាតុញៀនគឺវិជ្ជមាន(+)ទាំង៦នាក់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន÷ ម៉ូតូ វ៉េវអាល់ហ្វា ពណ៌ស គ្មានស្លាកលេខចំនួន១គ្រឿង។

ហើយជនសង្ស័យទាំង៦នាក់រួមមាន÷ ១-ឈ្មោះ ហេង សេងហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

២-ឈ្មោះ ថា បញ្ញា ភេភប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

៣-ឈ្មោះ ឌីនសុវណ្ណ ដារ៉ារ័ត្នមុន្នី មុខរបរ មិនពិតប្រាកដ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

៤-ឈ្មោះ លី មករា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

៥-ឈ្មោះ រឿន ស្រីរ័ត្ន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

៦-ឈ្មោះ ង៉ូ មួយឈែ ភេទស្រី អាយុ១៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី(ឥណ្ឌា) រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បច្ចុប្បន្នជនសង្ស័យ រួមទាំង វត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់៕

Loading...